Author Archives: នូ​ ចំណាន

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"

សេចក្តីឧស្សាហ៍ហើយនឹងធុរកិច្ច

Economy is the art of making the most of life. ការសន្សំសំចៃជាសិល្បៈនៃការសាងជីវិត។ การประหยัดเป็นศิลปะการสร้างชีวิต Thrift is not only a great virtue, but also a great revenue. ការសន្សំសំចៃមិនគ្រាន់តែជាគុណសម្បតិ្តដែលល្អប៉ុណ្ណោះតែថែមទាំងជាប្រាក់ចំណូលដ៏មហាសាលផងដែរ។ ความมัธยัสถ์มิได้เป็นเพียงคุณสมบัติที่ดีเท่านั้นหากแต่ยังเป็นรายได้ที่มหาศาลด้วย Money is a good servant, but a bad master. ប្រាក់កាស់ជាអ្នកបម្រើដ៏ល្អ តែជាចៅហ្វាយនាយដ៏អាក្រក់។ เงินตราเป็นผู้รับใช้ที่ดี แต่เป็นนายที่เลว National … Continue reading

Posted in សុភាសិតខ្លីៗបីភាសា | Leave a comment

ពេលវេលានិងឳកាស

Time and tide wait for no man. វេលានិងវារីមិនដែលរងចាំនរណាទេ។ เวลาและวารีไม่มีคอยใคร No hand can make the clock strike for me the hours that are passed. វេលាដែលកន្លងទៅហើយ រមែងហៅត្រឡប់មកវិញមិនបាន។ เวลาที่ผ่านไปแล้ว ย่อมเรียกกลับคืนไม่ได้ He that gains time gains all things. បុគ្គលដែលបានពេលវេលាក៏ដូចបានគ្រប់យ៉ាង។ ผู้ซึ่งได้เวลาก็เหมือนได้ทุกสิ่ง Everything can be bought … Continue reading

Posted in សុភាសិតខ្លីៗបីភាសា | Leave a comment

ចំណេះដឹងហើយនឹងបទពិសោធន៍

Knowledge is power. ចំណេះដឹងគឺអំណាច។ ความรู้คืออำนาจ The storehouse of wisdom is stocked with proverbs. ឃ្លាំងនៃភាពឆ្លាតតែងតែពេញទៅដោយពាក្យសុភាសិត។ คลังแห่งความฉลาด มักจะเต็มไปด้วยสุภาษิต Words without ideas are like sails without wind. សម្តីដែលប្រាសចាកការគិតប្រៀបដូចទូកក្តោងដែលគ្មានខ្យល់បក់នាំផ្លូវ។ คำพูดที่ปราศจากความคิด เปรียบเสมือนใบเรือที่ไร้ลมจะพัดพา He who has imagination without learning has wings but no feet. បុគ្គលដែលមានចិន្តនាការដោយប្រាសចាកចំណេះដឹងក៏ប្រៀបដូចបក្សីដែលមានស្លាបតែគ្មានជើង។ ผู้ซึ่งมีแต่จินตนาการโดยปราศจากความรู้ก็เปรียบเสมือนนกที่มีปีกแต่ไร้เท้า … Continue reading

Posted in សុភាសិតខ្លីៗបីភាសា | Leave a comment

ការសិក្សានិងការធ្វើការងារ

There is no satiety in study. គ្មានទីបញ្ចប់ទេសម្រាប់ការសិក្សា។ ไม่มีจุดจบสำหรับการเรียนรู้ He who will not learn when he is young will regret it when he is old. បុគ្គលដែលមិនសិក្សារៀនសូត្រកាលនៅវ័យក្មេង រមែងសោកស្តាយពេលវ័យជរា។ ผู้ที่ไม่เล่าเรียนเมื่อยังเยาว์ ย่อมจะเสียดายยามวัยชรา It is never too late to learn. គ្មានអ្នកចាស់ហួសពេកទេសម្រាប់ការសិក្សា។ ไม่มีใครแก่เกินเรียน You must learn … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន, សុភាសិតខ្លីៗបីភាសា | Leave a comment

សេះល្អ ក៏អាចស៊ីស្មៅក្នុងស្នូកដាក់ចំណីចាស់បាន

“សេះល្អ” ដែលដាច់ពោះស្លាប់ ក៏គឺ “សេះស្លាប់” មិនមែន “សេះល្អតទៅទៀតទេ។ នាយ​ ក. ត្រូវបានបញ្ឈប់ពីការងារ លុះពេលក​ន្លងទៅ​បាន​មួយ​ស​ប្តាហ៍ ថៅកែក៏មកសុំឲ្យគេត្រឡប់ទៅធ្វើការវិញ តែ​ដោយ​ការស្រលាញ់មុខមាត់និងកិត្តិយស នាយ ក. ទើប​បដិ​សេធ ​ដោយឲ្យហេតុផលថា “សេះល្អរមែង​មិនវិលត្រឡប់​ទៅស៊ី​ស្មៅ​​ក្នុងស្នូកដាក់ចំណីចាស់វិញទេ”។ នាយ​ ខ. ត្រូវបានសង្សារបែកចិត្ត លុះវេលាកន្លងទៅមួយរយៈ នាង​​ក៏ត្រឡប់មកទទួលកំហុស ហើយ​អង្វ​រ​សុំជាគ្នាវិញ តែនាយ ខ. ត្រឡប់បដិសេធយ៉ាងដាច់អង្ការថា “សេះល្អរមែង​មិនវិល​ត្រឡប់​ទៅ​ស៊ី​ស្មៅ​ក្នុងស្នូកដាក់ចំណីចាស់វិញទេ”។ ខ្ញុំក៏មិនដឹងដែរថានរណាជាដើមគំនិតគតិចិនមួយបទនេះ គេប្រហែលត្រូវទទួល​ខុសត្រូវ​ចំពោះ​ភាព​​អស់សង្ឃឹមហើយនឹងភាពសោកសៅរបស់មនុស្សជាច្រើនដែលត្រូវបាត់បង់​ឳកាស​របស់​ខ្លួន​ឯង​ទៅ ដោយសាររវល់ប្រកាន់ខ្ជាប់ជាមួយនឹងគតិដូចពោល។ ឳកាស ជួនកាលអាចគ្រាន់​តែជា​រឿង​បន្តិច​បន្តួច តែពេលខ្លះក៏អាចធ្វើឲ្យ​មនុស្ស​យើងត្រូវ​ខូចចិត្តរឺ​សោក​ស្តាយ​រហូតមួយជីវិត។ ការប្រកាន់ខ្ជាប់នូវគតិដូចពោល ធ្វើឲ្យមនុស្សជាច្រើនលះបង់ឳកាស​ដែលនឹង​បាន​វិល​ត្រឡប់​ទៅ​ក​ន្លែងដើមវិញ គឺវាស្មើនឹងដើរឆ្លងស្ពានហើយរើស្ពានចោល ទាំងដែលស្រលាញ់ ទាំងដែល​ចង់​បាន តែបណ្តោយឲ្យកិត្តិយសមករារាំង បណ្តោយឲ្យគតិដូចពោលមកគ្របសង្កត់​បិតបាំងផ្លូវ​ជ្រើសរើស​របស់​ខ្លួន​ឯង។ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

