Category Archives: និទានបង្រៀនគំនិត

ទឹកឃ្មុំមួយតំណក់

បុរសស្រុកស្រែម្នាក់ រែកទឹកឃ្មុំដាក់ឆ្នាំងដីមកលក់នៅផ្សារ, មានអ្នកដើរមកជល់អម្រែករបស់គាត់ ធ្វើឲ្យទឹកឃ្មុំក្រឡកកំពប់នៅលើថ្នល់ហើយគាត់ក៏មិនបានថាអ្វីដើរលក់រឿយៗទៅ។ ពួកសត្វរុយធំក្លិនទឹកឃ្មុំទើបនាំគ្នាហើរមកក្រេបទឹកឃ្មំ។ ឆ្មាដែលនៅក្នុងផ្ទះក្បែរៗនោះ ឃើញសត្វរុយនាំគ្នាមកចោមរោមទឹកឃ្មុំក៏ចេញមកដេញសង្គ្រប់សត្វរុយ។ រីឯឆ្កែនៅផ្ទះបន្ទាប់ឃើញឆ្មានៅលើថ្នល់ ទើបរត់ចេញមកពីផ្ទះដេញខាំឆ្មា។ ឆ្មារប្រញាប់រត់គេចចូលក្នុងផ្ទះ ហើយឆ្កែក៏រត់ដេញព្រុះតាមឆ្មាទៅរហូតដល់ផ្ទះ។

Posted in និទានបង្រៀនគំនិត | Leave a comment

ស្វាហែកដំបៅ

មានស្វាមួយហ្វូងអាស្រ័យនៅក្នុងព្រៃក្បែភ្នំធំ។ ពួកវាហក់លោតលេងយ៉ាងសប្បាយរីករាយទៅតាមធម្មជាតិរបស់ស្វា។ ពេលនោះមានស្វាតូចមួយក្បាលលោតទៅតាមមែកឈើ តែដោយសារវិទ្យាយុទ្ធនៅខ្ចីបន្តិចទើបស្រវាមែកឈើខុសភ្លាត់ធ្លាក់ចុះមកបោកនឹងដង្គត់ឈើខាងក្រោម មានស្នាមរបួសរយះនៅត្រង់ពោះប្រហែលមួយធ្នាប់ហើយមានឈាមហូរចេញមក។ ពពួកមិត្តស្វាឃើញដូច្នោះ ទើចុះពីលើមែកឈើមកឈរចោមរោមមើលជុំវិញ។ មានស្វាមួយក្បាលមានលក្ខណៈហាក់ដូចជាមេហ្វូង, វាចូលទៅជិតហើយស្រែកចៀកៗ ដែលអាចប្រែបានថា “យ៉ាងម៉េចដែរកនយើង”។

Posted in និទានបង្រៀនគំនិត | Leave a comment

ល្អទាំងអស់

ស្វាមីភរិយាមួយគូររស់នៅជាមួយគ្នាមកជាយូរ។ ស្វាមីជាមនុស្សចិត្តត្រជាក់ ចំណែកឯភរិយាជាមនុស្សចិត្តឆេវឆាវពួកែងក់ងរ តែក៏ធ្វើតួនាទីជាមេផ្ទះមិនមានខ្វះខាត។ ថ្ងៃមួយភរិយាទៅធ្វើធុរៈត្រឡប់មកផ្ទះវិញល្ងាចជ្រុលបន្តិច ទើបប្រញាប់ដាំបាយធ្វើម្ហូបរងចាំស្វាមីដូចសព្វដង។ ដោយសារនាងប្រញាប់ប្រញាល់ចំអិនទើបបានបាយឆ្អិនបែបបីប្រភេទ គឺខាងលើមាត់ឆ្នាំងឆៅ ត្រង់កណ្តាលរីក ហើយឯបាតឆ្នាំងខ្លោច នឹងចំអិនជាថ្មីក៏ប្រហែលមិនទាន់ ទើបនាងរកផ្លូវដោះស្រាយដោយលើកថាសដាក់ម្ហូបអាហារទៅឯមុខផ្ទះ ដែលនៅក្បែរមាត់អូរ ដើម្បីឲ្យបានបរិយាកាសល្អ ស្វាមីនឹងមិនស្តីបន្ទោសរឿងបាយ។ លុះដល់ពេលស្វាមីត្រឡប់មកក៏ប្រញាប់ចេញទៅទទួលហើយនាំទៅឯរានសំយ៉ាបមុខផ្ទះ ដួសបាយមាត់ឆ្នាំងឲ្យស្វាមីហើយនឹងខ្លួនឯងនាំគ្នាទទួលទាន។ លុះទទួលទានបានពីរបីមាត់ ភរិយាក៏និយាយឡើងថា

Posted in និទានបង្រៀនគំនិត | Leave a comment

មនុស្សរមែងអាចផ្លាស់ប្តូរខ្លួនឯងបាន

មាននិ​ទានអ៊ីរ៉ង់រឿងមួយថា មានក្សត្រាមួយអង្គ​មានខ្នងកោងមក​ពី​​កំ​ណើត​​ នរណាៗ ក៏គិតថាក្សត្រាអង្គនេះគ្មានថ្ងៃនឹង​អាចឈតម្រង់​ព្រះកាយ​​ឲ្យ​ត្រង់សង្ហាបានឡើយ។ តែពេលក្សត្រាអង្គនេះ​មានព្រះ​ជន្ម​​​ច​ម្រើន​​​​​​​ឡើង ទ្រង់បានឲ្យជាងចម្លាក់ឆ្លាក់រូប​ព្រះអង្គឲ្យមានព្រះ​កាយ​ឈ​​រ​​ត្រង់ ហើយ​ព្រះរាជក្សត្រាក៏យករូ​ប​ចម្លាក់នោះ​​មក​តម្កល់​ទុក​នៅក្នុងបន្ទប់បន្ទំរបស់ទ្រង់។​ ជារៀង​រាល់ថ្ងៃ ទ្រង់តែង​ទៅឈរ​នៅមុខរូបចម្លាក់នោះ​ ​មិន​យូរ​ប៉ុន្មាន​ព្រះកាយរបស់ទ្រង់​ក៏ចាប់ផ្តើម​យឺតត្រង់ម្ត​ងបន្តិចៗ រហូតអាចឈរត្រង់​យ៉ាងស្រស់សង្ហាបាន ដូច​រូប​ចម្លាក់នោះ​ដូច្នោះ។ និទានរឿងនេះ

Posted in និទានបង្រៀនគំនិត | Leave a comment

សេចក្តីសុខដែលកើតពីការទន្ទឹងរងចាំ

មានបុរសម្នាក់ជាមនុស្សមានចិត្តក្តៅ ថ្ងៃមួយគេបានណាត់គូស្នេហ៍ជួបគ្នានៅថ្ងៃត្រង់ តែដោយ ចិត្តក្តៅអន្ទះសាទើបទៅរងចាំគូស្នេហ៍មុនពេលណាត់។ កំឡុងពេលដែលរងចាំគូស្នេហ៍នេះ គេ មានអារម្មណ៍ថាវាអន្ទះអន្ទែងរោលរាលខ្លាំងណាស់ ពេលនេះក្នុងចិត្តរបស់គេពេញទៅដោយ ភាពមួមៅក្តៅក្រហាយព្រោះចាំយូរ។ លុះថ្ងៃត្រង់

Posted in និទានបង្រៀនគំនិត | 2 Comments

គិតបែងចែកទើបបែកសាមគ្គី

 “ពេលណាភាពសាមគ្គីប្រែក្លាយទៅជាភាពបែកបាក់ នោះគឺជាសញ្ញានៃការឈានទៅរកជ្រោះ មរណៈហើយ” មានសត្វលាមួយហ្វូងអាស្រ័យនៅជាមួយគ្នា ជារៀងរាល់ថ្ងៃពួកវាតែងនាំគ្នាចេញទៅរកស៊ីស្មៅ តាមមាត់ព្រៃនិងតាមវាលស្មៅយ៉ាងសប្បាយចិត្ត តែ

Posted in និទានបង្រៀនគំនិត | Leave a comment

អ្នកស្រែនិងទន្សាយ

មនុស្សដែលរំពឹងតែអនាគត ចំណែកពេលវេលាបច្ចុប្បន្នក៏បណ្តោយឲ្យអស់ទៅទទេ ចុងក្រោយ គេនឹងក្លាយជាមនុស្សអស់សង្ឃឹមមួយជីវិត។ អ្នកស្រែម្នាក់កំពុងធ្វើស្រែ ឃើញទន្សាយរត់ទៅជល់ដើមឈើស្លាប់នៅនឹងកន្លែងចំពោះមុខ គេប្រញាប់ឈប់សម្រាកធ្វើស្រែភ្លាម រួចហើយនាំយកទន្សាយទៅធ្វើអាហារ។ នៅផ្ទះគេ ថ្ងៃនោះបានធ្វើម្ហូបសាច់ទន្សាយបរិភោគយ៉ាងឆ្ងាញ់ពិសារតែម្តង។

Posted in និទានបង្រៀនគំនិត | Leave a comment

រឿងព្រេងទាក់ទងនឹងពាក្យថា​ “វាយអាគាំងរាំងភ្លៀង វាយអាគកបើកថ្ងៃ”

“កុំបណ្តោយឲ្យជីវិតក្រៀមស្ងួតហួតហែង និង កន្លងផុតទៅសូន្យទទេ ដោយមិនបានមាន សេចក្តីសុខជាមួយរបស់ដែលមាននៅ” កាលបើនិយាយដល់សេចក្តីសុខសម្រាប់ជីវិត ខ្ញុំគិតថា វាមានអត្ថន័យជាច្រើនរូបបែប ស្រេចតែនរណានឹង កំណត់ថាយ៉ាងណា តែដែលប្រាកដនោះ អ្នកប្រាជ្ញ អ្នកនិពន្ធ អ្នកគិត ទាំងឡាយរួមទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធផងច្រើននិយាយដល់សេចក្តីសុខថា កើត ពីការចេះនែបនិត្យមនោរម្យជាមួយរបស់ដែលមាននៅ គឺមិនបាច់ត្រេចចរស្វែងរកពីទីណា ឆ្ងាយខ្លួនឡើយ វានៅក្នុងដៃអ្នកហ្នឹងឯង លាតចេញមកក៏ប្រទះហើយ។ ដេល ខារ៍នេកី និយាយថាៈ “ជារឿងគួរឲ្យសោកស្តាយយ៉ាងណា ដែលមនុស្សយើងច្រើនមិន ប្រើជីវិតឲ្យនៅជាមួយបច្ចុប្បន្ន ត្រេចចរសុបិន្តចិន្តនាការឆ្ងាយដល់កុឡាបក្នុងសួនសួគ៌ា ជំនួស ការនែបនិត្យមនោរម្យជាមួយផ្កាកុឡាបដើមតួចដែលនៅក្បែបង្អួច”។ គាត់ពោលយ៉ាងនេះមានន័យថា ចៅផ្កាកុឡាបដែលស្រស់ស្អាតនៅមុខផ្ទះនោះណឹះ! នែបនិត្យស្រង់ក្លិនវាបាន ក៏ត្រអាលជាមួយវាទៅ ហេតុអីចាំបាច់ត្រេចចរស្វះស្វែងរកកុឡាប ដែលនៅឆ្ងាយដូចជើងមេឃមិនដឹងថ្ងៃណានឹងបានរួមរ័ក្សមេត្រី។ អ្នកប្រាជ្ញពោលថា “សេចក្តីសុខមាននៅទីនេះ ហើយនឹង ឥឡូវនេះ” … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

គ្រាប់ពូជមួយគ្រាប់

កាលកន្លងមកយូរហើយ មានបុរសជរាម្នាក់ ចាស់ណាស់រហូតខ្លួនឯងក៏ចាំមិនបានដូចគ្នាថា ខ្លួនឯងមានអាយុប៉ុន្មានហើយ។ ផ្ទៃមុខរបស់គាត់ពេញល្អ ឆ្លុះពន្លឺឈាមក្រហមរំសាយពាស ពេញ ពុកមាត់ពណ៌ប្រាក់សស្អាតរបស់គាត់គ្របមកដល់ដើមទ្រូង រាង្គកាយរបស់គាត់រឹងមាំ ណាស់ ភ្នែករបស់គាត់នៅមិនទាន់ស្រវាំង ត្រចៀកក៏មិនទាន់ថ្លង់។ គាត់មានកូនចៅជាច្រើន នាក់ តែគាត់ក៏នៅតែជាអ្នកចាត់ចែងកិច្ចការគ្រប់បែបយ៉ាងនៅក្នុងគ្រួសារ។ ឆ្នាំនេះ គាត់ សម្រេចចិត្តជ្រើសរើសនរណាម្នាក់ក្នុងកូនប្រុសទាំង ១៥ នាក់របស់គាត់ឲ្យមកទទួលខុសត្រូវ ភារកិច្ចនេះ.. នឹងរើសនរណាល្អណឹះ!….។ ថ្ងៃនេះ គាត់គិតវិធីដែលល្អបំផុតបានហើយ ទើបបង្គាប់ឲ្យកូនប្រុសទាំង ១៥ នាក់មកជួប ហើយចែកគ្រាប់ផ្កាឲ្យកូនៗ ម្នាក់មួយគ្រាប់ បើនរណាអាចបណ្តុះគ្រាប់ពូជនេះឲ្យលូតលាស់ រហូតចេញផ្ការីកស្គុសស្គាយបាន អ្នកនោះនឹងបានជាអ្នកបន្តវេនកេរ្តិ៍មរតករបស់គាត់។ កូនៗ បានគ្រាប់ពូជមកហើយ ម្នាក់ៗនាំគ្នាយកទៅដាំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់។ កូនពៅរបស់បុរសជរាម្នាក់នេះឈ្មោះ សៀវលៀងជឺ កាលបើបានគ្រាប់ផ្កាហើយ គេក៏យកទៅ បណ្តុះក្នុងផើង … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

