គួរយកតម្រាប់តាមមាន់

ស៊ិយិងគុយ កូនសិស្សរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្តី ឈ្ងោក
មុខប្រឹងប្រែងហាត់វិទ្យាយុទ្ធ ព្យាយាមសរសេរអាន ចំណែក ស៊ីហ្វើយ សិស្សម្នាក់ទៀតនោះ
ពូកែចរចា តែក៏ឧស្សាហ៍ព្យាយាមហ្វឹកយុទ្ធមិនចាញ់គ្នាដែរ កម្លោះទាំងពីរនាក់ដែលមាន
បុគ្គលិកផ្សេងពីគ្នា តែក៏ជាសិស្សសំណព្វរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ទាំងគូ ព្រោះថ្វីដៃខ្លាំង
មិនខុសគ្នាឡើយ។

ថ្ងៃមួយមានហេតុឲ្យព្រឹទ្ធាចារ្យ អ៊ូយ៉ាង ត្រូវចូលទៅជួយចរចាជម្លោះនៅក្នុងភូមិ តែព្រឹទ្ធាចារ្យ
មានធុរៈ ទើបបញ្ជូនឲ្យ ស៊ិយិងគុយ ទៅជួយចរចាជំនួសខ្លួន រឿងនេះធ្វើឲ្យ ស៊ីហ្វើយ អន់ចិត្ត
ព្រមទាំងឆ្ងល់លោកគ្រូថាហេតុអីបានមិនបញ្ជូនអ្នកដែលពូកែនិយាយដូចជាគេទៅ ក៏បានតែ
ចង្អៀតចង្អល់ក្នុងចិត្តម្នាក់ឯង។

“អន្ទិតនោះរឺ នឹងអាចចរចាសេចក្តីអ្វីឲ្យនរណាយល់បានទៅ មួយថ្ងៃៗ និយាយមិនប៉ុន្មានម៉ាត់
ផង នឹងដឹងវិធីចរចាអ្វីបានទៅ”

ដូច្នេះពេលបានឳកាស ក្រោយពេលដែលលោកព្រឹទ្ធាចារ្យរួចរាល់ធុរៈហើយ ស៊ីហ្វើយ ក៏ចូល
ទៅរក។លោកព្រឹទ្ធាចារ្យញញឹមដោយគាត់ដឹងពីគំនិតរបស់គេ “ឯងសង្ស័យមែនទេថា ហេតុអ្វី
បានជាយើងបញ្ជូនមនុស្សនិយាយតិចដូចជា ស៊ិយិងគុយ ទៅមិនបញ្ជូនមនុស្សពូកែចរចាដូច
ជាឯងទៅដូច្នេះ”។

“ពិតមែនហើយ លោកគ្រូ រឿងនេះវាសមជាមួយនឹងខ្ញុំច្រើនជាង ស៊ិយិងគុយ ណា៎លោកគ្រូ..”

ព្រឹទ្ធាចារ្យ អ៊ូយ៉ាង តបថា “ឯងឃើញកង្កែប កូនក្អាត់ តាមបឹងអូរឺទេ ស៊ីហ្វើយ ពួកវាចំកោង
ស្រែកច្រៀងរងំទាំងយប់ទាំងថ្ងៃ ក៏រកនរណាចាប់អារម្មណ៍ខ្វល់ខ្វាយនឹងវាម្នាក់ក៏គ្មាន ផ្សេង
អំពីមាន់ ដែលវារងាវត្រឹមពីរ បី ដងប៉ុណ្ណោះ មនុស្សម្នាក៏បានដឹងថា ខណៈនោះគឺពេលមេឃ
ជិតភ្លឺហើយ ដល់ពេលក្រោកហើយករណីរបស់ឯងក៏ដូចគ្នាដែរ យើងមិនមែនកំពុងប្រាប់ថា
ការជាមនុស្សពូកែនិយាយមិនល្អនោះទេ តែឯងជាមនុស្សពូកែនិយាយចរចា លលេង លេង
សើចជាមួយអ្នកស្រុកអ្នកភូមិគ្រប់គ្នា ម្នាក់ៗ ស៊ាំនឹងភាពពូកែលេងសើចរបស់ឯង អាចជាហេតុ
ធ្វើឲ្យអស់ភាពជឿជាក់ ផ្សេងពី ស៊ិយិងគុយ ដែលយូរៗ និយាយម្តងតែចាប់ចិត្ត គួរឲ្យជឿជាក់
របស់អ្នកភូមិរាល់លើករហូតមក”។

**************រឿងនេះបង្រៀនឲ្យដឹងថា****************

អ្នកប្រាជ្ញគួរស្តាប់ឲ្យបានច្រើនជាងនិយាយ ហើយគួរនិយាយកាលបើមានគោលដៅ ព្រោះ
និយាយកាន់ច្រើនប៉ុណ្ណា មនុស្សម្នាកាន់តែចងចាំបានតិចចុះប៉ុណ្ណោះ ផ្ទុយទៅវិញកាន់តែ
និយាយតិចប៉ុណ្ណា មនុស្សម្នាក៏រឹតតែចាំបាន និងមានប្រយោជន៍ច្រើនឡើងប៉ុណ្ណោះដែរ។

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in និទានបង្រៀនគំនិត. Bookmark the permalink.

Leave a comment