កុំធ្វើជាកម្មការសម្រុះសម្រួលជម្លោះងាយៗ

តំណែងអាជ្ញាកណ្តាលហាមទ័ពរឺកម្មការហាមជំលោះមានទាំងកិត្តិយសកេរិ៍្តឈ្មោះពិតហើយនឹងក្លែងក្លាយ បើ​គ្មាន​បារមីគ្រប់គ្រាន់ទេ កុំស្នើខ្លួនចូលទៅទទួលតួនាទីនេះជាដាច់ខាត មិនដូច្នោះទេរឿង​អាច​នឹង​រីករាលដាល ចូលលក្ខណៈរឹតតែជួយរឹតតែស្មុគស្មាញ។ តួនាទីអ្នកសម្របសម្រួលជាតួនាទីដែលសំខាន់ល្មមសមគួរក្នុងសង្គមមនុស្ស ព្រោះពេលមានអ្នក​ធ្វើ​តួនាទី​សម្របសម្រួល គូជម្លោះក៏អាចធូរស្រាលភាពស្រ្តេស ធ្វើ​ឲ្យបញ្ហាបានទទួលការដោះស្រាយមួយកម្រឹត យ៉ាង​ហោច​ណាស់ ​មើលសើរៗ ក៏អាចជួយរក្សាភាពស្ងប់បាន។ អ្នកសម្រុះសម្រួលមានតួនាទីសំខាន់ជួយដោះស្រាយស្ថានការណ៍ដែលតានតឹងរឺបន្ទាន់ បើ​ទទួល​ជោគ​​ជ័យ រមែងបានទទួលការស្ញប់ស្ញែងហើយនឹងការរាប់អានពីមនុស្សទូទៅ (ទោះបីជាគូជម្លោះ​មិន​សូវ​ពេញចិត្តរឺមិនព្រមទទួលប៉ុន្មានក្តី) ទើបមានមនុស្សមួយចំនួនស្ម័គចិត្តជាអាជ្ញា​កណ្តាល​ហាម​​ទ័ពរម្ងាប់សឹក ពេលឃើញថាមានរឿងរ៉ាវ ក៏ស្ម័គចិត្តចូលមកទទួលតួនា​ទីនេះដោយ​មិន​បង្អែ​បង្អង់​។ យ៉ាងណាក៏ដោយយើងគួរត្រិះរិះពិចារណារឿងរ៉ាវជាមុនសិនល្អជាង។​ ជាដំបូង​ តើយើងយល់​មូល​ហេតុ​ដំណើរដើមទងរបស់ជម្លោះ យល់ជំហរព្រមទាំងតម្រូវការរបស់ភាគីទាំងពីរច្បាស់ហើយរឺ? ហើយ​តើ​ស្គាល់និស្ស័យចិត្តគំនិតរបស់ពួកគេច្បាស់ប៉ុណ្ណា? តើយើងអាចរក្សាអព្យាក្រឹតភាពបានប៉ុណ្ណា? សម្តីហើយនឹងហេតុផលរបស់ភាគីទាំងពីរម្នាក់ៗ សុទ្ធ​តែ​មានទម្ងន់គួរទទួលស្តាប់បានទាំងអស់ តើយើងចេះវាយតម្លៃស្ថានការណ៍ទេ? ហើយ​ថែម​ទាំង​ត្រូវ​រំពឹង​គិតដល់មុខមាត់និងកិត្តិយសកេរិ៍្តឈ្មោះរបស់គូរជម្លោះថែមទៀត? ឃើញហើយមែនទេថាមិនមែនជារឿងងាយនោះទេ។ ទោះបីមានមនុស្សមកអង្វរករឲ្យជួយ​ធ្វើជា​អ្នក​​សម្រុះសម្រួល ក៏ត្រូវគិតមុខគិតក្រោយឲ្យល្អសិន ព្រោះមិនមែននរណាៗ ក៏អាចធ្វើតួនាទីនេះ​បាន​ទេ។ ជាទូទៅមនុស្សដែលទទួលតួនាទីនេះ(ទាំងបង្ខំចិត្ត) ច្រើនតែជាបុគ្គលដែលហាក់សំខាន់ មាន​ឋានៈខ្ពស់ ជាទីទទួលស្គាល់របស់គូជម្លោះទាំងពីរ។ ប្រាកដណាស់ ទោះបីមានគុណសម្បត្តិដូចពោលហើយ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

អ្នកទន់ខ្សោយក៏មានអាណាចក្ររបស់ខ្លួនឯង

ក្នុងលោករបស់មនុស្សហើយនឹងសត្វ មានតែអ្នកខ្លាំងក្នុងផ្នែ​កណាមួយ​ហើយនឹង​អ្នក​ទន់​ខ្សោយ​បណ្តោះ​អាសន្នប៉ុណ្ណោះ គ្មានអ្នកដែលខ្លាំងគ្រប់ផ្នែកហើយនឹងអ្នកទន់ខ្សោយជា​រៀងរហូតទៅ​នោះ​ទេ​។ នៅលើទួល​ស្មៅនាពេលព្រលប់ថ្ងៃមួយ មានសត្វប្រើស​មួយ​ក្បាល​​កំពុងវង្វេងផ្លូវ។ វាបែរមើលទៅជុំវិញខ្លួនយ៉ាងព្រឺព្រួច។ សត្វ​ខ្លាមួយក្បាល នៅលើទួលភ្នំម្ខាងទៀតចៃដន្យវា​ងាក​មក​ឃើញ​សត្វប្រើសមួយក្បាលនោះ។ វាបានក្រោកឡើង​ហើយបោះ​ពួយ​ចុះមក​ពីលើទួលភ្នំចូលទៅលាក់ខ្លួននៅក្នុងព្រៃស្មៅ​ខាង​ក្រោយ​សត្វប្រើសយ៉ាងស្ងៀមស្ងាត់។ ក្នុងខណៈដែលសត្វប្រើស​នោះ​មិនទាន់ដឹងខ្លួននៅឡើយ ខ្លាក៏ស្ទុះចូលទៅ​យ៉ាង​លឿន​ដូចគ្រាប់ព្រួញ តែសភាវៈគតិបានធ្វើឲ្យសត្វប្រើស​រត់គេចខ្លួន​ចេញ​​ពីការវាយប្រហាររបស់ខ្លាបានយ៉ាងទាន់ពេលវេលា។ ខ្លាបោះពួយតាមទៅទៀត តែសត្វប្រើស​ស្ទុះ​បោលរត់គេចចូលទៅលាក់ខ្លួននៅក្នុងគុម្ពស្មៅបានសម្រេច។ ខ្លាបានត្រឹមតែដើរវិលទៅវិលមក​នៅ​ខាងក្រៅ ព្រោះមិនជំនាញក្នុងការតាមដានរកចំណីក្នុងព្រៃស្មៅ។ វាស្រែកគម្រាមជាច្រើនដង ហើយ​ដើរឈ្ងោកមុខត្រឡប់ទៅលើទួលភ្នំដូចដើមវិញ។ ខ្ញុំលើកយកការតស៊ូក្នុងវាលស្មៅមកជាឧទាហរណ៍ ព្រោះការពិតក្នុងរឿងនេះគឺ ខ្លាជា​អ្នកខ្លាំង​ក្នុង​ព្រៃ​ភ្នំ។ ភាពគួរឲ្យខ្លាចក្រែងហើយនឹងភាពរហ័សរហួនរបស់វា អាចធ្វើឲ្យសត្វជាច្រើនប្រភេទ​មិន​ហ៊ាន​ព្រហើនធ្វើជាគូរតស៊ូរបស់វាឡើយ។ សត្វខ្លះពេលគ្រាន់តែបានឃើញខ្លា ដៃជើងក៏ទន់ល្ហិតល្ហៃ​អស់​កម្លាំងកំហែង ដួលរលំចុះ ដេករងចាំក្លាយជាអាហារដ៏មានឳជារសនៅចំពោះមុខខ្លាតែម្តង តែ​យើង​ក៏អាចប្រទះឃើញថាជួនកាលខ្លាក៏ចាប់ប្រើសស៊ីមិនបាន ទាំងដែលបើប្រៀបជាមួយខ្លាហើយ ប្រើស​គឺជាសត្វទន់ខ្សោយមួយ។ នៅលើវាលស្មៅដ៏ទូលាយ ក៏នៅមានអ្នកទន់ខ្សោយជាច្រើនទៀត ដូច​ជា ទន្សាយ កណ្តុរ ពពែ ។ល។ តែក៏គួរឲ្យចម្លែកណាស់ដែលបណ្តារអ្នកទន់ខ្សោយទាំងនេះ ត្រឡប់​បែរ​ជាអាចរស់នៅតពូជតពង្សមករហូតដល់សព្វថ្ងៃនេះបាន។ ផ្ទុយទៅវិញ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

3. មានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជានាគមួយក្បាល

តាំងជំហរមិនរាថយ ពេលគិតអ្វីហើយក៏ចាប់ផ្តើមធ្វើភ្លាម ​ដើម្បីពុះពា​រទៅ​ឲ្យដល់គោល​ដៅដែល​បាន​តម្កល់ទុក។ ត្រូវមានភាពជឿជាក់លើខ្លួនឯង អ្នកដទៃមានសិទ្ធិសម្តែងភាពសង្ស័យលើខ្លួនយើងបាន តែ​យើង​មិន​អាចសង្ស័​យលើខ្លួនឯងរឺបណ្តោយឲ្យខ្លួនឯងខូចកម្លាំង​ចិត្ត​បានទេទោះបីនៅខាងមុខមានរលកបោកបក់​យ៉ាង​ខ្មួល​ខ្មាញ់ រឺព្យុះព្យោមាររារាំងយ៉ាងណាក៏ដោយ។ យើងអាចមានកង្វល់​ក្នុងចិត្តថាសាងធុរកិច្ច​មិនទាន់បាន​សម្រេច​ផង បា្រក់ជាច្រើនដែលដាក់ទុនទៅក៏អាច​រលាយ​សូន្យ​អស់។ ចូរចាំទុកឲ្យច្បាស់ថា ប្រសិនបើយើងមានភាព​ជឿ​ជាក់​លើខ្លួនឯង យើងក៏នឹងនៅតែអាចមានឳកាសអាច​ទទួល​ជោគជ័យបាន ទោះបីឳកាសនោះមានត្រឹមតែ 1 ក្នុង 100 ក៏ដោយ។ ក្នុងការធ្វើធុរកិច្ចនោះ ជួនកាលយើងអាចមានអារម្មណ៍ព្រួយកង្វល់ ភិតភ័យបារម្មណ៍​រឺជួបការ​ប៉ះ​ទង្គិច​​ផ្សេងៗ នានាពីសភាពបរិដ្ឋានរហូតដល់នឹកមិនឃើញថាបញ្ហានោះមកពីទីណា មិន​ដឹង​ថា​ផ្លូវ​ណា​ទើបជាផ្លូវដែលនាំទៅកាន់ភាពជោគជ័យ តែទោះបីជាយ៉ាងណាក៏​ដោយសុំត្រឹម​ក្នុង​វេលា​ប្រក្រតី​យើងឧស្សាហ៍ហ្វឹកហាត់ខ្លួនឯង ស្ងប់ចិត្តស្ងប់អារម្មណ៍វិភាគធាតុផ្សំផ្សេងៗ ខាងក្រៅ ធ្វើ​គ្រប់​យ៉ាងតាមលំដាប់ខ័ណ្ឌ ចាត់ការរឿងដែលគួរធ្វើក្នុងវេលាដែលសក្តិសម យើងក៏នឹងសន្សឹមៗ ស្រាវជ្រាវជួបអាថ៌កំបាំងរបស់រឿងរ៉ាវដែលស្មុគស្មាញបាន ហើយបញ្ហាក៏នឹងដោះស្រាយ​បាននៅ​ទី​បំផុត ​ក្នុងវិស័យធុរកិច្ចនោះ ឳកាសល្អៗ ក្នុងការចម្រើនឈានមុខមាននៅគ្រប់​ទីកន្លែង​គ្រាន់តែ​យើង​ត្រូវមានអារម្មណ៍ថា ខ្លួនយើងនេះប្រៀបដូចនាគមួយក្បាល ហើយឧស្សាហ៍ដាស់តឿន​ខ្លួនឯង​ឲ្យ​រលឹក​ដល់រឿងដែលនឹងពោលតទៅនេះជានិច្ច៖ 1. ខ្ញុំដឹងច្បាស់ថា ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចដល់គោល​ដៅដែល​ខ្លួនឯង​តម្កល់​ទុក​។ 2. ដូច្នេះទើបខ្ញុំតាំងជំហរមិនរាថយ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