មេរៀនរបស់មនុស្សកម្ជិល

កាលកន្លងមកយូរហើយ ពេលយប់មួយដែលមាព្យុះព្រិលធ្លាក់យ៉ាងខ្លាំង បុរសកម្ជិលដែល អ្នកស្រុកអ្នកស្រែស្គាល់ដឹងគ្រប់គ្នា បានធ្វើដំណើរចេញពីផ្ទះដើម្បីទៅប្រកបមុខរបរម្យ៉ាង។ គេដើរមកមិនឆ្ងាយប៉ុន្មាន ក៏អង្គុយឳបក្បាលជង្គង់នៅនឹងដី ស្រែកថ្ងគ្រហឹមឡើងថា ” អូយ… អញ…រងា…ចង់…ស្លាប់…ទៅ…ហើយ” ក្នុងពេលនោះឯង គេក៏បានឮចង្រ្កង់សេះក្រិងក្រង់ៗ លើ្វយៗ មកពីចម្ងាយ។ មួយស្របក់ ក្រោយមករទេះសេះដែលមានសេះទឹមនឹងរទេះបីក្បាលក៏រត់ឆ្លងមកតាមផ្លូវដែលគេកំពុង អង្គុយឳបក្បាលជង្គង់។បុរសកម្ជិលម្នាក់នោះ ក៏ស្រែកសុំការជួយសង្រ្គោះចំពោះម្ចាស់រទេះ សេះយ៉ាងអស់កម្លាំងល្ហិតល្ហៃថាៈ- ” ជួយ-ផង-” ” ឈប់-” បុរសដែលជាម្ចាស់សេះទាញបង្ហៀរឲ្យសេះឈប់ រូចហើយក៏ដើរចូលទៅមើល បុរសកម្ជិលមួយស្របក់ គេមិនត្រឹមមិនជួយបុរសកម្ជិលនោះប៉ុណ្ណោះទេ គេថែមទាំងយក ខ្សែតីក្នុងដៃវាយបុរសកម្ជិលនោះព្រមទាំងស្រែកជេថាៈ- ” សុំឲ្យឯងចូរស្លាប់នៅក្នុងសភាព ដូច្នេះចុះ ត្រជាក់ស្លាប់នៅទីនេះក៏សមគួរហើយ” និយាយចប់ក៏បរទេះសេះចេញទៅមិនចាប់អារម្មណ៍នឹងបុរសកម្ជិលនោះសូម្បីបន្តិចសោះ ឡើយ។ បុរសកម្ជិលខឹងខ្លាំងណាស់ គិតក្នុងចិត្តថាៈ- “ឯងមិនឲ្យយើងជិះរទេះក៏បាន តែហេតុអ្វី … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ស្រាមិនពេញធុង

កាលកន្លងមកហើយ មានបណ្ឌិតបីនាក់បងប្អូន ពួកគេតាំងចិត្តទៅប្រឡងចមងួន ដូច្នេះហើយ ទើបមានមានៈមុះមុតសិក្សារៀនសូត្រដោយសង្ឃឹមថាត្រូវតែប្រឡងឲ្យបាន ។ ឆ្នាំនេះត្រូវនឹង ឆ្នាំមៈរោង នៅទីក្រុងបើកទទួលស្ម័គ្រឈ្មោះប្រឡងចមងួនហើយ បងប្អូនទាំងបីនាក់ទើបជំរាប លាឪពុកម្តាយ ប្រញាប់ធ្វើដំណើរចូលទីក្រុងដើម្បីប្រឡងជ្រើសរើសប្រណាំងប្រជែងជាមួយ បណ្ឌិតផ្សេងៗទៀតទូរទាំងប្រទេស។ដោយសារពួកគេប្រញាប់ធ្វើដំណើរ ក្រែងទៅមិនទាន់ កំណត់ពេលវេលា ទើបធ្វើដំណើររហូតយប់ព្រលប់ ដោយមិនបានគិតដល់ផ្ទះសំណាក់ដែល ត្រូវស្នាក់ពេលយប់ កាលបើឃើញសុរិយាជិតអស្តង្គតនាជើងមេឃហើយ ភូមិស្រុកម្តុំនេះ ក៏គ្មានផ្ទះសំណាក់ឡើយ ទើបនាំគ្នាទៅសុំស្នាក់អាស្រ័យនៅរោងចម្រាញ់ស្រាកន្លែងមួយ។ ថៅកែម្ចាស់រោងចម្រាញ់ស្រាជាបុរសជរាសក់ស្កូវអស់ហើយ លុះបុរសជាកូនច្បងឃើញ ថៅកែជាម្ចាស់ហាង ក៏ប្រញាប់ឳនគំនាប់យ៉ាងទន់ភ្លន់ បុរសកូនរងគ្រាន់តែឳនល្មមសមគួរ តាមមារយាទទួរទៅ ចំណែកបុរសកូនពៅ បែរជាឈររឹងឆ្កឺតដូចគល់ឧស មិនរាក់ទាក់សូម្បី មួយម៉ាត់។ បុរសជរាជាម្ចាស់ហាងត្រេកអរណាស់ប្រញាប់ ស្រែកអញ្ជើញថាៈ- ”លោក បណ្ឌិតឧស្សាហ៍ត្រដាបត្រដួសធ្វើដំណើរមកដល់ទីនេះ ចាត់ទុកថាជាកិត្តិយសរបស់ខ្ញុំ ពិតមែន សូមអញ្ជើញចូលមកសម្រាកក្នុងផ្ទះចុះណា៎”។ ពេលយប់ជ្រៅ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ប្រាក់មួយរៀល

កាលកន្លងយូរមកហើយមានបងប្អូនជីដូនមួយពីរនាក់ បានធ្វើដំណើរទៅលេងបងស្រីជាមួយ គ្នា។ប្អូនប្រុសជាមនុស្សល្អែង គេត្រេកអរណាស់ដែលបានជួបបងស្រី ដូច្នេះទើបគេអាសា ឡើងភ្នំទៅកាប់ឧសមកឲ្យបងស្រីប្រើប្រាស់ មិនទាន់ទាំងដាក់គូទអង្កុយសម្រាកផងគេក៏ដោះ អាវកងទុកនៅលើផ្ទះរូចហើយក៏ដើរឡើងទៅលើភ្នំភ្លាម។ ចំណែកបងប្រុសក៏មិនមែនជាមនុស្សខ្ជិលច្រអូសដែរ គេឃើញប្អូនប្រុសដោះអាវកងទុកនៅ លើផ្ទះទើបគិតថាគួរយកអាវរបស់ប្អូនទៅបោកឲ្យស្អាត។ ខណៈបោកអាវ គេឃើញប្រាក់មួយ រៀលនៅក្នុងហោប៉ៅអាវ បងប្រុសទើបយកប្រាក់មួយរៀលនោះទៅទុកនៅលើគ្រែ ហើយ ពេលដែលគេកំពុងបោកអាវមិនទាន់រួចផងនោះឯង ក្មួយប្រុសតូចៗ របស់គេក៏ប្រវាឡើងទៅ លេងនៅលើគ្រែ កាលឃើញប្រាក់មួយរៀលនោះក៏លួចយកទៅ។ ប្អូនប្រុសត្រឡប់មកពីកាប់ឧសលើភ្នំ ឃើញបងប្រុសបោកអាវឲ្យក៏ត្រេកអរណាស់ ភ្លាមនោះ គេនឹកឃើញថាមានប្រាក់មួយរៀលនៅក្នុងហោប៉ៅអាវ ទើបសួររកពីបងប្រុស។ បងប្រុស ប្រាប់ថា ដាក់នៅលើគ្រែ ប្អូនប្រុសក៏ត្រង់ទៅរកប្រាក់មួយរៀលនោះ តែរកយ៉ាងណាក៏មិន ឃើញសោះ ទើបដើរសួររកពីបងស្រីហើយនឹងក្មួយប្រុស គ្រប់គ្នាម្នាក់ៗ ប្រាប់ថាមិនដឹង មិនឃើញ។ ចំណែកបងប្រុសក៏គិតក្នុងចិត្តថា យូរៗ មកលេងបងស្រីម្តងក៏កើតរឿងបាត់ប្រាក់កាស់ដូច្នេះ ជាហេតុការណ៍អាក្រក់មែន … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

កូនសិស្សពីរនាក់

កាលកន្លងយូរមកហើយ មានវិចិត្រករម្នាក់ ជាមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ ទើប មានសិស្សគណរាប់មិនអស់។ ក្នុងចំណោមសិស្សគណទាំងនោះមានពីរនាក់ដែលអាចគូររូប បានយ៉ាងអច្ឆរិយៈ ថ្វីដៃរបស់ពួកគេទាំងពីរនាក់មិនអន់ជាងគ្នាឡើយ ទើបនរណាៗ ក៏ហៅ សិស្សទាំងពីរនាក់នេះថា សិស្សច្បងធំហើយនឹងសិស្សច្បងទីពីរ។ តាមធម្មតា សិស្សច្បងធំ ជាមនុស្សរហ័សរហួនឆ្លាតវាងវៃ ចាត់ទុកថាជាមនុស្សល្អិតល្អន់ម៉ត់ចត់ ពូកែសង្កេត។ ចំណែក សិស្សច្បងទីពីរវិញ ជាមនុស្សដែលមានចិត្តគំនិតល្អឥតខ្ចោះ មិនពូកែនិយាយស្តីប៉ុន្មានទេ។ ឆ្នាំនេះកូនសិស្សទាំងអស់នឹងបញ្ចប់ការសិក្សាហើយ។ ថ្ងៃមួយ លោកគ្រូបាននិយាយជាមួយ កូនសិស្សគ្រប់គ្នាថាៈ- ” ប្រាំពីរថ្ងៃទៀត សូមអ្នកទាំងអស់គ្នានាំយករូបភាពម្នាក់មួយរូបមកឲ្យលោកគ្រូ។ រូបភាពនេះ ចាត់ទុកថាជាវិញ្ញាសារប្រលងចុងក្រោយបង្អស់ហើយ ដូច្នេះទើបហាមមើលគ្នា និង ហាម ជួយគ្នាពេលគូររូបឲ្យម្នាក់ៗ ចូរគូររូបរៀងៗ ខ្លួន លោកគ្រូនឹងចាំមើលថាតើនរណាគូររូបបាន ល្អបំផុត។ ម្យ៉ាងទៀតពេលនាំរូបភាពមកឲ្យគ្រូ សូមឲ្យគ្រប់គ្នាយកក្រណាត់ខ្មៅឃ្លុំរូបភាព … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

សំពត់កណ្តាចខ្ចប់មាស

កាលកន្លងយូរមកហើយ មានតៀមលក់ស្រាមួយកន្លែងស្ថិតនៅក្បែរជើងភ្នំ។ ម្ចាស់តៀមនាម ត្រកូល អ៊ូជាមនុស្សស្មោះត្រង់ និង មានគុណធម៌ល្មមសមគួរ។ ព្រឹទ្ធាចារ្យ អ៊ូ និងភរិយាបើក តៀមកន្លែងនេះជាយូរយារណាស់មកហើយ។ ចំណូលក៏ល្មមបណ្តោះបានមួយថ្ងៃៗ។ តមក ក្មួយប្រុសសាច់ឆ្ងាយរបស់ព្រឹទ្ធាចារ្យ អ៊ូ បានមកសុំធ្វើការជាមួយនឹងគាត់ដែរ។​ ព្រឹទ្ធាចារ្យមិន អាចប្រកែកបានទើបទទួលក្មួយប្រុសម្នាក់នេះទុកជាអ្នករត់ដើរបម្រើភ្ញៀវប្រចាំតៀមនេះទៅ។ ក្មួយប្រសរបស់ព្រឹទ្ធាចារ្យជាមនុស្សខ្វះសន្តានចិត្ត គ្មានមារយាទ និយាយស្តីគ្រោតគ្រាតមិន គួរឲ្យស្តាប់។ ព្រឹទ្ធាចារ្យនិយាយស្តីដាស់តឿន​ក្មួយម្នាក់នេះស្ទើរសឹកបប៊ូមាត់អស់ហើយ តែ គេក៏នៅដូចដើម មិនមានការផ្លាស់ប្តូរអ្វីឡើយ។ ថ្ងៃនេះ ទើបនឹងបើកតៀមប៉ុណ្ណោះ ក៏មានបុរសជរាម្នាក់ដើរមកពីទិសខាងត្បូងតម្រង់មកកាន់ តៀមនេះ។ បុរសជរារើសកន្លែងអង្គុយនៅតុក្បែរមាត់បង្អួច។ មុខមាត់របស់គាត់ប្រឡាក់ ប្រឡូសទៅដោយល្អងធូលីដី។​ សក់បាស់ក្រញើងហាក់ដូចមិនបានសិតមករាប់ឆ្នាំ។ ខោអាវ ដែលគាត់ស្លៀកពាក់ដាច់ដាចររយារយ៉ៃ ព្រមទាំងធុំក្លិនសារថែមទៀត ជាពិសេសជាលតូច ដែលគាត់ស្ពាយនៅខាងក្រោយមួយនោះមានមាត់ចងដោយខ្សែនិងលួសរយីករយាក អាក្រក់ … Continue reading

Posted in និទានបង្រៀនគំនិត | 5 Comments

ផ្លែ ព័រ (Pear) មួយផ្លែ

កាលកន្លងមកយូរហើយ មានព្រឹទ្ធាចារ្យម្នាក់ ក្រុមគ្រួសាររបស់គាត់មានសមាជិកជាងសាមសិប នាក់ រាប់រយៈវេលាបានប្រាំអាយុមនុស្ស ទាំងអស់គ្នាអាស្រ័យនៅរួមក្រោមដំបូលផ្ទះតែមួយ។ ពួកគេប្រើជីវិតរស់នៅរួមគ្នាយ៉ាងសន្តិសុខ អ្នកស្រុកភូមិនាំគ្នាឧទ្ទិសនាមក្រុមគ្រួសារនេះថាៈ- “ក្រុមគ្រួសារតួយ៉ាង”។ នៅក្នុងភូមិនេះ មានបណ្ឌិតម្នាក់ គេមានសមាជិកក្នុងគ្រួសារជាងម្ភៃនាក់។ ថ្ងៃនេះជាថ្ងៃខួប កំនើត៨០ ឆ្នាំរបស់លោកព្រឹទ្ធាចារ្យ “គ្រួសារតួយ៉ាង” បណ្ឌិតម្នាក់នេះក៏មកចូលរួមឲ្យពរថ្ងៃខួប កំនើតដែរ។ភរិយារបស់លោកបណ្ឌិតសួរលោកក្រោយពេលត្រឡប់មកពីបុណ្យខួបកំនើតវិញ ថាៈ-“ថ្ងៃនេះបងទៅចូលរួមឲ្យពរថ្ងៃខួបកំនើតលោកព្រឹទ្ធាចារ្យ ចង់ដឹងថាបងមានការចាប់ អារម្មណ៍ចំពោះគ្រួសារតួយ៉ាងនេះដូចម្តេចខ្លះ?”។ លោកបណ្ឌិតតបដោយមិនបាច់ត្រៃត្រងថាៈ- ” គ្រួសារនេះស្រឡាញ់សាមគ្គីគ្នាខ្លាំងណាស់ សមហើយដែលអ្នកស្រុកនាំគ្នាលើកតម្កើងថាជាៈ-”គ្រួសារតួយ៉ាង”។ ភរិយាទើបនិយាយតទៅទៀតថាៈ- “បងប្រហែលមិនជ្រាបទេថា ពួកគេលេងល្ខោនបន្លំភ្នែក អ្នកស្រុកចំពោះមុខពួកយើងគេក៏ធ្វើជាស្រុះស្រួលសាមគ្គីគ្នាល្អ តែក្រោយខ្នងក៏ឈ្លោះទាស់ទែង គ្នា រកសេចក្តីស្ងប់សុខពុំបានឡើយ ទាំងនេះព្រោះពួកគេត្រូវការរក្សាកេរ្តិ៍ឈ្មោះទុកគម្រាម ពួកយើងតែប៉ុណ្ណោះឯង”។ លោកបណ្ឌិតមានអារម្មណ៍ភ្ញាក់ព្រើត ក្រោយពេលពិចារណាសារឡើងវិញ គេគិតថាសម្តីរបស់ ភរិយាមានហេតុផលគួរឲ្យជឿ មើលតែនៅក្នុងគ្រួសាររបស់ខ្លួនឯងនេះ មានសមាជិកត្រឹមម្ភៃ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ផ្កាយយាមនង្គ័ល

