ស-ខ្មៅ

រឿងនិទានៈ ថ្ងៃមួយលោកគ្រូដើរចូលមកក្នុងថ្នាក់លើកក្រដាសឡើងមួយផ្ទាំង វាជាក្រដាស
ពណ៌សមានចំនុចពណ៌ខ្មៅតូចមួយនៅត្រង់កណ្តាល ហើយលោកគ្រូសួរសិស្សថា ឯងឃើញ
អ្វី? សិស្សឆ្លើយតបថា “ឃើញចំនុចពណ៌ខ្មៅ” លោកគ្រូទើបនិយាយឡើងថា ចុះឯងមិនឃើញ
ក្រដាសពណ៌សមួយផ្ទាំងនេះទេឫ? សិស្សនោះស្តាប់ហើយក៏ចាំរឿងនេះបានរហូតដល់ខ្លួន
ធំតែម្តង។ 😀

រឿងនេះអាចឲ្យយើងឃើញបានថា មនុស្សភាគច្រើនតែងមើលឃើញរឿងមិនល្អច្រើនជាង
រឿងដែលល្អ ដែលការពិតហើយនោះ យើងគួរហាត់មើលឲ្យឃើញរឿងដែលល្អឲ្យបានច្រើន
ជាង ជាពិសេសពេលដែលយើងមើលអ្នកដទៃ បើយើងមើលក្នុងចំនុចល្អរបស់គេ យើងក៏នឹង
មានអារម្មណ៍ល្អសប្បាយចិត្ត ហើយបរិយាកាស់ជុំវិញក៏នឹងល្អផងដែរ។ 😀

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in និទានបង្រៀនគំនិត. Bookmark the permalink.

Leave a comment