2. ជាអ្នកមានទឹកចិត្ត

ចេះប្រើហេតុផលមកវែកញែកអារម្មណ៍នឹកគិត រឿងទាំងនេះគឺជាគុណធម៌ដែលអ្នកធុរកិច្ចគួរមាន។ អូស៊ី អ្នកធុរកិច្ចដែលទទួលជោគជ័យខ្លាំងបំផុត​របស់​សហរដ្ឋ​អាមេរិក​ គេប្រៀបជីវិត​ដូចគ្នានឹងសាសនិកជន​ដែលទៅ​ស្វែង​​បុណ្យនៅសាសនស្ថាន។ គេជឿថានៅក្នុងវិស័យ​ធុរកិច្ចក៏​រមែង​មានមេត្តាធម៌ មានភាពយុត្តិធម៌ ហេតុអ្វីត្រូវប្រៀបធៀបសង្គមក្នុងវិ​ស័យធុរកិច្ច​ឲ្យអាក្រក់​អាក្រី​គួរឲ្យខ្លាចទៅវិញ។ អូស៊ីចេញបញ្ជាជាមួយអ្នក​ថ្នាក់​ក្រោម​តិច​ណាស់ គេគិតថាមនុស្សគ្រប់គ្នាកើតមកស្មើភាពគ្នា ម្ចាស់​ធុរកិច្ច​ក៏មិនបានមានអ្វីគ្រាន់បើជាងអ្នកដទៃ អូស៊ី​ប្រតិបត្តិ​ចំពោះមនុស្សគ្រប់គ្នាយ៉ាងស្មោះស្ម័គហើយនឹងមានមារយាទ គាំទ្រឲ្យ​បុគ្គលិកអាច​សម្តែង​មតិ​យោបល់​ ហើយនឹងចង្អុលបង្ហាញកង្វះខាតរបស់ក្រុមហ៊ុនបានគ្រប់ពេលវេលា ដោយ​ហេតុ​នេះ​ក្រុមហ៊ុន​របស់គេទើបចម្រើនឈានមុខឡើងយ៉ាងឆាប់រហ័សមានសាខា​នៅគ្រប់ជ្រុង​នៃពិភព​លោក​។ អូស៊ីគឺជាអ្នកបង្កើតក្រុមហ៊ុនលក់គ្រឿងគណនាឡើងមកដោយដៃរបស់គេខ្លួនឯង អស់រយៈពេល 29 ឆ្នាំ​មកហើយ ពីក្រុមហ៊ុនដែលមិនអាចធ្វើកំរៃបានសូម្បីតែមួយកាក់មួយសេនក្នុងពេលបើក តែ​វា​បានអភិវឌ្ឍខ្លួនយ៉ាងសន្សឹមៗ រហូតក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យ ក្នុងមួយឆ្នាំៗ អាចធ្វើ​កំរៃ​បាន​ដល់​ទៅ 716,000 លានដុល្លាសហរដ្ឋ។ ក្នុងបច្ចុប្បន្ន អូស៊ីអាយុជាង 60 ឆ្នាំហើយ ជើងសក់​ទាំង​សង​ខាង​​របស់គេឡើងពណ៌សព្រោងព្រាតតែរាងកាយនៅរឹងមាំរហ័សរហួន ទឹកមុខពេញទៅ​ដោយភាព​មេត្តា​ករុណា ។ គេជឿថាមូលដ្ឋានក្នុងការសាងធុរកិច្ចនោះស្ថិតនៅលើការរួម​ចិត្តថ្លើមគ្នា​ជាធ្លុង​មួយរ​បស់​គ្រប់គ្នានៅក្នុងក្រុមហ៊ុន គ្រប់គ្នាគួរមានគំនិតតែមួយក្នុងការធ្វើឲ្យ​ក្រុមហ៊ុន​គង់វង់ដូច​អង្គុយ​នៅ​លើបល្ល័ង្ក ជាអ្នកប្រកួតប្រជែងដែលគួរឲ្យខ្លាចក្រែងរបស់អ្នកធុរកិច្ចប្រភេទដូចគ្នា ដូច្នេះ​មិនថាជានរណាក៏ដោយ គឺសុទ្ធតែមានភាពសំខាន់សូម្បីអ្នកជំនួយការរបស់គេខ្លួនឯង រឺគ្រាន់​តែជាអ្នកបញ្ជូនឯកសារ អូស៊ីក៏នឹងរកឳកាសជជែកជាមួយ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ធាតុផ្សំរបស់អ្នកចាប់ផ្តើមសាងធុរកិច្ច

1.​ មានបុគ្គលិកលក្ខណៈរបស់មេដឹកនាំ ម្ចាស់ធុរកិច្ចគួរមានបុគ្គលិកលក្ខណៈរបស់មេដឹកនាំ មានសមត្ថភាពក្នុងការគ្រប់គ្រងមនុស្សច្រើនក្រុម។ មានចរិកពូកែសង្ស័យ ចិត្តចង្អៀត​ ញ៉ិកញ៉ុកគ្រប់រឿង គិតតែ​ចង់ចំ​ណាយតំលៃ​តបស្នង​ឲ្យតិច​បំ​ផុត​ តែប្តូរជាមួយនឹងកម្លាំងពលកម្មដែលមា​នប្រសិទ្ធ​ភាព​បំផុត ​ម្ចាស់ធុរកិច្ចដែលចូលចិត្តយកប្រៀ​បដូច្នេះមាន​ឲ្យ​យើង​​ឃើញទូទៅ។ មនុស្សប្រភេទនេះក្នុងខួរ​ក្បាលរបស់​គេ​មាន​​តែគំនិតហើយនឹងផែន​ការក្នុងរឿងយកប្រៀបកូន​ឈ្នួល​ឲ្យបានច្រើនបំផុត ដូចជា ទាមទារឲ្យធ្វើការលើសម៉ោង តំ​ណែងហើយនឹងការងារក្រោមទំនួលខុសត្រូវមិនស៊ីគ្នា មើល​ឃើញបុគ្គលិកប្រៀបដូចអ្នកបម្រើទូទៅ ហើយនឹងមិន​ព្រម​ឲ្យ​ពួក​គេ​មានពេលទំនេរសូម្បីមួយនាទី ផ្សេងៗ ទាំងនេះ​ជា​ដើម​។ លទ្ធផលទាំងនេះក៏នឹងធ្វើឲ្យបុគ្គលិកកើតការមិនពេញចិត្ត គុំគួនក្នុងចិត្ត នាំគ្នាដក​ចិត្ត​ចេញ​​ឆ្ងាយម្តងបន្តិចៗ នៅទីបំផុតការរីកចម្រើនរបស់ក្រុម​ហ៊ុនក៏កើតភាពឈប់​ទ្រឹងនៅនឹង​មួយ​ក​ន្លែង​។ អ្នកចាប់ផ្តើមសាងធុរកិច្ចគួរគិត​ដល់អនាគតរបស់ក្រុមហ៊ុនក្នុងរឿងគ្រប់ផ្នែក ប្រើខួរក្បាល​ឲ្យ​ច្រើន ​ហាត់គិតត្រិះរិះពិចារណាឲ្យឆាប់វៃ សម្រេចចិត្តយ៉ាងឆ្លាតឈ្លាស​ប្រយ័ត្នរឿងតូចតាច​ដែលនឹង​ធ្វើ​ឲ្យខូច​ការងារធំ ដោយសារខ្លួនឯងជាមនុស្សចិត្តចង្អៀត មាននិស្ស័យឆេវឆាវ មិនស្រលាញ់​ថ្នាក់​ថ្ន​ម​កូនចៅគិតតែចង់រកប្រាក់ឲ្យបានច្រើនៗ នៅទីបំផុតធុរកិច្ចក៏ឈប់ទ្រឹង តែក៏នៅមិនដឹង​ថា​បញ្ហា​​នោះខ្លួនឯងជាអ្នកបង្កឡើង ចាត់ទុកថាជារឿងគួរឲ្យសោកស្តាយណាស់។ បុគ្គលដែលជា​ម្ចាស់​ធុរ​កិច្ច​គួរមានបុគ្គលិកលក្ខណៈជាមេដឹកនាំមានសមត្ថភាពក្នុងការគ្រប់គ្រងមនុស្សច្រើនក្រុម ដូច្នេះ​ការសាងធុរកិច្ចទើបទទួលជោគជ័យអាចឈានទៅមុខឆ្ងាយដល់ទៅមួយថ្ងៃរាប់ 1000 គីឡូ​មែត្រ​​តែម្តង។ អ្វីគឺជាបុគ្គលិកលក្ខណៈដែលអ្នកសាងធុរកិច្ចគួរមាន? 1. គួរមានភាពក្លាហានក្នុងការប្រឈមមុខជាមួយនឹងការពិត។ 2. … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | 1 Comment