ផ្កាយយាមនង្គ័លលើផ្ទៃមេឃាឆ្លុះរស្មីព្រាកៗ លើនភាល័យដ៏សែនឆ្ងាយដាច់កន្ទុយភ្នែកគ្រប់ទិវា រាត្រី ផ្កាយយាមនង្គ័លនេះមានរឿងដំណាលដូច្នេះថាៈ- កន្លងមកយូរយារណាស់ហើយ មានក្មេងស្រីម្នាក់អាស្រ័យនៅជាមួយម្តាយក្នុងខ្ទមបាក់បែកមួយ ខ្នង។ ទាំងពីរនាក់ម៉ែកូនពឺងពាក់អាស្រ័យគ្នាទៅវិញទៅមក នាំជីវិតរស់រួចផុតមកមួយថ្ងៃៗ។ តមកអ្នកជាម្តាយធ្លាក់ខ្លួនឈឺ អាការៈធ្ងន់ធ្ងរខ្លាំងឡើងរាងរាល់ថ្ងៃ។ រាត្រីមួយ ម៉ែរសាប់រសល់ ខ្វល់ខ្វាយក្នុងចិត្តណាស់ ចង់ផឹកទឹកត្រជាក់ៗ ទើបប្រាប់កូនស្រីថាៈ- “កូនម៉ែ! ម៉ែចង់ផឹកទឹកត្រជាក់ៗ មួយក្អឹក ទឹកដែលត្រជាក់បំផុត គួរឲ្យស្តាយដែលក្នុងភូមិរបស់ យើងមិនមានទឹកប្រភេទនេះ”។ កូនស្រីប្រញាប់និយាយអាសារថាៈ- “ម៉ែចា៎! កូននឹងទៅរកទឹកត្រជាក់ៗ មកឲ្យម៉ែពិសារ…”។ ម៉ែពោលថាៈ- “មេឃងងឹតហើយ រយៈផ្លូវក៏ឆ្ងាយណាស់ ម៉ែមិនចង់ឲ្យកូនទៅទេ…”។ កូនស្រីនិយាយថាៈ- “ម៉ែទុកចិត្តចុះណា៎ កូននឹងប្រញាប់ទៅប្រញាប់ត្រឡប់មកវិញទេ…”។ ក្មេងស្រីនិយាយចប់ក៏ចាប់ភាជនៈសម្រាប់ដងទឹកដែលធ្វើពីទង់ដែង ហើយជាភាជនៈតែមួយគត់ ដែលមាននៅក្នុងផ្ទះនេះ។ ក្មេងស្រីតូចរត់ផងដើរផងរហូតមកដល់ដងអូរមួយកន្លែង ដងទឹក ពេញភាជនៈហើយក៏ដើរត្រឡប់ទៅផ្ទះវិញ។ មេឃាងងឹតឈ្លប់ … Continue reading

Posted in និទានបង្រៀនគំនិត | 1 Comment

និទានកំណើតឆាខ្វៃ

សម័យរាជវង្សសុង ជនជាតិជិនដែលនៅឯភាគខាងជើងបានរុករានចុះទៅភាគខាងត្បួង វាយរឹបអូសយកផែនដីរាជវង្សសុងអស់ពាក់កណ្តាល។ មានមេទ័ពរាជវង្សសុងម្នាក់ឈ្មោះ ង៉័កហ៊ុយ បាននាំកងទ័ពចេញទប់ទល់ទ័ពជនជាតិជិន យ៉ាងអស់ពីសមត្ថភាព ព្រមទាំងអាចវាយទ័ពជនជាតិជិនឲ្យទទួលបរាជ័យម្តងហើយម្តង ទៀត។ ទាហានជិនគ្រាន់តែឃើញទង់ប្រចាំកងទ័ពរបស់ ង៉័កហ៊ុយ ដែលមានតួអក្សរថាៈ-”ង៉័កហ៊ុយ អ្នកស្នេហាជាតិ” ប៉ុណ្ណឹង ក៏ភ័យខ្លាចបាស់សក់នាំគ្នារត់ខ្ចាត់ខ្ចាយមិនហ៊ានចូលច្បាំងជាមួយ ឡើយ។ តែរាជវង្សសុងមានព្រះរាជាឆោតខ្លៅប្រាសចាកបញ្ញាមួយអង្គព្រះនាមថា សម្តចសុងកៅចុង ព្រះអង្គប្រថ្នាសុំត្រឹមអាចគ្រងរាជបល្ល័ង្ករហូតទៅប៉ុណ្ណោះ ទោះបីត្រូវបាត់បង់ផែនដីទៅម្តង បន្តិចៗ ជារឿយៗ ព្រះអង្គក៏មិនខ្វល់ព្រះទ័យអ្វីឡើយ ព្រមទាំងទ្រង់ស្តាប់ពាក្យពិតទូលរបស់ ឈិនហ៊ុយ មនុស្សក្បត់ជាតិ(លក់ជាតិ) បញ្ជូនផ្លាកបញ្ជាមាសទៅកោះហៅ ង៉័កហ៊ុយ ពីជួរមុខ ដល់ទៅ ១២ ដង។ ហើយនៅទីបំផុត ង៉័កហ៊ុយ ក៏ត្រូវ ឈិនហ៊ុយ ក្បត់ជាតិប្រហារជីវិតដោយកំហុស “ដែលមិន ចាំបាច់បន្តិចសោះ”។ ពេលប្រជាជនបានជ្រួតជ្រាបពត៌មាននេះដោយក្តីក្រេវក្រោធនិងគំនុំគុំគួន … Continue reading

Posted in និទានបង្រៀនគំនិត | 4 Comments

វាយោក្តៅអ៊ុនរំលាយទឹកកក ភាពទន់ភ្លន់រំលាយភាពរឹងត្អឹង

នៅសម័យរាជវង្សហ៉ាន់ មានបុរសម្នាក់ឈ្មោះ លីវគួន មានសន្តានចិត្តទន់ភ្លន់ទូលំទូលាយ មានចរិយាមារយាទសុភាពរាបសា ការសម្តែងកិរិយាចំពោះអ្នកបម្រើក្នុងផ្ទះក៏ល្អឥតខ្ចោះ។ មានថ្ងៃមួយនោះ លីវគួន អញ្ជើញភ្ញៀវមកជប់លៀងអាហារនៅក្នុងផ្ទះរបសខ្លួន ពេលទទួល ទានអាហារបានពាក់កណ្តាលស្រាក៏អស់ លីវគួន ទើបប្រើអ្នកបម្រើឲ្យចេញទៅទិញស្រា តែ រងចាំហើយរងចាំទៀតរហូតពួកភ្ញៀវទទួលទានអាហារស្រេចអស់ អ្នកបម្រើម្នាក់នោះទើបដើរ តទ្រេតទ្រោតត្រឡប់មកវិញ។ តាមពិតពេលគេទៅដល់តៀមស្រាស្រង់ក្លិនដ៏ក្រអូមឈ្ងុយរបស់ស្រានៅទីនោះហើយ ក៏ភ្លេច ពាក្យបញ្ជារលោកអស់រលីង ក៏ចូលទៅអង្គុយផឹកស្រាធ្វើព្រងើយមិនគិតដល់រឿងអ្វីទាំងអស់។ ភ្ញៀវរបស់ លីវគួន ខឹងជាខ្លាំង ជេរផ្តាសាខ្ញុំបម្រើម្នាក់នោះគ្មានសល់កេរ្តិ៍ខ្មាសអ្វីឡើយ។ ខ្ញុំបម្រើ ដែលកំពុងស្រវឹងជោគក៏មួម៉ៅមិនព្រមស្តាប់អ្វីទាំងអស់ រលាស់គូទត្រឡប់ចូលទៅក្នុងបន្ទប់ របស់ខ្លួនបិទទ្វាឮសូរប៉័ង! រួចហើយក៏ផ្តួលខ្លួនដេកទៅ។ មួយសន្ទុះធំពេលភ្ញៀវត្រឡប់ទៅវិញអស់ហើយ លីវគួន ក៏ប្រើឲ្យទៅតាមខ្ញុំបម្រើម្នាក់នោះមក ហើយនិយាយជាមួយគេយ៉ាងសុភាពរាបសាថា “ឯងខឹងហើយតើមែនទេ? រឿងតូចតាចប៉ុណ្ណឹង មិនចាំបាច់យកទុកក្នុងចិត្តធ្វើអ្វីឡើយ”។ ខ្ញុំបម្រើដែលស្វាងស្រាហើយនោះ លុះបានស្តាប់ដូច្នោះក៏មានអារម្មណ៍អាម៉ាស់មុខជាខ្លាំង តាំង … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

អ្នកនយោបាយដ៏មានប្រីជា ក្វានចុង

កា្វនចុង ជាអ្នកនយោបាយដ៏ឆ្នើមម្នាក់នៅសម័យ ឈុនឈិវ (ឆ្នាំ ៧៧០ មុន គ.ស) របស់ ប្រទេសចិន។ គេមានជិវិតនៅក្នុងយុគដែលរបបវណ្ណៈទាសករធ្លាក់អន់ថយចុះឈានចូល យុគសម័យរបបវណ្ណៈសក្តិភូមិ។ ប្រទេសជាតិច្របូកច្របល់គ្មានរបៀបច្បាប់ទម្លាប់។ រាជ វង្សចូវ កំពុងអន់ថយសាបរលាបយ៉ាងឆាប់រហ័ស បាត់បង់អំណាចក្នុងការគ្រប់គ្រងអាណា ចក្របរិវារទាំងឡាយ។ អាណាចក្របរិវារទាំងនេះនាំគ្នាផ្តាច់ខ្លួនគ្រប់គ្រងខ្លួនឯង ជាហេតុនាំ ឲ្យកើតការតស៊ូផ្នែកនយោបាយ និងការធ្វើសង្គ្រាមរវាងគ្នាយ៉ាងកាចសាហាវ។ នៅភូមិភាគ កណ្តាលរបស់ប្រទេសចិនបានកើតមានការឈ្លោះដណ្តើមភាពជាធំរវាងគ្នាមិនដែលដាច់ ឡើយ។ ក្វានចុង មានឈ្មោះផ្សេងទៀតគឺ ក្វានអ៊ីអ៊ូ និង ក្វានជិងចុង មានភូមិលំនៅដើមនៅឯអ៊ិងស័ង (អ៊ិងស័ង ក្រុង អ័នហួយ នាបច្ចុប្បន្ន) បានឮថាពីដើមសែជី ដែលជាសែដូចគ្នានឹងចក្រព័ត្តិចូវ។ បិតាឈ្មោះ ក្វានចួង ជាមន្រ្តីរាជការអាណាចក្រឈី តមកស្ថានៈគ្រួសារបានធ្លាក់ដុនដាប។ … Continue reading

Posted in និទានបង្រៀនគំនិត | 1 Comment

ពន្លឺចង្កៀងនៃសេចក្តីសង្ឃឹម

នៅភូមិមួយនាភាគខាងត្បូងរបស់ក្រុង លូ មានទំនៀមទម្លាប់មួយគឺ ពេលរាត្រីកាលចូលមកដល់ ស្រ្តីក្រមុំទាំងឡាយត្រូវនាំយកប្រេងកាតមករួមគ្នា ហើយអុជចង្កៀងត្បាញសំពត់របស់ខ្លួនក្នុង បន្ទប់ដ៏ធំមួយដែលនៅចំកណ្តាលភូមិ។ “អ្នកទាំងអស់គ្នាមេត្តានាំយកប្រេងកាតរបស់អ្នកមករួមគ្នាទុកនៅទីនេះ” មេក្រុមប្រាប់ឲ្យគ្រប់គ្នា នាំយកប្រេងមកចាក់រួមគ្នានៅក្នុងភាជនៈ។ ហេតុការណ៍ទំនងនេះកន្លងផុតទៅជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីកើតឡើង។ តមកមានស្រ្តីក្រមុំ ម្នាក់ ជាមនុស្សទុគ៌តខ្លាំងណាស់ មិនមានប្រាក់ទិញប្រេងទេ តែនាងក៏មករួមត្បាញសំពត់ជាមួយ អ្នកដទៃឯទៀតរាងរាល់ពេល។ ស្រ្តីម្នាក់ផ្សេងទៀតទើបនាំរឿងនេះទៅប្តឹងមេក្រុមថា “យីមើយ មិនដែលនាំយកប្រេងមកសូម្បីម្តងឡើយ ធ្វើដូច្នេះវាជាការយកប្រៀបគេពេកហើយ”។ ចំណែក ស្ត្រីផ្សេងៗ ទៀតក៏និយាយគាំទ្រជាសម្លេងតែមួយថា “ពិតមែនហើយ! ពិតមែនហើយ! ធ្វើដូច្នេះ វាយកប្រៀបលើគេ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន អ្នកដទៃគេនាំយកប្រេងមក តែខ្លួនឯងបែរជា មិនយកមក ហើយនៅហ៊ានមកអង្គុយរួមក្រុមជាមួយអ្នកដទៃថែមទៀត”។ មេក្រុមទើបសួរថា “បើដូច្នេះតើពួកយើងគួរធ្វើដូចម្តេចចំពោះ យីមើយ ទើបល្អ?” “មិនបាច់ឲ្យ នាងមករួមត្បាញសំពត់ជាមួយនឹងពួកយើងតទៅទៀតទេ” បណ្តាសមាជិកឆ្លើយតបព្រមគ្នា។ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