“ការលិចអណ្តែតរបស់ដំឡូងជ្វា”

ការភ្ញាក់រលឹករបស់ខូណូសុកិ ម័តស៊ូឈិតៈ ខូណូសុកិ ម័តស៊ូឈិតៈ “ទេវតាធុរកិច្ច” របស់ជប៉ុន គេ​ស្វែង​រក​កេរិ៍្តឈ្មោះ ក៏បានកេរិ៍្តឈ្មោះ ស្វែងរកផលប្រយោជន៍​ក៏​បាន​ផល​ប្រយោជន៍ ស្វែងរកអាយុក៏អាយុយឺន។ បុគ្គលដូចគេ ដែល​​បានទាំងកេរិ៍្តឈ្មោះ ផលប្រយោជន៍ហើយនឹង​អាយុ​យឺន​ក្នុង​ប្រវត្តិសាស្ត្ររបស់លោកយើងនេះ ប្រហែលមាន​មិន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ ពិនិត្យមើលរហូតមួយជីវិតរបស់ម័តស៊ុឈិតៈ ការពិត​គឺ​ពោរ​ពេញ​ទៅដោយ​សំណាងអាក្រក់ជីវិតលិចអណ្តែតៗ។ គេត្រូ​វ​ចាក​ចេញពីសាលារៀនកាលអាយុ 11 ខួប លុះអាយុ 13 ខួប​ក៏​បាត់​បង់ឳពុក ពេលអាយុបាន 17 ឆ្នាំក៏ស្ទើរតែលង់ទឹកស្លាប់ទៀត។ លុះអាយុ 20 ឆ្នាំមិនត្រឹម​តែ​បាត់​បង់ម្តាយ ថែមទាំងកើតជំងឺរបេងរហូតស្ទើរតែបាត់បង់ជីវិត។ ពេលអាយុ 32 គេបានកូន​ប្រុស​ម្នាក់ តែក៏ស្លាប់ទៅវិញក្នុងពេលកូនអាយុ 4 ខែ។ ក្រៅពីនេះ រហូតពេញមួ​យជីវិតរបស់​គេក៏​ឈឺ​ៗ​ ជាៗ គ្រប់ពេលវេលា។ មុននឹងមានអាយុគ្រប់ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

“មិនឲ្យត្រី តែឲ្យបច្ចេកទេសការស្ទូចត្រី”

រឿងរបស់អ្នកនេសាទចាស់ អ្នកគ្រប់គ្រងធំមជ្ឈមណ្ឌលម្លាំងផលិតរបស់ប្រទេសចិន ឈ្មោះ ស៊ឺជឺអ៊ី ទោះបីមិន​សូវល្បីល្បាញក្នុង​សារពត៌មាន​ច្រើនណាស់ណាក្តី តែចំពោះសហគ្រាសខាងក្នុងប្រទេសវិញ កេរិ៍្ត​ឈ្មោះរបស់គេគឺល្បីស្មើនឹងវ៉ាងយ៉ុងឈិង ហើយនឹងចាវអៀវតុង ព្រោះ​អស់រយៈពេល 5 ឆ្នាំកន្លងមក គេបានប្រកាន់យកគោលការ “មិនឲ្យត្រី តែ​បង្ហាត់បច្ចេកទេសការស្ទូចត្រី” បានលើកកម្ពស់កម្លាំងផលិត​របស់​សហគ្រាសក្នុងប្រទេសដល់ទៅជាង 2000 ឲ្យរីកចម្រើនឡើង។ និយាយអំពីការ “មិនឲ្យត្រី តែឲ្យបច្ចេកទេសស្ទូចត្រី” នោះ មាន​រឿង​រ៉ាវ​ដូច្នេះ៖ មានអ្នកនេសាទចាស់ម្នាក់បានអង្គុយស្ទូចត្រីនៅមាត់ទន្លេមួយកន្លែង ហើយ​នៅក្បែរៗ នោះមានក្មេងម្នាក់កំពុងឈរមើល។ អ្នកនេសាទចាស់គាត់មានបច្ចេកទេសស្ទូចត្រីយ៉ាងអស្ចារ្យ ប្រើពេលវេលាត្រឹមមួយព្រឹក ក៏ស្ទូច​ត្រី​បាន​​ពេញកន្ត្រក។ អ្នកនេសាទចាស់ឃើញក្មេងម្នាក់នោះគួរឲ្យស្រលាញ់ ទើបឲ្យត្រីទាំងអស់​ដែល​ស្ទូច​បាន​ដល់គេ តែក្មេងម្នាក់នោះគ្រវីក្បាលមិនព្រមទទួលយក។ អ្នកនេសាទចាស់សួរដោយចម្លែកចិត្តថា “យើងឲ្យត្រីដល់ឯងហេតុអ្វីឯងមិនព្រមយក?” ក្មេងម្នាក់នោះនិយាយថា “ខ្ញុំចង់បានដងសន្ទូចក្នុងដៃរបស់លោកអ៊ុំ”។ អ្នកនេសាទចាស់សួរថា “ឯងនឹងយកដងសន្ទូចទៅធ្វើអ្វី?” ក្មេងឆ្លើយតបថា “ត្រីមួយកន្ត្រក​ ខ្ញុំហូប … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

​“កុំប្រកាន់ខ្ជាប់ងាប់ក្រឡា”

និទានអ្នកបួស 2 អង្គឆ្លងអូរ ក្រុមហ៊ុនភេសជ្ជៈយក្សធំ 2 ក្រុមហ៊ុនគឺ កូកាកូឡា​ហើយ​នឹង​ប៉ិប​ស៊ីកូឡាជារ​បស់ប្រទេសសហរដ្ឋអាមេរិក។ រាប់ចាប់​ផ្តើម​តាំង​ពីប៉ិបស៊ីកូឡាបានកកើតឡើងនៅឆ្នាំ គ.ស. 1902 ជា​ដើម​មក ម្នាក់ៗ ក៏ប្រយុទ្ធគ្នាអស់រយៈពេលជាយូរដល់ទៅ​ 86 ឆ្នាំ។​ ដោយសារកូកាកូឡាបានចូលកាន់ទីផ្សារមុនប៉ិបស៊ីកូឡា 13 ឆ្នាំ ដូច្នេះជាច្រើនទសវត្សរ៍មកនេះប៉ិប​ស៊ីកូឡា​បាន​ធ្លាក់​នៅ​​ក្នុងឋានៈជាអ្នកចាញ់ប្រៀបជារៀងរហូតមក។ លុះ​ដល់​ទស​វត្សរ៍ទី​ 50 ហើយកូកាកូឡាក៏នៅតែនាំមុខ​ប៉ិបស៊ី​កូឡា​ក្នុង​បរិមាណ 1 ទល់នឹង 2 តែលុះដល់ទសវត្សរ៍ទី 80 គម្លាត​រវាង​ភាគីទាំងពីរក៏រួញតូចចុះ ពោលបានថាគឺប្រហាក់ប្រហែលគ្នា តែម្នាក់ៗ​ក៏​នៅ​ប្រយុទ្ធ​គ្នា​យក​ស្លាប់​រសនៅឡើយ។ ក្នុង​សមរភូមិប្រយុទ្ធដោយអាវុធខ្លីដ៏មានប្រសិទ្ធភាពក្នុងទីផ្សារដូច្នេះ រ៉ូជើ អេនរិកូ​ប្រធាន​ក្រុមហ៊ុន​របស់​ប៉ិបស៊ីកូឡា តែងតែនាំនិទានសេន(Zen) “រឿងអ្នកបួស 2 អង្គឆ្លងទឹកអូរ” មកជម្រុញ​ខ្លួន​ឯង​​ជាប្រចាំ។ មានអ្នកបួស 2 … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

“ ចង់លឿនត្រឡប់មិនជោគជ័យ “

រឿងរបស់ដង្កូវមេអំបៅ (caterpillar) ក្នុងសង្គមបច្ចុប្បន្នដែលនាំគ្នាចាត់ទុកថា “ពេលវេលាជាមាសប្រាក់” នោះ​គ្រប់បែបយ៉ាងប៉ង​ប្រា​ថ្នា​​តែ​ភាពឆាប់រហ័ស ពេលយើងក្រលេកខ្សែភ្នែកមើល​ទៅ​ជុំវិញ ​យើ​ងចាត់ទុក “មីម៉ាម៉ា” ជាអាហារប្រចាំ ការសិក្សា​រៀន​សូត្រវិញ​ក៏នាំគ្នាប្រឹងរៀនពិសេសបន្ថែមយ៉ាងពេញទំហឹង ព្យា​យាមដើរ “ផ្លូវកាត់” តាមដែលអាចធ្វើទៅបាន វត្ថុបំណង​ដែល​ប៉ងប្រាថ្នាក៏គឺ “ភាពមានស្តុកស្តម្ភ​ក្នុងមួយ​ពព្រិច​ភ្នែក​” ព្យាយាមស្រវារកកេរិ៍្តឈ្មោះមាសប្រាក់​ក្នុងសង្គមឲ្យ​បានឆាប់​រហ័សបំផុត រហូតធ្វើឲ្យកើតបាតុភូតមាន​ខ្សែភ្នែក​ចង្អៀត​រួញ​ខ្លីទៅទាំងអស់គ្នា។ បុព្វបុរសបានប្រាប់យើងទុកថា សាចមាន់ត្រូវប្រើភ្លើងតិចៗ សន្សឹមៗ ចំហុយទៅទើបវាឆ្ងាញ់ ការ​ទៅ​សុំហ្វឹកហាត់ថ្វីដៃពីគ្រូបាអាចារ្យ​ យ៉ាងហោចណាស់ទាល់តែ 3-4 ឆ្នាំទើបសម្រេចជោគជ័យ មេ​ជាង​​ណាក៏ដោយ ធ្វើការងារយឺតទើបមានភាពប្រណីត តែពួកយើងត្រឡប់នាំ​គ្នាបោះបង់ចោល​ប្រាជ្ញា​ជីវិតដែលមានតម្លៃទាំងនេះរហូតភ្លេចបាត់អស់ទៅហើយ។ ក្រោមលក្ខខណ្ឌដែលចាត់ទុកថា “ភាពឆាប់រហ័ស” ជាសរណៈ គ្រប់ៗគ្នាសុទ្ធ​តែជើងមិន​ជាប់ដីរឺធ្វើ​យ៉ាង​មានចង្វាក់ សុទ្ធតែចិត្តក្តៅ ធ្វើម៉េចឲ្យតែលឿនដើម្បីរកប្រយោជន៍តែម្យ៉ាង។ ក្នុងទីនេះសូម​និទាន​រឿង​មួយឲ្យស្តាប់៖ មានក្មេងប្រុសម្នាក់រើសដង្កូវមេអំបៅបានពីគុម្ពស្មៅ គេយកវាត្រឡប់ទៅផ្ទះចង់ពិនិត្យមើលថា​តើ​ដង្កូវ​មេអំបៅនោះនឹងក្លាយជាមេអំបៅចេញមកហោះហើរបានដូចម្តេច។ ច្រើន​ថ្ងៃបានកន្លងផុតទៅ នៅលើដង្កូវមេអំបៅមានស្នាមប្រេះឡើងតូចៗ មេអំបៅដែលនៅក្នុង​ស្រោមរើ​បម្រាស់យ៉ាងអស់ពីកម្លាំងតែក៏ចេញមកមិនរួច … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ចូរស្គាល់ខ្លួនឯង

យើងប្រាកដចិត្តខ្លួនឯងទេថាយើងស្គាល់​ខ្លួនឯង​បាន​ច្បាស់​លាស់​ហើយ។ ភ្នាល់គ្នាក៏បានថា យើងមិនធ្លាប់ឃើញ “មុខ” ដែល​ពិតប្រាកដរបស់ខ្លួនឯងឡើយ សូម្បីតែក្នុងកញ្ចក់​ក៏មិន​ដូច​ “មុខ” ដែលពិតប្រាកដរបស់យើងដែរ។ ដូច្នេះ សម្តីអ្នកដទៃដែលនិយាយទាក់ទងអំពីខ្លួនយើង ទើប​ជា​សម្តីដែលគួរស្តាប់ ទោះបីវាជាសម្តីដែល​មិនសូវពិរោះ​ត្រ​ចៀក​​ណាស់ណាក្តី។ យ៉ាងណា​ក៏ដោយ ប្រសិនបើយើងចង់ឲ្យខ្លួនយើងល្អប្រសើរឡើងរាល់ថ្ងៃ អ្នកចិត្តវិទ្យាណែនាំថា៖ យើង​គួរបើកត្រចៀកបើកភ្នែកឲ្យធំទូលាយ អាន ស្តាប់ គិត ចាំ ឲ្យច្រើនៗ ឡើង។ យើង​មាន​អ្វីល្អ ចូរហ្វឹកហាត់ឲ្យកាន់តែល្អខ្លាំងឡើង។ យើង​ជឿជាក់ខ្លួនយើងដូចម្តេចដែលឃើញថាល្អហើយ ត្រឹមត្រូវហើយ ចូរចាប់ឲ្យណែន។ ចូរមានសេចក្តីស្រលាញ់ហើយនឹងស្វែងរកមិត្តភាព។ ​

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ទីតាំងនៃសច្ចភាព

មានរឿងតំណាលថា មានមនុស្សសួរខុងជឺថា ​បើបានគ្រប់គ្រងប្រទេ​ស​ជាតិ​​តើគាត់​នឹងដោះស្រាយក្នុងរឿងអ្វីមុនគេ? ខុងជឺឆ្លើយតបថា នឹង​ដោះ​ស្រាយរឿងភាសាឲ្យត្រឹមត្រូវមុនគេ។ អ្នកសួរចម្លែកចិត្ត ទើប​សូម​ឲ្យ​ខុង​ជឺអធិប្បាយ ខុងជឺក៏អធិប្បាយថា៖ “បើភាសាមិនត្រឹមត្រូវ រឿងដែល​មនុស្សនាំគ្នានិយាយក៏នឹង​មិនត្រូវ​ត្រង់​ជា​មួយនឹងអ្វីដែលគេចង់ឲ្យអ្នកដទៃយល់។ បើមនុស្សមិនយល់ត្រូវត្រង់​តាម​អ្វីដែលគេនិយាយគ្នា​ រឿងដែលគួរនឹងធ្វើបានស្រេចបាច់រៀបរយ ក៏នឹងធ្វើមិនសម្រេច សុជីវធម៌ហើយនឹងសិល្បៈទាំងឡាយ​ក៏នឹង​អន់​ថយ​ចុះ​។​ ភាពយុត្តិធម៌ក៏នឹងល្អៀង កាលណាភាពយុត្តិធម៌ល្អៀង ប្រជាជន​ក៏​នឹងច្របូកច្របល់ផងដែរដោយសារគ្មានអ្វីជាទីពឹង ព្រោះថាកាល​បើសម្តី​មិន​​ត្រឹមត្រូវទៅហើយ តើនឹងប្រកាន់យកអ្វីជារឿងដែលត្រឹមត្រូវបានទៀត? រឿង​ភាសា​ទើប​ជា​រឿង​ដែល​សំខាន់ក្រៃលែងជាងរឿងអ្វីៗទាំងអស់។” នេះគឺជាភាពសំខាន់របស់ភាសា ដែលខុងជឺបានអធិប្បាយយ៉ាងខ្លីៗ តែក៏អាចមើលឃើញ​និងអាច​យល់​បានដោយងាយ បើយើងចង់ក្លាយជាមនុស្សដែលមានគោលការច្បាស់លាស់ជា​ទីគោរពរា​ប់​អាន​របស់មនុស្សទាំងឡាយ ក៏ចូរព្យាយាមប្រើភាសាឲ្យត្រឹមត្រូវ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

រីឯថ្នាំល្អតែល្វីងមាត់នោះ រមែងជាផលល្អចំពោះការរក្សារោគ​។ រីឯសម្តីដាស់​តឿន​ដែលពេញ​ទៅដោយពាក្យស្មោះ​ត្រង់សុចរិតតែស្តាប់ទៅហើយ​ទាស់​ត្រចៀក​នោះ រមែងមានប្រយោជន៍ក្នុងការនាំទៅប្រតិបត្តិ។ ភាសិតបុរាណ