គួរយកតម្រាប់តាមមាន់

ស៊ិយិងគុយ កូនសិស្សរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្តី ឈ្ងោក មុខប្រឹងប្រែងហាត់វិទ្យាយុទ្ធ ព្យាយាមសរសេរអាន ចំណែក ស៊ីហ្វើយ សិស្សម្នាក់ទៀតនោះ ពូកែចរចា តែក៏ឧស្សាហ៍ព្យាយាមហ្វឹកយុទ្ធមិនចាញ់គ្នាដែរ កម្លោះទាំងពីរនាក់ដែលមាន បុគ្គលិកផ្សេងពីគ្នា តែក៏ជាសិស្សសំណព្វរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ទាំងគូ ព្រោះថ្វីដៃខ្លាំង មិនខុសគ្នាឡើយ។ ថ្ងៃមួយមានហេតុឲ្យព្រឹទ្ធាចារ្យ អ៊ូយ៉ាង ត្រូវចូលទៅជួយចរចាជម្លោះនៅក្នុងភូមិ តែព្រឹទ្ធាចារ្យ មានធុរៈ ទើបបញ្ជូនឲ្យ ស៊ិយិងគុយ ទៅជួយចរចាជំនួសខ្លួន រឿងនេះធ្វើឲ្យ ស៊ីហ្វើយ អន់ចិត្ត ព្រមទាំងឆ្ងល់លោកគ្រូថាហេតុអីបានមិនបញ្ជូនអ្នកដែលពូកែនិយាយដូចជាគេទៅ ក៏បានតែ ចង្អៀតចង្អល់ក្នុងចិត្តម្នាក់ឯង។ “អន្ទិតនោះរឺ នឹងអាចចរចាសេចក្តីអ្វីឲ្យនរណាយល់បានទៅ មួយថ្ងៃៗ និយាយមិនប៉ុន្មានម៉ាត់ ផង នឹងដឹងវិធីចរចាអ្វីបានទៅ” ដូច្នេះពេលបានឳកាស … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ទឹកឆ្ងាយពន្លត់ភ្លើងជិតមិនបាន

អ៊ីម៉ូវ ក្សត្ររបស់ក្រុង យេ បានសង្កេតឃើញក្រុង លូ ដែលនៅជិតគ្នានោះ មានកម្លាំងរឹងមាំ ឡើងជារាងរាល់ថ្ងៃ ទើបខ្លាចក្រែងថាថ្ងៃណាមួយនឹងត្រូវគេវាយប្រហារ។ ព្រះអង្គមានព្រះបំណងសុំការជួយសង្រ្គោះពីក្រុង ឈី និង ឈូ ដែលនៅឆ្ងាយ ព្រោះក្រុង ទាំងពីរជាក្រុធំ មានកម្លាំងទ័ពរឹងមាំ ទើបតាំងចិត្តបញ្ជូនអ្នកជាមាទៅបម្រើរាជការនៅក្រុង ឈី ព្រមទាំងបញ្ជូនអ្នកជាក្មួយទៅបម្រើរាជការនៅឯក្រុង ឈូ។ ដោយសារព្រះអង្គទ្រង់ព្រះតម្រិះថា បើ ក្រុងឈី និង ឈូ មានមេត្រីភាពចំពោះក្រុង យេ ពេលមានសង្គ្រាមកើតឡើងក៏រមែងហុចដៃចូលមកជួយសង្គ្រោះយ៉ាងពិតប្រាកដ។ តែ សុងអ៊ី ដែលជាអាមាត្យម្នាក់ មិនយល់ស្របជាមួយនឹងផែនការណ៍មួយនេះ គេនិយាយ ថាៈ-“បើមានអគ្គីភ័យកើតឡើងក្នុងក្រុងនេះ ហើយប្រើមនុស្សឲ្យទៅនាំយកទឹកពីទន្លេដែល នៅឆ្ងាយរាប់ពាន់គីឡូមែត្រ ពេលគេនាំយកទឹកមកដល់ប្រទេសជាតិក៏ឆេះខ្ទេចខ្ទីអស់ទៅ ហើយ ព្រោះទឹកដែលនៅឆ្ងាយមិនអាចពន្លត់ភ្លើងដែលនៅជិតបានទេ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

សត្វក្អែកផ្លាស់កន្លែងរស់នៅ

មានក្អែកមួយក្បាល ប្រឹងហោះហើរពីទិសខាងត្បូងដើម្បីឆ្ពោះទៅកាន់ដែនដីទិសភាគខាងជើង ដោយមិនឈប់សម្រាកដើម្បីនឹងទៅឲ្យផុតពីដែនដីកន្លែងរស់នៅបច្ចុប្បន្នឲ្យបានឆាប់រហ័ស តែមានអារម្មណ៍ហត់នឿយទើបបន្ទាបខ្លួនចុះឈប់សម្រាកនៅព្រៃល្បោះមួយកន្លែង។ សត្វ សារិកាមួយក្បាល ដែលទុំនៅលើដើមឈើនោះមុន ឃើញសត្វក្អែកដកដង្ហើមយ៉ាងហត់នឿយ ទើបសួរទៅថាៈ- “មើលទៅឯងហាក់ដូចជាប្រញាប់ប្រញាល់ណាស់ តើឯងប្រញាប់ធ្វើដំណើរទៅទីណាឫ?”។ “ខ្ញុំនឹងផ្លាស់ទីកន្លែងរស់នៅ” សត្វក្អែកឆ្លើយតប។ “ព្រោះមានរឿងហេតុអ្វីឫ?” សត្វសារិកាសួរទៀត។ សត្វក្អែកទើបឆ្លើយដោយសេចក្តីតូចចិត្តតូចថ្លើមថា “មនុស្សម្នាដែលនៅខាងទិសភាគខាងត្បូង មិនចូលចិត្តសម្លេងដែលមិនពិរោះ ហើយនឹងនិស្ស័យរបស់ខ្ញុំៗ ទើបមិនអាចទ្រាំរស់នៅទីនោះ តទៅទៀតបានត្រូវតែផ្លាស់កន្លែងរស់នៅថ្មី”។ សត្វសារិកាទើបពោលថា “ពេលឯងផ្លាស់រត់គេចហើយ នឹងអាចកែបញ្ហាបានរឺ! ខ្ញុំឃើញថាទោះ ឯងនឹងផ្លាស់ទៅទីណា ក៏គ្មានប្រយោជន៍ មិនអាចជួយអ្វីឯងបានដែរ”។ “ម៉េចបានជាឯងដឹង?” សត្វសារិកាទើបប្រាប់ថា “វាច្បាស់លាស់ក្រហមងាំងដូចព្រះអាទិត្យកណ្តាលថ្ងៃអញ្ចឹង ដរាប ណាឯងមិនព្រមផ្លាស់សម្លេងស្រែក និង និស្ស័យពូកែលួចឆក់ មនុស្សម្នាដែលនៅទិសភាគ ខាងជើង ក៏នឹងស្អប់ខ្ពើមឯង ដូចជាមនុស្សម្នាដែលនៅទិសភាគខាងត្បូងយ៉ាងពិតប្រាកដ”។ ***********រឿងនេះបង្រៀនឲ្យដឹងថា*************** … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ចង្អុលដុំដីក្លាយជាមាស

មានបុរសទុគ៌តម្នាក់ក្រីក្រខ្លាំងណាស់ តែទោះគេគ្មានប្រាក់ទិញធូបទៀន គេក៏នៅតែក្រាប សំពះអង្វករ ស៊ានឫបុគ្គលវិសេស ដែលមាននាមថា លីជូ ជាប្រចាំរាងរាល់ថ្ងៃ។ អ្នកមាន ឫទ្ធិវិសេស លីជូ ឃើញសេចក្តីស្មោះត្រង់និងសទ្ធាដ៏មុតមាំរបស់គេហើយក៏ពេញចិត្ត ទើប ប្រើពពកជាពាហនៈហោះចុះមកឯផ្ទះរបស់គេ។ ពេល លីជូ ក្រលេកមើលទៅជុំវិញផ្ទះរបស់ បុរសនោះ ក៏ឃើញថាគ្មានទ្រព្យសម្បត្តិដែលមានតម្លៃអ្វីឡើយ ក៏កើតអារម្មណ៍អាណិតអាសូរ ទើបយកម្រាមដៃចង្អុលទៅកាន់ត្បាល់ដែលនៅក្បែរគល់ឈើ ភ្លាមនោះក៏មានពន្លឺព្រោងព្រាត ឡើង ហើយត្បាល់ថ្មនោះក៏ក្លាយទៅជាមាស។ អ្នកមានឫទ្ធិបែរមុខមកខាងបុរសនោះហើយ សួរថា “មាសនេះប្រគល់ឲ្យឯង យកឫមិនយក?” បុរសនោះលុតជង្គង់ក្រាបចុះដល់ដី ហើយពោលថា “ទេ មិនត្រូវការទេ!”។ អ្នកមានឫទ្ធិ លីជូ បានស្តាប់ហើយពេញចិត្តណាស់ ពោលថា “មនុស្សដែលមិនល្មោភក្នុងទ្រព្យ សម្បតិ្តមាសប្រាក់ដូចជាឯងនេះ យើងគួរតែបង្រៀនសច្ចធម៌ឲ្យ”។ “ទេ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ដោះលេងសត្វយកមុខ

ពេលជិតដល់ចូលឆ្នាំថ្មីជារាងរាល់ឆ្នាំ ប្រជាជននៅតំបន់ ហានតាន តែងនាំគ្នាឡើងភ្នំជាក្រុមៗ ដើម្បីចាប់សត្វលលកយកមកឲ្យមន្ត្រីធំសែចាវ។ មន្ត្រីម្នាក់នេះ ពេលឃើញសត្វលលកលោត ទៅលោតមករើបម្រាស់ចង់ចេញពីទ្រង់ក៏ពេញចិត្តខ្លាំងណាស់ ហៅមនុស្សឲ្យយកប្រាក់មក ផ្តល់រង្វាន់ដល់អ្នកចាប់លលកយកមកឲ្យខ្លួនគ្រប់ៗ គ្នា។ ភ្ញៀវម្នាក់ដែលមកសួរសុខទុក្ខមន្ត្រីសែចាវ ឃើញហេតុដូច្នេះក៏មានអារម្មណ៍ប្លែកក្នុងចិត្តជា ខ្លាំង ទើបសួរមន្ត្រីធំនោះថា យកសត្វលលកទាំងនេះទៅធ្វើអ្វី។ មន្ត្រីសែចាវតបថា “លោកមិនជ្រាបទេឫថា ទោះវាជាជីវិតតូចតាច តែវាមានគុណតម្លៃ! ដូច្នេះ នៅថ្ងៃចូលឆ្នាំថ្មី ខ្ញុំត្រូវតែដោះលែងសត្វមានជីវិតពួកនេះ ដើម្បីសម្តែងសេចក្តីស្រឡាញ់និង សេចក្តីមេត្តាអាណិតអាសូរចំពោះសត្វទាំងនេះ។ អ្នកជាភ្ញៀវបានស្តាប់ដូច្នោះ ក៏សើចចំអកពោលថា “វិធីស្រលាញ់ ហើយនឹងមេត្តាសត្វបែប នេះរបស់លោក ត្រឡប់ធ្វើឲ្យអ្នកស្រុកដែលដឹងថាលោកចូលចិត្តដោះលែងសត្វយកបុណ្យ ហើយនឹងបើនរណាចាប់សត្វយកមកឲ្យលោកដោះលែង នឹងបានទទួលរង្វាន់នោះ នឹងនាំ គ្នាទៅដេញចាប់សត្វលលក មានទាំងប្រើអន្ទាក់ប្រើលប់ចាប់ ប្រើជំពាមបាញ់ សត្វដែលត្រូវ ចាប់បានមានចំនួនច្រើន តែដែលស្លាប់ទៅក៏មិនតិចដែរ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

វីរបុរសត្រូវបណ្តាសា

ចូវឈូ ជាបុរសកម្លោះដែលស្រលាញ់ភាពយុត្តិធម៌ តែនិស្ស័យកោងកាច ប្រជាជនទើបនាំគ្នា ស្លន់ស្លោខ្លាចក្រែង។ ផ្ទះរបស់គេ ផ្នែកខាងក្រោយជាប់ភ្នំ ផ្នែកខាងមុខជាប់ទន្លេ។ នៅលើភ្នំមានខ្លាកាចនៅក្នុងទន្លេ មានពស់ធំ ទាំងខ្លាទាំងពស់សុទ្ធតែជាភ័យចំពោះអ្នកស្រុក។ អ្នកស្រុកភ័យខ្លាចខ្លាំងណាស់ ហៅខ្លា ហៅពស់ ហើយនឹងចូវឈូថា “សត្វសាហាវទាំងបី”។ មនុស្សកម្លោះក្រមុំហ្នឹង ទោះមានចំនុចខ្វះខាតខុសឆ្គងក៏តែងតែមិនដឹងខ្លួន ចូវឈូក៏ដូច្នោះដែរ កេរិ៍្តឈ្មោះស្អុយហុយទ្រលោមដល់ថ្នាក់ហ្នឹងហើយ គេនៅតែមិនដឹងខ្លួនទៀត។ ពស់ហើយនឹងខ្លាតែងតែបៀតបៀនអ្នកស្រុកជានិច្ចជាកាល។ អ្នកក្លាហាន ចូវឈូទ្រាំឃើញ សភាពដូច្នេះតទៅទៀតលែងបាន ទើបគេតាំងបណិធានថាត្រូវតែសម្លាប់ខ្លាកាច សម្លាប់ពស់ សាហាវ កំចាត់ភ័យចេញពីភូមិឲ្យទាល់តែបាន។ ខ្លាកាចរស់នៅក្នុងព្រៃជ្រៅ អ្នកក្លាហាន ចូវឈូ ស្ពាយសម្ភារៈ ដៃកាន់អាវុធហើយដើរចូលទៅ ក្នុងព្រៃ។ ការធ្វើដំណើរមានការលំបាកជាខ្លាំង មានតែជ្រោះជ្រងជ្រលងជ្រៅ ផ្លូវទៀតសោតក៏វៀចវង់ ពត់ពែនបត់បែន ហើយនឹងតូចចង្អៀតថែមទៀត … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