ពាក្យរិះគន់អាចនឹងបំផ្លាញអារម្មណ៍នឹកគិតរបស់យើង តែបើ​គិត​បន្តិច យើងនឹងដឹងភ្លាមថាសម្តីដែលធ្ងន់ធ្ងរទាំងនោះ​មាន​តម្លៃមានន័យច្រើនជាងសម្តីនិយាយដែលផ្អែមត្រចៀក ថែម​ទាំងបុគ្គលដែលវិភាគរិះគន់នៅត្រូវប្រើគំនិត​ហើយ​នឹង​សេច​ក្តីក្លាហានច្រើនជាងបុគ្គលដែល​សរសើរ​ប្រចុបប្រចែង​យើង​ទៅទៀត ព្រោះទាំងដែលដឹងថា​ពេលរិះគន់ចេញមក​ហើយ​​នឹងធ្វើឲ្យភាគីម្ខាងទៀតមិនពេញចិត្ត តែគេក៏​នៅ​ហ៊ាន​និយាយ ហ៊ានបែកបាក់ដោយសង្ឃឹមថានឹងឃើញភាព​ផ្លាស់​ប្តូរ​ក្នុងផ្លូវ​ដែលល្អប្រសើរឡើង បើក្នុងជីវិតរបស់យើងបានជួបមិត្តដែលហ៊ានដាស់តឿនសតិ​យើង​ដោយ​សម្តីត្រង់ទៅត្រង់មកដូច្នេះ យើងគួរនឹងសប្បាយចិត្តហើយចាត់ទុកថា​ជាវាសនា​របស់​ជីវិត​តែ​ម្តង​។ មិត្តជាទីស្រលាញ់ទាំងឡាយ សម្តីដែលពិរោះផ្អែមត្រចៀក ភាគច្រើនតែងតែជាវា​ចាដែលជឿ​ជាក់​មិន​បាន ដូចភាសិតបុរាណដែលពោលថា “ផ្អែមជាខ្យល់ ល្វីងជាថ្នាំ” បើចូលចិត្តស្តាប់​សម្តីផ្អែម​ដែល​ប្រចុប​ប្រចែងឲ្យវង្វេងភ្លេចការពិត អនាគតតែងតែខ្លី តែបើចង់មានភាពឈានមុខក្នុងជីវិត ក៏គួរ​ស្តាប់​សម្តីដែលត្រង់ទៅត្រង់មក ទោះបីវាទាស់អារម្មណ៍ តែក៏មានប្រយោជន៍មានខ្លឹមសារ។ មនុស្សដែលអាចទទួលស្តាប់​ពាក្យរិះគន់ដែលត្រង់ទៅត្រង់មករបស់អ្នកដទៃបានបង្ហា​ញថា​មាន​ភាព​​ក្លាហាននិងមានគុណធម៌ខ្ពស់គួរសម មនុស្សដូច្នេះរ​មែងមានឳកាសទទួល​ជោគជ័យ​យ៉ាង​ពិត​ប្រា​កដ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

មិត្តភាពនិងជាប់តាមជីវិតរបស់យើងរហូតទៅដូចស្រមោលដែលយឺតវែងឡើង តាមដួងព្រះអាទិត្យដែលអស្តង្គតនៅឯងជើងមេឃនាពេលព្រលប់។

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានមិត្តភក្តិ ក្នុងខណៈដែលជ័យជំនះនិងភាព​ជោគជ័យ​គេច​ឆ្ងាយ​ចេញ​ពី​យើងទៅ ខណៈដែលផ្ទៃមេឃងងឹត ចក្រវាលគ្មានពន្លឺ ខណៈ​ដែល​សម្តីគ្រប់មាត់គ្មានប្រសិទ្ធភាព ដៃនៃមិត្តភាព​ដែល​ហុច​ចូល​មក​ក្នុងបេះដូងដ៏ស្រងូតស្រងាត់រ​មែងមាន​តម្លៃជាង​របស់​​អ្វីៗទាំងអស់។ គួរឲ្យស្តាយដែលមនុស្សក្នុងយុគ​សម័យនេះទោះបី​មាន​មិត្ត​តែ​ក៏​គ្រាន់​ជាមិត្តក្នុងនាមតែប៉ុណ្ណោះគ្មានមិត្ត​ភាពដ៏ពិត​ប្រាកដ​ឡើយ។ អ្នកខ្លះជួបមុខគ្នាភ្លាមក៏ស្និទ្ធស្នាលគ្នាភ្លេត​ សេព​គប់​គ្នា​បែបសើរៗ ឆាបឆួល ងាយជិតស្និទ្ធងាយបាត់បង់លឿន មិន​យូរប៉ុន្មានក៏ចែកផ្លូវគ្នាម្នាក់មួយទិស។ មិត្តភាព​ដូច្នេះ​គេ​ហៅថាមិត្តលេង សេពគប់គ្នាសម្រាប់សប្បាយ ទីណា​មាន​ស៊ី​ចុក​ ទីណាមានដើរលេងក៏បបួល​គ្នាទៅសេពសុខ ពេលឈប់សប្បាយក៏ចែកផ្លូវគ្នា ជាមិត្តភាព​ដែល​មិន​​ជ្រាលជ្រៅ មិនស្ថិតស្ថេរ ហើយនៅមានមិត្តមួយប្រភេទទៀត សេពគប់គ្នាព្រោះផលប្រយោជន៍ ក្រុម​ខ្លះសេពគប់គ្នាធ្វើអាក្រក់ ពេលមានផលប្រយោជន៍រួមគ្នាក៏ស្រលាញ់គ្នាប្រដូចបងប្អូន តែបើ​ផល​ប្រយោជន៍ខ្ទាស់គ្នាពេលណា មិត្តភាពក៏ដាច់ខ្ចាត់ខ្ចាយ គ្មានអ្វីពាក់ព័ន្ធចំពោះគ្នាតទៅទៀត។ សភាវៈទាំងពួងញែកចេញពីគ្នាតាមប្រភេទ មនុស្សក៏ដូចគ្នា ចែកបក្សចែកពួកតាមគំនិត។ មធ្យោ​បាយ​ដែលល្អ យើងគួរព្យាយាមចូលពួកជាមួយនឹងមនុស្សដែលឈ្នះខ្លួនឯង នឹងបានអាចយក​ឈ្នះ​ខ្លួន​ឯងហើយនឹងឈានមុខឡើងរាល់ថ្ងៃ។ តែពួកយើងច្រើនតែខ្សោយបទពិសោធន៍ ទទួលផលប៉ះទង្គិចពីអ្នកដទៃបានដោយងាយ។ រាល់​លើក​​ដែលត្រូវបានគេបោកបញ្ឆោតដោយពាក្យផ្អែមល្ហែម តែងតែចិត្តទន់ ខ្វះសតិត្រិះរិះញែក​ល្អអា​ក្រក់​មិនចេញ ធ្វើខុសដោយមិនដឹងខ្លួន ដូច្នេះអាចនឹងបំផ្លាញជីវិតបាន ទើបគួរប្រយ័ត្ន។ … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ពេលគិតចង់ធ្វើរឿងអ្វី ក៏ចូរចាប់ផ្តើមធ្វើវាឥឡូវនេះតែម្តង កុំពន្យាពេល។ ភិងសាន់លូចៀង

បុគ្គលដ៏អស្ចារ្យរបស់ពិភពលោកទទួល​ជោគជ័យបាន​ព្រោះ​ហេតុ​អ្វី? យើងឃើញថា ក្រៅពីពួកគេមានសមត្ថភា​ពលើស​មនុស្ស​ទូទៅហើយ ពួកគេថែមទាំងមានគំនិតដ៏អស្ចារ្យ ថែមទាំងជាអ្នកប្រតិបត្តិដែលពេញប្រៀប​ដោយភាព​ជឿ​ជាក់​និ​ង​ក្លាហាន ពុះពារតស៊ូយ៉ាងមុះមុត នៅ​ទីបំផុតក៏​ទទួល​ជោគ​ជ័យ។ នឹងឃើញ​បានថា ទ្វារនៃភាព​ជោគជ័យបើកទូលាយសម្រាប់បុគ្គលអ្នកមានសេចក្តីព្យាយាមជានិច្ច មាន​តែបុគ្គលដែលពុះពារតស៊ូឧបសគ្គទាំងពួងយ៉ាងមុះមុត ឆ្លងកាត់សេចក្តីងងឹត​ទាំងពួង​យ៉ាង​ក្លាហាន​ប៉ុណ្ណោះ ទើបនឹងទៅដល់ចំនុចខ្ពស់បំផុតនៃជ័យជំនះបាន។ សេចក្តីព្យាយាមនៅទីណា ភាព​ជោគជ័យ​នៅទីនោះ បុគ្គលដែលគិតតែពីនិយាយ គិតតែទន្ទេញទ្រឹស្តី តែមិនព្រមចាប់ផ្តើមអនុវត្ត គ្មាន​ផ្លូវជួបជាមួយនឹងភាពជោគជ័យបានទេ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

បើយើងអាចវិភាគរិះគន់ខ្លួនឯងយ៉ាងត្រឹមត្រូវ ត្រង់តាមការពិត ហ៊ាន​ត្រួត​​ពិនិត្យខ្លួនឯង ព្រមទទួលកំហុសរបស់ខ្លួនឯង កំចាត់ចោល​នូវចំនុច​ខ្សោយ​របស់ខ្លួនឯងហើយ នឹងនៅមានសត្រូវណាដែលយក​ឈ្នះមិន​បាន​ទៀត​ទៅ? ចៀងខៃឆេក

មិនមែនមនុស្សគ្រប់គ្នាក្នុងលោកនេះអាចធ្វើជាប្រធានាធិបតី ហើយមិន​មែនគ្រប់គ្នា​អាចជាសេដ្ឋី​ពាន់​លាន ហ៊្វុតរមែងវែងជាងធ្នាប់ នេះជារឿងធម្មតា រឿង​សំខាន់​​គឺត្រូវស្គាល់ខ្លួនឯង​។ បើយើងអាចវាយតម្លៃខ្លួន​ឯង​បាន​យ៉ាងត្រឹមត្រូវ ហើយចេះប្រើបរិស្ថានឲ្យកើតប្រយោជន៍​យ៉ាង​សមរម្យ ចេះដាក់ខ្លួនឲ្យសមនឹងឋានៈ ទោះបី​ប្រកប​អាជីព​អ្វីក៏ដោយ យើងក៏នឹងមានសេចក្តីសុខជាមួយជីវិត អាចទទួលជោគជ័យ សាងភាពចម្រើនរុងរឿងដល់​សង្គម​បាន​។ យើងគួរដឹងចំនុចខ្សោយរបស់ខ្លួនឯង តែមិនមែននាំ​ចំនុចខ្សោយទាំងនោះ​មកជាលេសសំអាង​ក្នុង​ការ​គ្រប់គ្រងខ្លួនឯងអំពីចិត្ត​គំនិតដែលមិនស្រលាញ់ភាពឈានមុខ។ កើតជាមនុស្សត្រូវព្រមទទួលការពិត ទើបអាចកំចាត់ចំនុចខ្សោយរបស់ខ្លួនឯងឲ្យថយតិចចុះ ហើយ​​ព​ង្រីក​ចំនុចល្អរបស់ខ្លួនឯងឲ្យជាសមត្ថភាពពិសេស។ បុគ្គលដែលមានចិត្តគំនិ​តសម្បូរ​បែប​ល្អ នឹងមិនឈ្លក់វង្វេងខ្លួនឯង មិនគិតរវើរវាយ តែនឹងឧស្សាហ៍ប្រឹងប្រឹង ទទួលការប្រឈមបញ្ហា​របស់​ជីវិតយ៉ាងមិនរួញរា មានជីវិតយ៉ាងមានសេចក្តីសុខ នឹងទទួលជោគជ័យ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

មនុស្សយើងមិនគួរឈរបានព្រោះមានអ្នកដទៃចាំគ្រា តែគួរ​ក្រោក​ឡើង​មក​ឈរបានដោយខ្លួនឯង។ អែនថូនីណា

មនុស្សកម្លោះក្រមុំភ្លើងខ្លាំង ចូលចិត្តសាកល្បង ចូលចិត្ត​ធ្វើ​អ្វី​ថ្មីៗ ជានិច្ច តែក៏ទ្រាំចំពោះការសាកល្បងមិនបាន ជួប​ឧបសគ្គ​តែ​បន្តិចក៏រួញរាទៅហើយ ភ្លើងរលត់ឈប់តស៊ូភ្លាម។ អ្នក​ខ្លះដល់ថ្នាក់បំផ្លាញខ្លួនឯង រឺមិនដូច្នោះក៏​បន្ទោស​អ្នក​នោះ​បន្ទោសអ្នកនេះ រហូតដល់ធ្វើអ្វីមិនសម្រេចសូម្បីម្យ៉ាង ទាំងនេះក៏ដោយសារមនុស្ស​កម្លោះក្រមុំខ្វះការជឿ​ជាក់​នោះ​ឯង​។ ការពិត អ្វីៗ ក៏សា​កល្បងធ្វើបាន បើមិនសាកល្ប​ង នឹងវាយតម្លៃកម្លាំងរបស់ខ្លួនឯងត្រូវរឺ? ថែម​ទាំងបើ​មិនធ្វើឲ្យដល់ទីបំផុត យើងនឹងដឹងបានដូចម្តេចថាលទ្ធផលវានឹងចេញមកក្នុងរូបណា យើង​ទើប​មិនគួរធ្វើអ្វីពាក់កណ្តាល កាលបើគិតចង់សាកល្បងធ្វើរឿងអ្វីក៏ចូរធ្វើឲ្យដល់ទីបំផុត ជួនកាល​យើង​​អាចនឹងបានជួបជាមួយភាពជោគជ័យប្រភេទស្មានមិនដល់ក៏ថាបាន។ យើងគួរនឹងមានសេចក្តីក្លាហាននិងមានភាពជឿជាក់ក្នុងការប្រឈមមុខជាមួយការពិត។ ជីវិត​គឺ​ជា​​ការតស៊ូ សត្រូវគឺជាថ្នាំពៅកម្លាំង ដូច្នេះបរាជ័យខ្លះម្តងម្កាលក៏មិនជាអ្វីនេះណា។ យើង​មិន​គួរ​អស់​សង្ឃឹម តែគួរហ្វឹកហាត់ចិត្តឲ្យក្លាហានអត់ធ្មត់ពីភាពបរាជ័យដែលកើតឡើង ដូច្នេះទើបនឹង​ទទួល​ជោគ​ជ័យ​បាន។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ការពិចារណាជាររឿងល្អ តែបើពិចារណាច្រើនហួសពេក ក៏នឹង​ធ្វើ​ឲ្យ​យើង​វង្វេង​វង្វាន់ មិនអាចចំណែកត្រូវខុស វង្វេង​ទិសខុសផ្លូវបានដូចគ្នា។ ស៊ិនតៅ

  មុននឹងសម្រេចចិត្តធ្វើអ្វី យើងគួរគិតឲ្យល្អិតល្អន់ជាមុនសិន ត្រូវត្រិះរិះ​ពិចារណាថា​វាមានផលល្អ​ផល​អាក្រក់​ដូចម្តេចខ្លះ មានចំនុចខ្សោយកំហុសឆ្គងត្រង់​កន្លែង​ណា ​គួរពិចារណាឲ្យបាន 2 ជុំ បើបានចម្លើយដូចគ្នា 2 ដង ក៏​ចាប់​ផ្តើមធ្វើបានតែម្តង។ តែយើងមិនគួរគិតរំលឹកបញ្ហាដូចគ្នាច្រើនហួសពី 3 លើក ព្រោះ​ការគិតច្រើនៗ អាចធ្វើឲ្យយើងវង្វេងវង្វាន់ ចំណែក​ខុស​ចំណែក​ត្រូវមិនចេញ គួរគិតរំលឹកមួយលើក ហើយ​ត្រួត​ពិនិត្យ​ខុស​ត្រូវមួយលើកទៀតក៏ល្មមគ្រប់គ្រាន់ហើយ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ប្រសិនបើជីវិតរបស់យើងរាបស្មើដូចផ្ទៃស្គវានឹងគ្មានរសជាតិអ្វីឡើយ ជួន​​កាល​ យើងក៏ត្រូវការភ្នំនិងជ្រោះជ្រលងខ្លះ។ ចម្លងមក​ពីសៀវ​ភៅ​អណ្តូង​ទឹក​កណ្តាល​ទន្លេខ្សាច់

ប្រសិនបើជីវិតយើងរាបស្មើទាំងអស់ វាប្រហែលជាសាប​រលេម​ចំឡែក ជួនកាល យើងក៏ត្រូវការភ្នំនិងជ្រោះជ្រលង ព្រោះថា​ភាព​លំបាក​​លំបិនរបស់ជ្រោះជ្រលងភ្នំនឹងធ្វើឲ្យ​ចិត្តគំនិត​របស់​ពួក​យើងហឹកហ៊ាក់​ក្លាហាន ស្ទុះស្ទាមានជីវិតជីវ៉ា មាន​ថាម​ពលក្នុងការច្នៃប្រឌិតពិជិតយកជ័យ។ ការសាក​ល្បង​របស់​​ជ្រោះជ្រៅនឹងលប់ជ្រុងនៃភាព​ឆ្មើង​ឆ្មៃ​របស់​យើង ធ្វើឲ្យ​យើង​ស្រស់បស់និ​ងរោលរាល​។ ឧបសគ្គ​ទាំងនេះ​នឹង​លត់​ដំរាង​កាយ​​ព្រមទាំងចិត្តគំនិតរបស់យើងឲ្យមានសេចក្តីអត់ធ្មត់ចំពោះសេចក្តីទុក្ខលំបាក។ កើត​មកជា​មនុស្ស​មួយជាតិ គួរតាំងសច្ចាប្រណិធានទុកថាត្រូវតោងឡើងមកពីជ្រោះជ្រលងទៅ​ឲ្យដល់កំពូល​ភ្នំ​ឲ្យ​បាន។ កាលធ្លាក់នៅក្នុងជ្រោះជ្រលង យើងនឹងបានទទួលមេរៀនដ៏ឈឺចាប់សន្ធឹកសន្ធាប់ គ្រា​ឡើង​​ទៅដល់កំពូលភ្នំ យើងក៏នឹងបានទទួលកិត្តិយស។ ជីវិតរបស់យើងមិនត្រឹមតែត្រូវឆ្លងរដូវក្តៅ​រដូវ​ភ្លៀងប៉ុណ្ណោះទេ តែថែមទាំងត្រូវឆ្លងរដូវរងារទៀតផង យើងទើបត្រូវតោងឡើងមកពី​ជ្រោះ​ជ្រលង​ហើយឡើងទៅកាន់កំពូលភ្នំឲ្យបាន។ មនុស្សដែលវង្វេងនៅក្នុងអ័ព្ទកណ្តាលជ្រលងភ្នំទាំងឡាយ ពេលពន្លឺប្រាក់ពន្លឺមាស​លេច​ឡើង​ឯជើង​មេឃ​ជាគ្រាដំបូង ក៏ដល់វេលាដែលពួកគេត្រូវតោងឡើងទៅកាន់ទីខ្ពស់ ហើយប្រញាប់ស្រវាចាប់ពន្លឺ​ដ៏​ស្រស់​ត្រកាលនេះទុកយ៉ាងឆាប់រហ័ស បើយឺតយ៉ាវអល់អែករារែកបន្តិចទៀតពន្លឺ​ថ្ងៃក្តៅ​ចែស​ក៏​នឹង​ចេញ​មកឈរស្វាគមន៍​ពួកគេលើកំពូលភ្នំ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ស្ទឹងមួយខ្សែតែងកើតពីដងអូរតូចៗ សូម្បីមហាសមុទ្រក៏នៅមានវេលា​ដែល​រីង​ខះខុសប្រក្រតី រឿងដែលយើងប្រាថ្នាខ្លាំងបំផុត ផលចុងក្រោយតែង​តែ​បរាជ័យ​។ រឿងដែលយើងតាំងគោលដៅទុកទាបបំផុត តែង​នឹងសម្រេច​យ៉ាង​ហួសពីការរំពឹងទុក។ ឆេកស្ពៀរ៍