កុលាប សោកសៅ

 មានដើម ផ្កាកុលាប និង ផ្ការីកមិនរុះរោយ ដុះនៅក្នុងសួនជាមួយគ្នា ពេលដល់រដូវកាល ក៏ចេញផ្ការីកស្គុះស្គាយតំណាលគ្នាជះក្លិនក្រអូបខ្ចរខ្ចាយទៅឆ្ងាយ តែផ្កាកុលាប ជាទីប៉ងប្រាថ្នា របស់មនុស្សរាល់គ្នាដែលបានជួបប្រទះ។ ថ្ងៃមួយ ផ្ការីកមិនរុះរោយ និយាយជាមួយ ផ្កាកុលាប ថា “កុលាប អើយ! ផ្ការបស់ឯងពិតជាក្រអូប ឈ្ងុយឈ្ងប់ហើយស្រស់សោភាខ្លាំងណាស់ នរណាឃើញក៏ពេញចិត្ត ទាំងក្លិនទៀតសោតផ្សព្វ ផ្សាយឈ្ងុយឆ្ងាយថែមទៀត មិនថាក្មេងក្មាងឫកម្លោះក្រមុំម្នាក់ៗ ក៏ស្រៀវស្រើបបេះថើបឯងមិន លោះថ្ងៃឡើយ។ ផ្កាកុលាប បានស្តាប់ដូច្នោះក៏តបទៅវិញថា “ពិតមែនហើយ… ត្រូវរបស់ឯង តែតាមការពិតខ្លួនខ្ញុំ នេះទង្គឹះតានតឹងក្នុងចិត្តខ្លាំងណាស់…ខ្ញុំរីកស្គុះស្គាយបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះក៏រុះរោយហើយ បើមិនដូច្នោះក៏ត្រូវមនុស្សមកក្តេចបេះប្រឡេះយកទៅយ៉ាងគ្មានក្តីប្រណីមេត្តា។គេមិនគិតខ្វល់ទេ ទោះដើមខ្ញុំត្រូវបែកប្រេះជាំស្រាំប៉ុណ្ណា។ ភាពស្រស់ស្អាតរបស់ខ្ញុំនេះឯងដែលជាគ្រឿងដាក់ ទារុណកម្មចិត្តខ្ញុំឲ្យទូទុក្ខក្រៀមក្រំគ្មានលោះថ្ងៃ ហើយមានអន្តរាយនៅជុំវិញខ្លួនថែមទៀត ចំណែកឯងវិញគង់ធនខ្លាំងណាស់ប្រៀបដូចស្រីក្រមុំដែលស្រស់ប្រិយជានិច្ចជាកាលដូច្នោះ។ “ខ្ញុំមិនធ្លាប់ដែលគិតឡើយថា របស់សោភាដូចឯងនេះនៅមានសេចក្តីទុក្ខសោកខ្សឹកខ្សួលអួល ណែនទង្គឹះតានតឹងក្នុងចិត្តទៀត” … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

បញ្ញា ប្រសើរជាងទ្រព្យ

កាលកន្លងយូរមកហើយ បុរសចាស់ក្រីក្រម្នាក់បានជិះសេះធ្វើដំណើរទៅកាន់ស្រុកមួយ។ នៅ ពាក់កណ្តាលផ្លូវ គាត់បានចងសេះរបស់គាត់នៅនឹងដើមឈើមួយដើមហើយក៏ទៅទទួលទាន អាហារដែលបានខ្ចប់មក។ មួយសន្ទុះបន្ទាប់មកក៏មានសេដ្ឋីម្នាក់មកឈប់សេះនៅត្រង់ហ្នឹងដែរ ហើយចងសេះរបស់គាត់នៅនឹងដើមឈើដែលបុរសចាស់នោះបានចង។ បុរសចាស់ឃើញដូច្នោះទើបប្រាប់សេដ្ឋីថា “សូមកុំចងសេះរបស់លោកជិតសេះរបស់ខ្ញុំអីសេះ របស់ខ្ញុំវាកាចខ្លាំងណាស់ អាចប្រទូសរ៉ាយសេះរបស់លោកដល់ជីវិតក៏បានសូមមេត្តាយកទៅ ចងនៅកន្លែងផ្សេងវិញទៅបាទ។ “យើងចងនៅឯណាក៏បាន យើងជាអ្នកមាននរណាមកធ្វើអីយើងបាន” សេដ្ឋីតបយ៉ាងគម្រោះ គម្រើយ។ បុរសចាស់តបថា “ខ្ញុំបា្រប់លោកដោយសេចក្តីប្រាថ្នាល្អទេតើ កាលបើលោកមិនជឿក៏ស្រេចតែ ចិត្តលោកទៅចុះ ” បន្ទាប់មកសេដ្ឋីក៏ចងសេះនៅនឹងដើមឈើដែលបុរសចាស់បានចងនោះ ហើយដើរទៅទទួលទានអាហារពេលថ្ងៃ។ ក្រោយពីនោះបន្តិច សេះក៏បានពុះកញ្ជ្រោលហ៊ោកញ្ជ្រៀវដាក់គ្នាយ៉ាងខ្លាំង។ បុរសចាស់ហើយ នឹងសេដ្ឋីក៏រត់ចែកជើងគ្នាទៅចាប់ទាញសេះរៀងៗ ខ្លួន តែវាបានយឺតពេលទៅហើយព្រោះសេះ របស់សេដ្ឋីត្រូវសេះរបស់បុរសចាស់ចាត់ការក្សិណក្ស័យបាត់ទៅហើយ។ “នែ៎! អាកញ្ចាស់ ឯងនឹងធ្វើដូចម្តេច សេះរបស់អញស្លាប់ទៅហើយ” សេដ្ឋីគំហកដោយសេចក្តី ក្រោធ “ឯងត្រូវតែសងថ្លៃសេះឲ្យអញ យកមកឥឡូវនេះ! កុំត្រេតទ្រោត”។ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

អាថ៌កំបាំងនៅក្នុងតួអក្សរនាំទៅកាន់ភាពជោគជ័យ

អាប់ប្រាហ័ម លិនខល៍ន (Abraham Lincoln) គាត់រៀននៅក្នុងប្រព័ន្ធការសិក្សាមិនទាំងដល់ មួយឆ្នាំផង…។គាត់ដើរខ្ចីសៀវភៅអ្នកនេះម្តងអ្នកនោះម្តង ព្រោះឋានៈក្រីក្រគ្មានសមត្ថភាពទិញ សៀវភៅអានបាន…។ ចម្ងាយផ្លូវដែលគាត់ដើរទៅរៀនឆ្ងាយដល់ទៅ 50 មៃល៍..(1មៃល៍=1.609 គីឡូមែត្រ)។ គាត់អានសៀវភៅដោយពន្លឺភ្លើងដែលជះចេញពីផ្ទះអ្នកដទៃ…។ តែទីបំផុតគាត់ មានទាំងអំណាចទាំងមាសប្រាក់…។ គាត់បានក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក…។ មុសសូលិនី (Benito Amilcare Andrea Mussolini) គាត់ជាអ្នកក្រ…ក្រក្រៃលែងជាងក្រទៅ ទៀត…។ បរិភោគមិនដែលឆ្អែតពោះ ដេកមិនដែលបានលង់លក់ស្កប់ស្កល់…។ ដេកតាមទី សាធារណៈ…ក្រោមស្ពានអាកាស…។តែជីវិតរបស់គាត់…នោះចូលចិត្តអានសៀវភៅយ៉ាង ខ្លាំង…។ សូម្បីខណៈដែលត្រូវគេចាប់ គាត់នូវប្រាប់ប៉ូលិសថា…“មេត្តារងចាំ…ឲ្យខ្ញុំអានអត្ថបទ មួយនេះចប់សិនរួចហើយខ្ញុំនឹងទៅជាមួយលោក…”។ អានសៀវភៅក្នុងក្រោលគោក៏គាត់ធ្លាប់ ធ្វើព្រោះគាត់មិនខ្វល់មិនចាប់អារម្មណ៍នឹងក្លិនឆ្អាបឆ្អេះរបស់គោ….។ តមកគាត់ក្លាយជាមេ ដឹកនាំរបស់អ៊ីតាលី…។គាត់ធ្វើការ 5 ម៉ោងដោយមិនឈប់សម្រាក…ហើយអានសៀវភៅគ្រប់ ពេលវេលា…មានសៀវភៅកត់ត្រាជាប់ជានិច្ច…។ ពាក្យសម្តីដ៏មានអំណាចរបស់មេដឹកនាំម្នាក់ នេះ … Continue reading

Posted in កលយុទ្ធដំណើរជីវិត, និទានបង្រៀនគំនិត | Leave a comment

បទនិពន្ធដែលប្រសូត្រលំបាក

ស៊ិវឆាយ ជាបុរសម្នាក់ ស្ម័គ្រប្រលងជាច្រើនលើកហើយតែប្រលងមិនជាប់ចំណែកភរិយារបស់ គេក៏ជាស្ត្រីប្រសូត្របុត្រម្តងៗ លំបាកលំបិនជាខ្លាំង។ យប់មួយ ស៊ិវឆាយ យកក្រដាសហើយនឹងជក់ចេញមក អង្គុយធ្វើមុខស្មុគស្មាញពេញទំហឹងនៅ មុខចង្កៀងគោម។ គាត់សរសេរបណ្តើរ គិតបណ្តើរ ជ្រួញចញ្ចើមក្តោបសៀតផ្កាទាំងសងខាង សម្តែងអាការៈលំបាកលំបិនពន់ប្រមាណ។ ភរិយារបស់គាត់កាលបើឃើញអាកាៈដូច្នោះ ទ្រាំមិនបានទើបនិយាយឡើងថាៈ-“ខ្ញុំមានអារម្មណ៍ ថា ពេលឳវាឯងចាប់ផ្តើមសរសេរម្តងៗ ហាក់ដូចជាលំបាកលំបិនខ្លាំងណាស់ ដូចពេលដែលខ្ញុំ ប្រសូត្របុត្រអញ្ចឹង”។ ស៊ិវឆាយ ធ្វើមុខហាក់ដូចចង់យំនិយាយថា “វាដូចគ្នាត្រង់ណាទៅ ពេលម៉ែវាឯងប្រសូត្របុត្រ នោះ ក្នុងពោះម៉ែវាឯងមានរបស់ដែលនឹងប្រសូត្ររួចស្រេចទៅហើយ តែខ្ញុំវិញក្នុងពោះគ្មានអ្វី សោះឡើយ!”។ កំណត់ត្រាក្នុង ”ក្វាងថានជូ” សង្កេតៈ ស៊ិវឆាយម្នាក់នេះជាមនុស្សនិយាយការពិត គាត់ទទួលស្គាល់ថា ក្នុងពោះរបស់គាត់គ្មានអ្វីសោះ ឡើយ។ ការដែលនឹងសរសេរអ្វីចេញមកនោះ អ្នកសរសេរត្រូវមានចំណេះដឹងពីក្នុងសៀវភៅ ហើយនឹងបទពិសោធន៍ជីវិតដ៏ជាក់លាក់មួយកម្រឹត។ អ្នកខ្លះកាលខ្វះចំណេះក៏មិនទៅស្វែងរក … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ថ្វីមាត់ចោរលួចគោ

បុរសដែលលួចគោម្នាក់ត្រូវគេចាប់ខ្លួនបណ្តើរមកតាមថ្នល់ មនុស្សម្នាឈូឆចូលមកមើលមុខ ក្នុងចំនួននេះមានមនុស្សម្នាក់ស្គាល់ចោរនោះ កាលបានឃើញហើយគាត់ក៏ប្លែកក្នុងចិត្តសួរថាៈ- “ឯងធ្វើខុសអ្វីបានជាត្រូវគេចាប់?”។ “ខ្ញុំសំណាងអាក្រក់!” បុរសលួចគោតបដោយទឹកមុខពេញទៅដោយក្តីកង្វល់។ “ថ្ងៃមុនខ្ញុំមកដើរលេងតំបន់នេះ ឃើញខ្សែចាស់ៗ មួយខ្សែនៅលើថ្នល់ ខ្ញុំស្មានថាគ្មាននរណា ត្រូវការទើបរើសវាមក”។ “ស្អីគេរើសខ្សែប៉ុណ្ណឹងក៏មានកំហុសដែរឫ?” បុរសម្នាក់និយាយឡើងដោយចម្លែកក្នុងចិត្ត។ “ខ្ញុំក៏និយាយមិនត្រូវដូចគ្នា” បុរសដែលលួចគោតប “ព្រោះខ្ញុំក៏មិនដឹងដែរថា នៅខាងចុងខ្សែ នោះមានចងគោមួយក្បាលទុក”។ កំណត់ត្រាក្នុង “ហ្យេស៊ូកុងកួន” សង្កេតៈ ក្នុងលោកនេះតែងមានមនុស្សប្រភេទធ្វើខុសហើយមិនព្រមទទួលខុស ដូចជាបុរសលួចគោនៅ ក្នុងរឿងនេះ មនុស្សប្រភេទនេះបើមិនមានផ្លូវដើម្បីបដិសេធការពិតបានហើយនោះក៏តែងនិយាយ ថាគ្មានចេតនា ដែលជាវិធីគេចវេះកំហុសដែលខ្លួនបានប្រព្រឹត្តនោះ។

Posted in និទានបង្រៀនគំនិត | Leave a comment

មនុស្សខ្វាក់ធ្លាក់ពីលើស្ពាន

គ្រាមួយមានមនុស្សខ្វាក់ម្នាក់ដើរឆ្លងស្ពានឈើដែលមានទឹកខាងក្រោមស្ពានរីងខះអស់ទៅហើយ តែមនុស្សខ្វាក់ម្នាក់នោះមិនដឹង ទើបគាត់ដើរឆ្លងស្ពានយ៉ាងប្រយ័ត្នប្រយែងបំផុត ព្រោះខ្លាចធ្លាក់ ទៅក្នុងអូ។ ខណៈពេលដែលគាត់ដើរទៅដល់ពាក់កណ្តាលស្ពាន គាត់ក៏ភ្លាត់ជើងធ្លាក់តែក៏យកដៃចាប់ស្នួរ ស្ពានបាន ហើយក៏បន្តោងខ្លួនយោលយោគតេកតោកស្រែកឲ្យគេជួយភ្លាត់សម្លែងតែម្តង។ មនុស្សដែលដើរឆ្លងមកទើបស្រែកប្រាប់គាត់ថាៈ- “មិនបាច់ខ្លាចទេ ទឹកក្នុងអូបានរីងស្ងួតអស់ទៅ ហើយ ឯងប្រញាប់លែងដៃចុះទៅ” បុរសខ្វាក់ភ្នែកស្តាប់ហើយក៏មិនជឿ នៅតែបន្តោងខ្លួនតេកតោកស្រែកទ្រហោយំគួរវេទនា តែនៅ ទីបំផុតកាលបើដៃរបស់គាត់ចុកស្រពន់ អស់កម្លាំងមិនអាចតោងតទៅទៀតបាន គាត់ក៏ទម្លាក់ខ្លួន ចុះទៅក្នុងអូ លុះជើងជាន់ត្រូវដី បុរសខ្វាក់នោះក៏មានបីតិត្រេកអរជាខ្លាំងហើយនិយាយឡើងថាៈ- “ពុទ្ធោអើយ! បើអញដឹងថាខាងក្រោមនេះជាដីតាំងពីដំបូង ម្ល៉េះអញនឹងរវល់តោងឲ្យនឿយធ្វើ ស្អី!”។ កំណត់ត្រាក្នុង “អ៊ិងសៀលូ” សង្កេតៈ ការដែលមនុស្សខ្វាក់មិនព្រមលែងដៃក៏ព្រោះសេចក្តីភ័យខ្លាចនិងមិនព្រមស្តាប់សម្តីអ្នកដទៃ ទើបត្រូវបន្តោងខ្លួនរហូតមិនអាចតោងតទៅទៀតរួច តែព្រោះគេជាមនុស្សខ្វាក់មើលមិនឃើញ អ្វីទើបជារឿងដែលល្មមអាចយោគយល់បាន។ និទានរឿងនេះជាការដាស់តឿនពួកយើងដែលមានភ្នែកភ្លឺថា ត្រូវយកចិត្តទុកដាក់នឹង ស្ថានការណ៍ផ្លាស់ប្តូរជាប់ជានិច្ចដើម្បីឲ្យការគិតនិងទង្វើររបស់យើងវាមានការសមស្របទៅ តាមស្ថានការណ៍ដែលបានផ្លាស់ប្តូរនោះ បើរវល់តែប្រកាន់ខ្ជាប់នឹងបែបបទចាស់ៗមិនមើល ការផ្លាស់ប្តូរទេ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

សួរគោ មិនសួរមនុស្ស

ការចុះដៃធ្វើអ្វីៗ ដោយខ្លួនឯងគ្រប់យ៉ាង សម្រាប់មនុស្សទួរទៅអាចចាត់ទុកថាជារឿងល្អម្យ៉ាង តែសម្រាប់បុគ្គលដែលជាអ្នកគ្រប់គ្រងជាមេដឹកនាំវិញនោះ បើចុះដៃធ្វើខ្លួនឯងគ្រប់រឿងរ៉ាវ ត្រឡប់ក្លាយជាចំនុចអាក្រក់ដែលអាចនាំភ័យវិបត្តិធ្ងន់ធ្ងមកដល់ខ្លួនបាន។ ពិងជីអ្នកប្រកាន់ខ្ជាប់តួនាទីសំខាន់ៗ… ថ្ងៃមួយនាចុងរដូវស្លឹកឈើលាស់ ពិងជី អគ្គសេនាបតីនៃសម័យរាជវង្សហាន់សួនទីមានហេតុ ត្រូវចេញទៅក្រៅក្រុងដោយរទេះសេះព្រមទាំងមានអ្នកការពារតាមទៅមួយចំនួនផងដែរ។ ខណៈរទេះសេះបរមកដល់ឆាងអាន់ ក៏ប្រទះនឹងថ្នល់ដែលត្រូវគេបិទឲ្យរាំងស្ទះធ្វើដំណើរតទៅ មុខមិនបាន ព្រោះមុននេះបន្តិចមានមនុស្សមួយក្រុមវាយតប់គ្នានៅបរិវេណនេះ ធ្វើឲ្យមាន មនុស្សរងរបួសនិងមាន 2-3 នាក់ដួលស្លាប់ផ្កាប់មុខនៅនឹងដី។ មនុស្សម្នាកាលបើឃើញកើតរឿងរ៉ាវធ្ងន់ធ្ងដល់ថ្នាក់មានអ្នកស្លាប់ក៏ភ្ញាក់ផ្អើលនាំគ្នាចាប់ក្រុម វិភាគវិចារណ៍សម្លេងទ្រហ៊ឹងអឺងកង ម្នាក់ៗ មិនដឹងថានឹងចាត់ការរឿងនេះតាមរបៀបណារហូត ឃើញរទេះសេះរបស់អគ្គសេនាបតីមកក៏មិនព្រមគេច។ នាយសារថីឈប់រទេះសេះដោយសម្គាល់ថា លោកអគ្គសេនាបតីនឹងប្រើមនុស្សឲ្យទៅស៊ើបសួរ ដំណើរដើមទងហើយនឹងចាត់ការដោះស្រាយបញ្ហានេះ តែផ្ទុយទៅវិញ ពិងជី ត្រឡប់ធ្វើហាក់ដូច ជាមិនឃើញថានៅលើថ្នល់កើតរឿងអ្វី បក់ដៃឲ្យនាយសារថីចេញដំណើរតទៅមុខទៀត។ នាយសារថីទើបរលាស់ខ្សែតីឲ្យសេះបោលទៅមុខទៀត។ គ្រាន់តែចេញផុតពីក្រុងពិងជី ក៏ប្រទះ ឃើញអ្នកស្រែម្នាក់កំពុងកៀងគោមួយក្បាលឲ្យដើរទៅខាងមុខ។គោនោះដើរទៅត្រហបទៅថែម ទាំងលានអណ្តាតចេញមកញយៗ ពិងជី បញ្ជាឲ្យសារថីឈប់រទេះសេះភ្លាមហើយនិយាយទៅ កាន់អ្នកអមដំណើរដែលជិះសេះតាមនៅខាងក្រោយថាៈ- … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

ឆ្វេងព្រះតេជ ស្តាំព្រះគុណ

“គិតរំពឹងដល់រឿងនេះ ក៏ទៅធ្វើខុសផ្លាតក្នុងរឿងនោះ គឺជារឿងដែលមិនគួរធ្វើឡើយគួរគប្បី ឲ្យបានជាក់ច្បាស់នូវអត្ថន័យវិធីសាស្រ្តការប្រព្រឹត្តទៅព្រមៗ គ្នានៃព្រះតេជ និង ព្រះគុណ” ស្តេចថាំងថៃចុង ដំណើរការវិធីសាស្រ្តពីយ៉ាងព្រមគ្នា។ ក្នុងកំឡុងពេលដែលស្តេច ថាំងថៃចុង កំពុងសោយរាជ្យនោះ គឺជាយុគដែលសង្គមសក្តិភូមិរបស់ប្រទេសចិនកំពុងរុងរឿងដល់កំពូល ដែលរឿងនេះវាមានសម្ព័ន្ធភាពយ៉ាងខ្លាំងទាក់ទងទៅនឹងប្រព័ន្ធការគ្រប់គ្រងប្រទេសជាតិយ៉ាង ត្រឹមត្រូវតាមវិធីសាស្ត្ររបស់ស្តេចថាំងថៃចុង។ វិធីសាស្ត្ររបស់ទ្រង់គ្មានអ្វីស្មុកស្មាញទេ គ្រាន់តែទ្រង់ចាត់ការគ្រប់គ្រងប្រកបដោយមេត្តាហើយ នឹងដោយច្បាប់ទៅព្រមៗ គ្នា ប្រើទាំងព្រះតេជហើយនឹងព្រះគុណ ឲ្យរង្វាន់ដោយមិនខ្វល់ថា បុគ្គលនោះជាគូរសត្រូវ ដាក់ទោសដោយមិនរវល់ថាបុគ្គលនោះជាញាតិវង្សា ព្រោះហេតុនេះការ គ្រប់គ្រងប្រទេសជាតិទើបប្រព្រឹត្តទៅដោយរលូន។មនុស្សម្នាស្ម័គ្រស្មានសាមគ្គី ប្រទេសជាតិក៏ ស្ងប់សន្តិភាព ប្រជាជនក៏រស់នៅត្រជាក់ត្រជុំសុខដុមរម្យនា ក្នុងប្រវត្តិសាស្រ្តហៅការគ្រប់គ្រង សម័យនេះថា ការគ្រប់គ្រងបែបជើនគួន។ កាលដើមសម័យជើនគួន រាជការចាត់ប្រព័ន្ធការគ្រប់គ្រងដោយច្បាប់ហើយនឹងការដាក់ទោស យ៉ាងតឹងរឹង ដែលវាមិនបានផ្តល់ផលល្អហើយថែមទាំងជាឧបសគ្គក្នុងការដោះស្រាយស្ថាន ការណ៍ស្រុកទេស រួមទាំងការស្តារសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងទៀតផង។ប្រជារាស្ត្រត្រូវរែកពន់ ភារៈកាន់តែច្រើនឡើង។ តមកខាងក្រោយ ស្តេចថាំងថៃចុង … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

និទាន បក្សីឆ្លាត

នៅកណ្តាលព្រៃធំមានសត្វសេកដ៏ឆ្លៀវឆ្លាតមួយក្បាល វាអាស្រ័យនៅក្នុងព្រៃនេះមកជាយូរយារ ណាស់ហើយ។ ព្រៃនេះទៀតសោត ក៏មានព្រានព្រៃរស់នៅផងដែរ។ថ្ងៃមួយសត្វសេករកឧបាយ ដេញនាយព្រាន ចេញអំពីព្រៃ។ “នែ! ពួកឯងដឹងទេ?” សត្វសេកស្រែកប្រាប់ពួកនាយព្រាន “ខ្លាទាំងឡាយដែលនៅខាងៗ ព្រៃ នេះ ពួកវានឹងផ្លាស់មករស់នៅក្នុងព្រៃនេះហើយ” ពេលពួកនាយព្រានបានស្តាប់ដូច្នោះហើយ ក៏នាំគ្នាភ័យខ្លាចជាខ្លាំង។ ពួកគេគិតគ្នាកាប់ដើមឈើដើម្បីយកមកធ្វើជារបងការពារខ្លា។ សត្វសេកឃើញទង្វើដូច្នោះរបស់ពួកនាយព្រាន វាក៏នែនាំថា “ពួកលោកមករវល់ខូចពេលវេលា កាប់ដើមឈើធ្វើអីទៅ ហេតុអីក៏មិនប្រញាប់រត់គេចមុនពេលខ្លាទាំងនោះមកជួបពួកលោក ហើយ ចាប់ពួកលោកបរិភោគជាមុននោះ”។ និទានបង្រៀនឲ្យដឹងថា មនុស្សល្ងង់រមែងជានុយរបស់មនុស្សឆ្លាត..!

Posted in និទានបង្រៀនគំនិត | Leave a comment

ព្រះអាទិត្យរៀបអាពាហ៍ពិពាហ៍

កាលគ្រាមួយយូរមកហើយ មានដំណឹងតៗ គ្នាមកចូលត្រចៀកបណ្តាសត្វ ទាំងឡាយថា ព្រះអាទិត្យនឹងរៀបអាពាហ៍ពិពាហ៍។ បណ្តាសត្វទាំងឡាយម្នាក់ៗ មានសេចក្តីត្រេកអរ ហើយចង់ចូលរួមក្នុងពិធីរៀបមង្គលការនេះ។ ចៅកង្កែបកម្លោះទើបស្នើមតិឡើងថា “ពួកយើងគួរតែចាត់ពីធីជប់លៀងឆ្លងឲ្យ ព្រះអាទិត្យទាំងអស់គ្នា….”។ “ឯងគិតល្អិតល្អន់ហើយរឺ?” គីង្គក់អាវុសោនិយាយឡើង..។ “ឯងសាកគិតមើល៍ឲ្យភ្លឺភ្នែកទៅ! ត្រពាំងទឹកដែលធ្លាប់មានទឹកពេញព្រៀប គ្រាន់តែព្រះអាទិត្យមួយដួងក៏អាចធ្វើឲ្យត្រពាំងទឹករីងខះស្ងួតហួតហែងបានទៅហើយ ចុះបើព្រះអាទិត្យរៀបការហើយមានបណ្តាកូនចៅរបស់ព្រះអាទិត្យចេញមកទៀត តើយើងនឹងរស់នៅដូចម្តេចកើតទៅ..?”។ និទានរឿងនេះបង្រៀនឲ្យដឹងថា កុំភ្ញាក់ផ្អើលជាមួយនឹងរឿងល្អៗ របស់អ្នកដទៃដែលអាចជាភ័យដល់ខ្លួនឯងបាន…។

Posted in និទានបង្រៀនគំនិត | Leave a comment

សឹង្ហតោអាពាធ

សឹង្ហតោចាស់មួយក្បាលធ្លាក់ខ្លួនឈឺ ទើបបានតែដេកសម្ងំនៅក្នុងល្អាងតែម្យ៉ាង..។ដោយសារ សឹង្ហតោចាស់មួយនេះជាស្តេចព្រៃ ទើបមានសត្វផ្សេងៗ មកសាកសួរសុខទុក្ខមិនដាច់។ បណ្តា សត្វទាំងឡាយដែលចូលល្អាងសិង្ហតោអាពាធមួយនេះបានក្លាយជាអាហាររបស់ស្តេចព្រៃនេះ ទាំងអស់។ កាលបានបរិភោគអាហារសឹង្ហតោចាស់ក៏ជាជម្ងឺ តែវាក្រលិចក្រលុចមានកលខ្លាំងណាស់ ទើប វាធ្វើពុតជាឈឺបោកឲ្យនុយមកជាប់អង្គប់នៅក្នុងល្អាងងាយៗ…។ “លោកសុខសប្បាយជាទេ ជាសះស្បើយហើយឫនៅលោកសឹង្ហតោ…?” ចចកព្រៃមួយក្បាល ស្រែកសួរនៅឯងមាត់ល្អាង។ “ឯងចូលមកជួយខ្ញុំបន្តិចមក៍ ខ្ញុំឈឺសឹងស្លាប់ឥឡូវហើយ” សឹង្ហតោធ្វើពុតបោកប្រាស់ស្រែក ហៅឲ្យចចកព្រៃចូលទៅក្នុងល្អាង តែចចកព្រៃមិនព្រមចូលទៅទេ ព្រោះវាសង្កេតឃើញ ដានជើងរបស់បណ្តាសត្វផ្សេងៗ ដែលមានតែចូល តែគ្មាននរណាចេញមកវិញឡើយ។ និទានរឿងនេះបង្រៀនឲ្យដឹងថា កុំទុកចិត្តមនុស្សពាល ទោះបីក្នុងពេលដែលគេក្លែងធ្វើពុតជាអស់ក្រញ៉ាំក្រចកនិងចង្កូម ហើយ ក៏ដោយ….។

Posted in និទានបង្រៀនគំនិត | Leave a comment

និទាន កំនើតទន្លេខ្សាច់

ផែនដីដែលយើងអាស្រ័យនៅនេះ កាលពីអតីតព្រះជាម្ចាស់សាងមកយ៉ាងស្រស់ត្រកាលគ្មាន ទន្លេខ្សាច់ដ៏រាំងស្ងួតហួតហែងសូម្បីមួយកន្លែងឡើយ។ “គ្រប់ពេលដែលមនុស្សធ្វើអាក្រក់ ដីខ្សាច់នឹងធ្លាក់ចុះមកកាន់ផែនដីមួយគ្រាប់” នេះគឺជាបណ្តា សារដែលព្រះជាម្ចាស់ដាក់ទុកឲ្យពួកមនុស្ស។ មនុស្សទាំងឡាយអត់ទ្រាំអស់សំណើចមិនបានចំពោះពាក្យបណ្តាសារនេះ។ ពួកគិតមិនឃើញ ថាគ្រាប់ខ្សាច់ទាំងនោះនឹងធ្វើឲ្យផែនដីដែលគេអាស្រ័យនៅកើតហេតុអាក្រក់អ្វីបានឡើយ។ ឥឡូវនេះផែនដីដែលមនុស្សអាស្រ័យនៅ សោភ័ណភាពដែលធ្លាប់មានកំពុងផ្លាស់ប្តូរក្លាយទៅ ជារីងរាំងក្តៅស្ងួតហួតហែងដោយសាទន្លេខ្សាច់ នេះព្រោះកំហុសឆ្គង អំពើអាក្រក់ និងភាពល្ងង់ ខ្លៅ ដែលមនុស្សសាងឡើងមិនឈប់ឈរនោះឯង ទើបធ្វើឲ្យដីខ្សាច់ដែលធ្លាក់ចុះមកម្តងមួយ គ្រាប់ៗ ពង្រីកខ្លួនយ៉ាងធំមហាសាលក្លាយជាទន្លេខ្សាច់ដ៏រីរាំងនៅទីបំផុត។ និទានរឿងបង្រៀនឲ្យដឹងថា មនុស្សតែងគិតថា អំពើអាក្រក់បន្តិចបន្តួច នឹងមិនបង្កឲ្យកើតទុក្ខភ័យអ្វីធំធេងបានឡើយ..។

Posted in និទានបង្រៀនគំនិត | Leave a comment

ដើមឈើហើយនឹងពូថៅ

បុរសម្នាក់ត្រូវការដងពូថៅថ្មីដើម្បីយកទៅជំនួសដងដែលបានបាក់ទៅនោះ។ “សូមមេត្តាផងចុះ អនុគ្រោះខ្ញុំផង ដើមឈើទាំងឡាយអើយ អនុញ្ញាតឲ្យខ្ញុំសុំឈើ របស់អ្នកមកធ្វើដងពូថៅថ្មីរបស់ខ្ញុំផងចុះណ៎ា” បុរសកាប់ឈើពោលអង្វរករ។ ដើមឈើធំមានក្តីអាណិតបុរសនោះខ្លាំងណាស់ ទើបប្រាប់ឲ្យដើមឈើធម្មតាៗ ព្រមលះបង់ជីវិតដើម្បីក្លាយជាដងពួថៅបុរសនោះ។ បុរសកាប់ឈើត្រេកអរដែលបានដងពូថៅថ្មី បន្ទាប់ពីនោះគេក៏ចូលព្រៃទៅកាប់ឈើ គ្រប់ប្រភេទដែលនៅក្នុងព្រៃភ្លាម ដោយមិនខ្វល់ថាគេបានអង្វរករសុំដើមឈើទាំង នោះសូម្បីបន្តិចឡើយ។ “យើងមានការស្តាយក្រោយខ្លាំងណាស់ដែលអាណិតអាសូរចំពោះបុរសនេះ ជាហេតុ ធ្វើឲ្យយើងបាត់បង់មិត្តភក្តិល្អៗ ព្រមទាំងជីវិតរបស់យើងខ្លួនឯងថែមទៀត” ដើមឈើធំ និយាយទាំងសោកសង្រេង។ និទានរឿងនេះបង្រៀនឲ្យដឹងថា ការជួយសង្រ្គោះមនុស្សអាក្រក់ មិនត្រឹមតែមិនបានទទួលការតបស្នងសងគុណ ថែម ទាំងអាចក្លាយជាទុក្ខភ័យសម្រាប់ខ្លួនទៀតផង។

Posted in និទានបង្រៀនគំនិត | Leave a comment

ចម្លើយតបរបស់ព្រះច័ន្ទ

ព្រះអាទិត្យគឺជាវត្ថុឲ្យពន្លឺក្នុងពេលថ្ងៃ នាពេលរាត្រីព្រះច័ន្ទមានតួនាទីជាអ្នកបញ្ចេញពន្លឺ។ “ល្អខ្លាំងណាស់ ដែលមានអ្នកចាំជួយផ្តល់ពន្លឺនាំផ្លូវក្នុងពេលយប់ព្រលប់ អ្នកពិតជាមាន សន្តានចិត្តល្អខ្លាំងណាស់ អ្នកជួយផែនដីមិនឲ្យងងឹតងងុល” អ្នកធ្វើដំណើរនិយាយសរសើរ ព្រះច័ន្ទ។ “ពុទ្ធោអើយ! យប់ហើយនៅមិនព្រមងងឹតទៀត ព្រះច័ន្ទនៅចាំបញ្ចេញពន្លឺធ្វើស្អី នឹងធ្វើដូច ម្តេចហ្ន៎ដើម្បីឲ្យឯងបាត់រលត់ទៅមិនបាច់ចេញមកទៀត ជះចេញឲ្យឆ្ងាយទៅ!” សម្លេងរបស់ បងចោរដែលកំពុងពួនប៉ូលិស ពោលរអ៊ូរទាំតវ៉ាព្រះច័ន្ទ។ “ខ្ញុំក៏ដូចជាព្រះអាទិត្យនោះឯង មិនបានវិសេសវិសាលអ្វីច្រើនទេ ហើយខ្ញុំក៏មិនបានឲ្យទោស បំផ្លិចបំផ្លាញនរណា។ ខ្ញុំអរគុណដែលឯងសរសើរខ្ញុំ ចំណែកឯងដែលបណ្តេញខ្ញុំព្រោះខ្ញុំទាស់ ផ្លូវរកស៊ីរបស់ឯងនោះ ចូរឯងកុំស្អប់ខ្ញុំអី ទោះយ៉ាងណាខ្ញុំក៏នៅតែបញ្ចេញពន្លឺនៅពេលរាត្រី ដដែលហ្នឹង ព្រោះខ្ញុំគឺព្រះច័ន្ទ” ព្រះច័ន្ទនិយាយ។ និទានរឿងនេះបង្រៀនឲ្យដឹងថា របស់ខ្លះឲ្យគុណសម្រាប់មនុស្សម្នាក់ តែឲ្យទោសសម្រាប់មនុស្សម្នាក់ទៀត។

Posted in និទានបង្រៀនគំនិត | Leave a comment

ស-ខ្មៅ

រឿងនិទានៈ ថ្ងៃមួយលោកគ្រូដើរចូលមកក្នុងថ្នាក់លើកក្រដាសឡើងមួយផ្ទាំង វាជាក្រដាស ពណ៌សមានចំនុចពណ៌ខ្មៅតូចមួយនៅត្រង់កណ្តាល ហើយលោកគ្រូសួរសិស្សថា ឯងឃើញ អ្វី? សិស្សឆ្លើយតបថា “ឃើញចំនុចពណ៌ខ្មៅ” លោកគ្រូទើបនិយាយឡើងថា ចុះឯងមិនឃើញ ក្រដាសពណ៌សមួយផ្ទាំងនេះទេឫ? សិស្សនោះស្តាប់ហើយក៏ចាំរឿងនេះបានរហូតដល់ខ្លួន ធំតែម្តង។ 😀 រឿងនេះអាចឲ្យយើងឃើញបានថា មនុស្សភាគច្រើនតែងមើលឃើញរឿងមិនល្អច្រើនជាង រឿងដែលល្អ ដែលការពិតហើយនោះ យើងគួរហាត់មើលឲ្យឃើញរឿងដែលល្អឲ្យបានច្រើន ជាង ជាពិសេសពេលដែលយើងមើលអ្នកដទៃ បើយើងមើលក្នុងចំនុចល្អរបស់គេ យើងក៏នឹង មានអារម្មណ៍ល្អសប្បាយចិត្ត ហើយបរិយាកាស់ជុំវិញក៏នឹងល្អផងដែរ។ 😀

Posted in និទានបង្រៀនគំនិត | Leave a comment

ពាក្យប្រៀនប្រដៅបិតា

មានក្មេងតូចម្នាក់មានទឹកមុខសម្តែងអារម្មណ៍មិនសូវល្អប៉ុន្មាន ឪពុកឃើញដូច្នោះក៏ឲ្យដែក គោលមួយថង់ ហើយប្រាប់ថា “ ពេលណាដែលកូនឯងមានអារម្មណ៍មោហោ ឫក្រោធខឹង នរណាម្នាក់ ចូរឯងដំដែកគោល ១ ដើមភ្ជាប់ទៅនឹងរបងដែលនៅខាងក្រោយផ្ទះនោះទៅ”។ ថ្ងៃដំបូងបានកន្លងផុតទៅ ក្មេងតូចម្នាក់នោះបានដំដែកគោល ៣៧ ដើមភ្ជាប់ទៅនឹងរបង ខាងក្រោយផ្ទះ ហើយសន្សឹមៗ បន្ថយចំនួនចុះរឿយៗ ក្នុងមួយថ្ងៃៗ ក៏ថយតិចទៅៗ ព្រោះ គេមានអារម្មណ៍ថា ការចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យស្ងប់ វាងាយជាងការដំដែកគោល ម៉ាសន្ធឹកឯណោះ។ ក្រោយពីគេអាចគ្រប់គ្រងអារម្មណ៍ខ្លួនបានប្រសើរឡើង ចិត្តត្រជាក់ជាង មុនហើយ ទើបគេចូលទៅជួបឪពុកប្រាប់ថា គេអាចគ្រប់គ្រងអារម្មណ៍បានហើយមិនត្រគោះ បោះបោកមោហោងាយដូចពីពេលមុនទៀតឡើយ។ ឪពុកញញឹមហើយប្រាប់ទៅកូនប្រុសវិញថា “បើពិតដូច្នោះមែនឯងត្រូវពិសោធន៍ឲ្យពុកឃើញ ដោយគ្រប់ពេលដែលឯងអាចគ្រប់គ្រងអារម្មណ៍មោហោបាន ចូរដកដែកគោលពីរបងក្រោយ ផ្ទះ ១ ដើមៗ គ្រប់ពេលទៅ”។ មួយថ្ងៃហើយមួយថ្ងៃទៀត … Continue reading

Posted in កលយុទ្ធដំណើរជីវិត, និទានបង្រៀនគំនិត | Leave a comment

ដោះគំនួចជីវិត

ក្នុងរាត្រីដែលមានអ័ព្ទធ្លាក់ក្រាស់ឃ្មឹក បុរស ៤ នាក់ជាមិត្តស្និទ្ធស្នាលនឹងគ្នាបាននាំគ្នាចេញទៅ ស៊ីផឹកយ៉ាងសប្បាយអស់ដៃ លុះអាធ្រាតយប់ជ្រៅទាំង ៤ នាក់ក៏នាំគ្នាអ៊ុំទូកត្រលប់ទៅផ្ទះវិញ។ ពួកគេប្រឹងអ៊ុំអស់ពេញមួយយប់នឿយហត់រហូតលង់លក់ទៅនៅពេលជិតភ្លឺ លុះភ្ញាក់ឡើងពេល ព្រឹក ទូករបស់អ្នកទាំង ៤ ក៏ស្ថិតនៅនឹងកន្លែងដើមដដែល។ តើមានអ្វីកើតឡើង? ពួកគេនាំគ្នាប្រឹងអ៊ុំពេញមួយយប់ហេតុអ្វីទូកស្ថិតនៅកន្លែងដើមដូច្នេះ ភ្លាម នោះដែរ បុរសម្នាក់ក៏ក្រឡេកទៅឃើញថា ពួកគេភ្លេចស្រាយចំណងដែលគួចចងទូកទុកនោះ ឯង។ ថ្ងៃនេះ មុននឹងបញ្ចេញកម្លាំងពេញទំហឹងជាមួយនឹងរឿងជីវិត គួរត្រួតពិនិត្យឲ្យបានល្អិតសិន ថានៅ មានគំនិតអ្វីដែលជាគំនួចគួចយើងទុក រងចាំការដោះគំនួចចេញរឺក៏អត់។

Posted in កលយុទ្ធដំណើរជីវិត, និទានបង្រៀនគំនិត | Leave a comment

កម្មករសំពៅ

មានសាស្រ្តាចារ្យប្រកបដោយចំណេះដឹងជ្រាលជ្រៅម្នាក់បានធ្វើដំណើរដោយសំពៅ។ ជារៀងរាល់ថ្ងៃតែងមានកម្មករសំពៅវ័យចំណាស់មកអង្គុយស្តាប់លោកសាស្រ្តាចារ្យ និយាយ។ ថ្ងៃមួយសាស្រ្តាចារ្យសួរកម្មករសំពៅចំណាស់ម្នាក់ថា “តាឯងដើរសំពៅស្ទើរមួយជីវិត ហើយ តើតាចេះអំពីសមុទ្រសាស្ត្រ រឺទេ?”។ កម្មករសំពៅតបថា “ខ្ញុំមិនបានរៀនអក្សរមិនដឹងអំពីសមុទ្រសាស្ត្រអ្វីទេបាទ”។ លោកសាស្ត្រាចារ្យគ្រវីក្បាលយឺតៗ និយាយថា តាដើរសំពៅមកមួយជីវិតតែ មិនបានសិក្សាសមុទ្រសាស្រ្ត គឺរឿងរ៉ាវស្តីអំពីមហាសមុទ្រ ក៏ហាក់ដូចបាត់បង់ជីវិត ទៅហើយ ១/៣។ ស្អែកឡើងលោកសាស្ត្រាចារ្យសួរកម្មករសំពៅទៀតថា “អ្នកឯងធ្លាប់រៀនរឿង ធរណីសាស្រ្តរឺទេ?កម្មករសំពៅធ្វើមុខស្ងួត និយាយថា ខ្ញុំមិនដឹងទេលោក ព្រោះខ្ញុំមិន ដែលបានរៀនអក្សរ។លោកសាស្រ្តាចារ្យមើលមុខកម្មករសំពៅដោយទឹកមុខអាណិត អាសូរ អ្ហើ! មិនបានរៀនរឿងសមុទ្រសាស្រ្ត និង ធរណីវិទ្យា ក៏ដូចបាត់បង់ជីវិតទៅ ហើយ ២/៣។ កម្មករសំពៅមានទឹកមុខក្រៀមក្រំ គិតថា លោកសាស្រ្តាចារ្យគឺជាមនុស្សឆ្លាត កាលបើ គាត់មានប្រសាសន៍ថាខ្លួនបានបាត់បង់ជីវិតទៅហើយ ២/៣ ក៏ប្រហែលដូចគាត់ថា … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

បញ្ហាហើយនឹងឧបសគ្គ

“បញ្ហាធ្វើឲ្យបង្កើនចំនេះដឹង” រឹ “ចូរត្រឡប់វិបត្តិឲ្យក្លាយជាឪកាស” គឺជាសម្តីដែលយើងបាន ឭបានស្តាប់មកជាប្រចាំ គ្រាន់តែថាតើយើងនឹងអាចធ្វើវាបានល្អប៉ុណ្ណាពេលដែលឧបសគ្គ ចូលមកសួរសុខទុក្ខយើងពិតមែននោះ។ យើងទាំងអស់គ្នាដឹង ថាហាមអស់សង្ឃឹមហាមរួញរាពេលជួបប្រទះនឹងឧបសគ្គ ដឹងថាគ្រប់ បញ្ហាតែងមានមធ្យោបាយដោះស្រាយ ដឹងថាបញ្ហានឹងធ្វើឲ្យយើងមាំទាំខ្លាំងឡើង……..គឺដឹង គ្រប់យ៉ាងតែលុះដល់បានប្រឈមមុខជាមួយបញ្ហាពិតប្រាកដមែន ត្រឡប់អាចធ្វើបានត្រឹម រួញរាអស់សង្ឃឹមហាក់ដូចជានឹងដាច់ខ្យល់ ហើយវាមិនមែនជារឿងប្លែកទេដែលយើងមាន អារម្មណ៍កើតឡើងដូច្នោះ។ មុននឹងស៊ូសាកល្បងសម្រាកបន្តិចសិន ធ្វើចិត្តឲ្យស្ងប់ គិតឲ្យបានល្អិតល្អន់ហើយសិមក្រោក ឡើងស៊ូក៏វានៅមិនទាន់យឹតពេលដែរ។ ខ្ញុំគិតថាបញ្ហាវាមានពីយ៉ាង គឺ បញ្ហាដែលយើងគ្រប់គ្រងបានរឺដោះស្រាយបាន ហើយនឹង បញ្ហាដែលយើងគ្រប់គ្រងវាមិនបាន តែមិនថាបញ្ហាវាមានមុខមាត់ដូចម្តេច ចូរដឹងថាបញ្ហា ដែលចូលមកវាស្គាល់យើងបានល្អណាស់វាដឹងថានឹងវាយប្រហារយើងពីចំនុចណា ដូច្នេះ បើមិនចង់បរាជ័យចូរយើងស្វែងយល់ឲ្យបានជាក់ច្បាស់នូវបញ្ហានោះឲ្យដូចដែលវាស៊ីជម្រៅ មកលើយើង ស្រេចហើយយើងនឹងបានឃើញថាការត្រឡប់វិបត្តិឲ្យក្លាយជាឪកាសនោះតើ គេធ្វើដូចម្តេច ដូចមាននិទានមួយដែលគេនិយាយតៗ គ្នាមកថាៈ- កាលគ្រាមួយយូរមកហើយ មានកសិករម្នាក់ចិញ្ចឹមសត្វលាដែលមានវ័យចំណាស់មួយ ក្បាល។ ថ្ងៃមួយកសិករនាំលាចាស់នោះចេញទៅខាងក្រៅ … Continue reading

Posted in កលយុទ្ធដំណើរជីវិត, និទានបង្រៀនគំនិត | Leave a comment

ពលទាហានរកងាយ មេទ័ពកម្ររកបាន

ចង់រកពលទាហានរាប់ពាន់រាប់ហ្មឺនក៏មិនពិបាកអ្វី តែបើចង់រកមេដឹកនាំទ័ពដែល ពួកែឈ្លាសវៃ ជំនាញការសឹកសង្គ្រាមសូម្បីតែម្នាក់ក៏ពិបាករកណាស់ទៅហើយ។ ហានស៊ិន ចូលចិត្តអានតម្រាពិជ័យសង្រ្គាមតាំងពីក្មេង ធ្វើឲ្យគេមានជំនាញផ្នែក ខាងទាហានយ៉ាងជាក់លាក់។ ដំបូងឡើយ គេបានចូលរួមជាមួយទ័ពរបស់សៀងវី តែមិនបានទទួលនាទីសំខាន់ទើបក្រោយមកបានរត់គេចមកនៅជាមួយទ័ពរបស់ លិវប៉័ងវិញ តែក៏បានទទួលនាទីត្រឹមជាអ្នកមើលថែឃ្លាំងស្បៀងអាហារ ធ្វើឲ្យហាន ស៊ិនមានអារម្មណ៍ខកបំណងជាខ្លាំង។ ក្រោយមកមាននាយទាហានមួយចំនួន ឃើញថាលិវប៉័ងគ្មានអនាគតទើបនាំគ្នាគេចទាហាន ដែលក្នុងនោះក៏រួមទាំងហាន ស៊ិនផងដែរ។ ពេលសៀវហឺដែលជាមនុស្សជិតស្និទ្ធរបស់លិវប៉័ងដឹងថាហានស៊ិន គេចទៅដូច្នោះក៏តក់ក្រហល់យ៉ាងខ្លាំង ប្រញាប់លោតឡើងលើខ្នងសេះដេញតាម ហានស៊ិនទៅភ្លាម ពេលបានជួបហើយក៏និយាយចរចាលួងលោមរហូតហានស៊ិន ព្រមត្រឡប់មកវិញ។ កាលលិវប៉័ងបានជ្រាបរឿងរ៉ាវក៏ចម្លែកក្នុងចិត្តសួរសៀវហឺថា ព្រោះហេតុអ្វីទើបចាំបាច់ទៅតាមនាយទាហានតូចតាចដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ម្នាក់នោះមកវិញធ្វើស្អី។ សៀវហឺប្រាប់លិវប៉័ងថា ហានស៊ិនគឺជាមនុស្សដែលមាន ភាពឈ្លាសវៃក្នុងរឿងសឹកសង្គ្រាមខ្លាំងណាស់ ពលទាហានរត់ទៅអាចកែនថ្មីបាន តែបើហានស៊ិនទៅហើយ ក៏ពិបាកនឹងរកមេទ័ពដែលមានភាពឈ្លាសវៃដូច្នេះបាន ទៀត បើចង់ដណ្តើមផែនដីជាមួយសៀងវី ក៏គួរគប្បីប្រគល់តំណែងសំខាន់ឲ្យដល់ ហានស៊ិនទើបអាចយកឈ្នះសៀងវីបាន។ នៅទីបំផុតលិវប៉័ងក៏ស្តាប់បង្គាប់សៀវហឺ តែងតាំងហានស៊ិនជាមេទ័ពធំ។ … Continue reading

Posted in កលយុទ្ធដំណើរជីវិត, និទានបង្រៀនគំនិត | Leave a comment

មនុស្សសុខចិត្តស្លាប់ដើម្បីប្រាក់ សត្វសុខចិត្តស្លាប់ដើម្បីអាហារ

ជាញឹកញយដែលសត្វត្រូវស្លាប់ព្រោះចេញទៅរកអាហារ ហើយជាញឹកញយដែលមនុស្ស យើងត្រូវធ្លាក់នៅក្នុងសភាពដែលលំបាកព្រោះស្វែងរកមាសប្រាក់។ ពាក្យថា ដើម្បី ក្នុងទីនេះសម្តែងទៅដល់ វត្ថុបំណងឫចេតនារម្មណ៍។ ទោះបីមនុស្សហើយ នឹងសត្វមានលទ្ធផលចុងក្រោយដូចគ្នាគឺ ស្លាប់ តែសាហេតុត្រឡប់ផ្សេងពីគ្នាយ៉ាងដាច់ ស្រឡះ។ ប្រាក់ដែលជាសាហេតុធ្វើឲ្យមនុស្សត្រូវស្លាប់នោះ គឺមិនមែនជាប្រាក់ដែលគប្បី មានបានមកពីការធ្វើការងារតាមប្រក្រតីធម្មតាឫដោយវិធីដែលត្រឹមត្រូវទៅតាមគន្លងធម៌ នោះទេ តែជាប្រាក់ដែលបានមកដោយមិនប្រកបដោយធម៌ឫមិនស្របច្បាប់។ ក្នុងសម័យរាជវង្សសុង វ៉ាំងហ៊្វូ រួមជាមួយ ឆៃជិង លៀនស៊ឺឈើន លីអៀន ថុងកួន នាំគ្នា ប្រចុបប្រចែងបញ្ជោរស្តេច សុងហ៊ុយចុង ពួកគេសេពគប់គ្នាកៀបសង្កត់ប្រជារាស្ត្រ ទទួល ស៊ីសំណូកសូកប៉ាន់ហើយនឹងពុករលួយចំពោះតូនាទីរបស់ខ្លួន។ កំឡុងពេលដែល វ៉ាំងហ៊្វូ កំពុងក្តោបក្តាប់អំណាចនោះ គេប្រើជីវិតយ៉ាងខ្ជះខ្ជាយរាយប៉ាយឥតសារៈខ្លឹមសារជាទី បំផុត។ គេស្លៀកពាក់សម្លៀកបំពាក់លយឆាយ បរិភោគអាហារដ៏វិសេសវិសាល ប៉ុណ្ណឹង នៅមិនល្មមគេប្រើប្រាស់គ្រែដេកដែលធ្វើមកពីភ្លុកដំរីហើយប្រដាប់ប្រដាដោយពេជ្រនិល ចិន្តាដ៏មានតម្លៃលើសលប់ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

អ្នកឈ្នះ

រដ្ឋឈី ក្រោមការដឹកនាំរបស់មេទ័ព ហ៊្វូ បានច្បាំងជាមួយ រដ្ឋជិន ដែលដឹកនាំដោយមេទ័ព ទៀវលៀង ហើយម្នាក់ៗ ក៏ប្តូរគ្នាឈ្នះចាញ់ទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមក ហើយ គ្មាននរណាព្រមចុះចាញ់ឡើយ ចម្បាំងគ្មាននិន្នាកាថាខាងណាជាអ្នកឈ្នះសោះ។ មេទ័ព ហ៊្វូ គាត់ធុញទ្រាន់នឹងស្ថានការណ៍បែបនេះពេញធន់ ទើបបញ្ជូនទាហានទៅក្រាប ទូលស្តេចក្រុងឈី សុំកម្លាំងទាហានបន្ថែម ដើម្បីវាយប្រហារ រដ្ឋជិន ឲ្យបរាជ័យឲ្យទាល់ តែបាន។ ស្តេចឈី មិនបង្អង់យូរទ្រង់បញ្ជាឲ្យរួបរួមកម្លាំងពលភ្លាម តែ ឡើឈិន មហា អាមាត្យទូលជំទាស់ ដោយក្រែងថាទង្វើដូច្នោះ អាចក្លាយជាផលអាក្រក់សម្រាប់ រដ្ឋឈី ព្រោះវាហាក់ដូចជាការបើកឳកាសឲ្យ រដ្ឋចូវ ចូលមកវាយលុកយកទីក្រុងអញ្ចឹង ដោយ ហេតុទាហានក្លាហានរបស់ រដ្ឋឈី ទាំងអស់ត្រូវបានប្រមូលទៅវាយ រដ្ឋជិន ដែលជារដ្ឋ … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

មិនប្លែកទេដែលគោបាត់ហើយទើបមកធ្វើក្រោលនោះ

ថ្វីបើជាម្ចាស់រដ្ឋដ៏ប្រកបព្រមដោយគុណធម៌ ដឹកនាំ រដ្ឋលូ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន ឲ្យរីកចម្រើនលូតលាស់និងរឹងមាំស្តុកស្តម្ភ ប្រជានុរាស្ត្រគ្រប់ជាន់ថ្នាក់ភប់ប្រសប់ តែសេចក្តីសុខកាយសប្បាយចិត្ត តែ លូមេ៏ង ដែលជាម្ចាស់រដ្ឋម្នាក់នេះ ក៏នូវមានចំណុច ខ្សោយទាក់ទិននឹងរឿងស្ត្រីស្រស់ស្អាត។ ក្នុងផ្ទះរបស់គេពោរពេញទៅដោយស្រី្តស្រស់ស្អាត ចម្រុះវ័យត្រេចចរទៅមកគ្រប់ពេលវេលា។ រដ្ឋវើយ ប្រាថ្នាចង់បាន រដ្ឋលូ មកនៅក្នុងអាណានិគមរបស់ខ្លួន ទើបបញ្ជូន ស៊ូតេយ៉ាន បុត្រី ម្ចាស់ រដ្ឋវើយ ចូលក្រុងលូ ក្នុងសភាពជាមនុស្សខ្ចាត់ព្រាត់ ត្រូវបានគេកោសក់និងវាយវាត់ រហូតបែកសុះសាច់ លូមេ៏ង បានទទួលនាងឲ្យនៅក្នុងផ្ទះតែ ស៊ីលូ អានហ្គេមរដ្ឋវើយ ដឹងយ៉ាង ជាក់ច្បាស់ទើបទូលហាម តែលូមេ៏ង មិនព្រមស្តាប់ មិនត្រឹមតែប៉ុណ្ណោះពេល លូតេយ៉ានជា សះស្បើយជាប្រក្រតីហើយ លូមេ៏ង … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី

នៅរដ្ឋស៊ូ មានសេដ្ឋីម្នាក់ដែលគាត់រីកចំរើនលូតលាស់និងមានស្តុកស្តម្ភចេញមកពីភាពក្រីក្រ តោកយាករបស់គាត់នោះឯងដោយពិត។ រឿងរ៉ាវរបស់គាត់ត្រូវបានគេនាំយកទៅនិយាយតៗ គ្នាហើយល្បីខ្ចរខ្ចាយទៅដល់រដ្ឋផ្សេងទៀត។ បុរសក្រីក្រឈ្មោះលូ ធ្វើដំណើរត្រចចរកាត់ស្រុកកាត់ព្រៃមកពីរដ្ឋយ៉ុង ឆ្ពោះរដ្ឋស៊ូ ហើយសុំ ចូលជួបសេដ្ឋីម្នាក់នេះដើម្បីសាកសួរគន្លឹះអាថ៌កំបាំងដែលនាំឲ្យមានស្តុកស្តម្ភ ចំណែកឯ លោកសេដ្ឋីវិញក៏មិនបានកំណាញ់ចំណេះដឹងអ្វីឡើយ។ “គន្លឹះឈានទៅកាន់ភាពស្តុកស្តម្ភនោះ ខ្ញុំរីករាយនឹងប្រាប់អ្នក ព្រោះវិធីរបស់ខ្ញុំនេះវាគ្មានអ្វី ពិបាកសោះឡើយ គឺខ្ញុំមានអាជីពលួចឆក់ គ្រាន់តែឆ្នាំដំបូងខ្ញុំក៏មានបានល្មមហូបចុក ចូល ឆ្នាំទីពីរខ្ញុំក៏ចាប់ផ្តើមមានទ្រព្យសម្បតិ្តនៅសល់ពីការហូបចុក លុះដល់ឆ្នាំទីបី ទ្រព្យសម្បត្តិ មាសប្រាក់ដែលនៅក្នុងឃ្លាំងខ្ញុំក៏ក-ពូនច្រើនឡើងៗ ផ្ទះបាយរបស់ខ្ញុំក៏ហៀហូរពោរពេញ ទៅដោយធញ្ញាហារ ដោកជង្រុកទៀតសោតក៏ឧត្តមសម្បូរទៅដោយស្រូវអង្កបន្លែបង្កា គ្រប់មុខ” លូ មិនបានសាកសួរអ្វីបន្ថែមទៀតក៏ជំរាបលាសេដ្ឋីត្រឡប់ទៅស្រុកវិញ។ ចាប់តាំងពីពេល នោះមក លូ ដំនើរជីវិត បែបដេកពេលថ្ងៃ ចេញធ្វើការងារពេលយប់ ដោយការលបចូលផ្ទះអ្នកដទៃលួចឆក់ទ្រព្យ សម្បត្តិរបស់មានតម្លៃអ្នកស្រុកអ្នកភូមិ មិនយូរប៉ន្មាន លូ ក៏មានឋានៈប្រសើរឡើងជាងមុន … Continue reading

Posted in និទានបង្រៀនគំនិត | Leave a comment