ក្នុងទីលានកីឡា ការប្រកួតប្រជែងផ្សេងៗ នឹងប្រព្រឹត្តិទៅយ៉ាងប្រក្រតី បើ​អ្នកកីឡាពុះពារប្រកួតប្រ​ជែង​ឲ្យដល់​ទីបំផុត ក៏មាន​ឳកាសស្រវាជ័យជំ​នះមក​គ្រប់​គ្រង​។ ពួក​យើង​គួរនឹងធ្វើជាយុវជនដែលល្អ មានទំនួលខុសត្រូវ ចេះ​ស្រលាញ់​ជាតិស្រលាញ់ប្រជាជន ពុះពារធ្វើការឲ្យដល់ទីបំផុត ចាំទុកថារឹតតែចូលទៅជិតជ័យជំនះក៏រឹតតែមានអារម្មណ៍លំបាក។ បុគ្គលដែលអាចយក​ឈ្នះ​សេចក្តី​​លំបាកលើក​ចុងក្រោយបំផុតប៉ុណ្ណោះ ទើបនឹងក្លាយជាអ្នកទទួល​ជោគជ័យ​យ៉ាងពិត​ប្រាកដ​។​ ខណៈនេះគឺជា 5 នាទីចុងក្រោយហើយ នរណាមានសេចក្តីក្លាហាន មានភាពដាច់ខាត ក៏នឹង​ក្លាយ​ជា​អ្នកឈ្នះ។ នរណាស្រលាញ់ខ្លួនខ្លាចស្លាប់ មិនតស៊ូ មិនសម្រុក ក៏នឹងជាអ្នកចាញ់ និយាយងាយៗ ក៏​មាន​ន័យថា មានតែអ្នកពុះពារដល់ទីបំផុតប៉ុណ្ណោះទើបនឹងទទួលជោគជ័យ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ជីវិតមនុស្សមានឡើងមានចុះ បុគ្គលដែលអាចក្តោបក្តាប់ចង្វាក់ការឡើង​របស់​ជីវិតបានក៏នឹងទទួលជោគជ័យ បើបាត់បង់ឪកាសល្អៗ ទៅហើយ ជីវិត​ក៏នឹងកើយកឿង អណ្តែតអណ្តូងទៅរហូតអស់មួយជីវិត។ ឆេកស្ពៀរ៍

  ក្នុងផ្ទៃសមុទ្រដ៏ទូលំទូលាយគ្មានកោះត្រើយ សំពៅ​មួយ​គ្រឿង​កំពុង​ពុះពារទៅខាងមុខ របស់ដែល​កំពុងចង្អុលនាំផ្លូវ​ក៏គឺ​បង្គោល​ភ្លើងហ្វារដែលភ្លឺចែងចាំងកន្លែងនោះ មិនថាព្យុះ​ព្យោ​មារ​​ក្រោធាឲ្យកើតរលកយក្សកាចសាហាវប៉ុណ្ណា តែសំពៅ​មួយ​គ្រឿង​​នោះក៏នៅតែតោងជាប់ណែននៅជាមួយព្យុះកាច ឆ្ពោះ​សំដៅ​ពន្លឺភ្លឺស្វាងប្រដូចក្មេងតូចដែលគ្មានទីពឹងពំនាក់ លុះ​គ្រា​ឃើញម៉ែអ្នកមានមេត្តាពី​ចម្ងាយក៏រត់​ចូល​អោប​ទ្រូង​ដ៏​ក​ក់​ក្តៅរបស់ម៉ែភ្លាម។ បង្គោលភ្លើងឈរជ្រងោនៅទីនោះ ចាំចង្អុលបង្ហាញទិសនិងផ្តល់កំលាំងចិត្ត​ដល់​នាវាតូច​ធំដែលអណ្តែតត្រសែតកណ្តាលមហាសាគរ ពន្លឺភ្លើងហ្វារនៅលើបង្គោលឆ្លុះពន្លឺ​នៅ​រាល់​រាត្រី​​មិនដែលសម្រាក មិនដែលរអ៊ូ លាតដៃអោបពពួកនាវាដែលវង្វេងផ្លូវជានិច្ចមក។ ជីវិតមនុស្សរឺមិនប្រព្រឹត្តទៅដូច្នេះ? លោកគ្រូដ៏សែនល្អរបស់នាង មិត្តពិតរបស់នាង ពុកម៉ែ​អ្នក​មាន​ព្រហ្មវិហារ​របស់នាង នឹងចាំចង្អុលបង្ហាញនាងជានិច្ចបើនាងវង្វេងទិសខុសផ្លូវ ពួកគេនឹងចាំ​ជួយ​សង្គ្រោះ​ ចាំឲ្យកម្លាំងចិត្ត ជម្រុញឲ្យនាងតស៊ូជីវិតថ្មី ឈានទៅកាន់វិថីជីវិតដែលត្រឹមត្រូវ ពុះពារ​ទៅ​កាន់​ជ័យជំនះនិងភាពជោគជ័យ។ បង្គោលភ្លើងហ្វារនឹងបញ្ចេញពន្លឺដ៏ព្រោងព្រាយជារៀងរាល់រាត្រី ដោយមិនហាមាត់រអ៊ូរឺថ្ងូចថ្ងូសម្បី​បន្តិច​ វាលះបង់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់ ប្រដូចមាតាអ្នកមានមេត្តារបស់ពពួកនាវា​ទាំង​ឡាយ​នៅ​កណ្តាល​ផ្ទៃជលសារ ដែលទន្ទឹងរងចាំការវិលត្រឡប់របស់នាវាតូច។ នាវាតូចៗ ពេលបានទទួលការចង្អុលផ្លូវពីពន្លឺរបស់បង្គោលភ្លើងហ្វារហើយ ក៏នឹងពុះពារត្រេចចរ​តទៅ​ខាងមុខយ៉ាងមុះមុត ព្រោះវាមានទិសដៅច្បាស់លាស់ហើយ នៅទីបំផុតក៏ដល់គោលដៅ។ ក្នុង​អំឡុង​ជីវិតខ្លីៗ របស់មនុស្សយើងក៏ដូចគ្នា យើងត្រូវមានគោលដៅនិងទិសដៅជីវិតដ៏ច្បាស់លាស់ ប្រដូច​នាវាតូចកណ្តាល​មហាសមុទ្រដែលបានទទួលការបង្ហាញផ្លូវ​ពីពន្លឺភ្លឺស្វាងរបស់បង្គោល​ភ្លើង​ហ្វារ ​ទើបវាមិនវង្វេងទិសខុសផ្លូវ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ការសម្រេចចិត្តរបស់មនុស្សម្នាក់ខុសរឺត្រូវ តែង​តែត្រូវ​ទៅ​សរុប​គ្នាឯលទ្ធ​ផល​ចុង​ក្រោយ តែកាលបើសម្រេចចិត្តចុះទៅហើយ យើងក៏ត្រូវពុះពារទៅ​តាម​ផ្លូវនោះយ៉ាង​ក្លាហាន។ អ៊ីមិង

  “ផ្លូវដែលយើងជ្រើសរើសខ្លួនឯង យើងត្រូវទទួលខុសត្រូវ ដើរ​ទៅ​ឲ្យដល់ទីបំផុត” ទោះបីគ្រាន់តែជាពាក្យសម្តីខ្លីៗ ត្រឹម​មិន​ប៉ុន្មាន​ប្រយោគប៉ុណ្ណោះ តែខ្ញុំមានអារម្មណ៍ពេញចិត្តណាស់ វា​ផ្តល់​គោលគំនិតដល់ខ្ញុំច្រើនសន្ធឹកសន្ធាប់។ ជាការពិតតែម្តង លើវិថីជីវិត យើងនឹងដើរដូចម្តេចក៏បាន តែ​ដែលសំខាន់ក៏គឺត្រូវឲ្យដល់ទីបំផុត មិន​ថានឹង​ជាការ​តាំង​ប្រណិធាន​ ​ការដំណើរជីវិត រឺការចាត់ការបញ្ហា យើងក៏គួរនឹងប្រកាន់យកឥរិយាបទដូច្នេះទើប​ជា​មនុស្ស​បានយ៉ាងសមមោទនភាព។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

អនាគតជារបស់បុគ្គលដែលឧស្សាហ៍ធ្វើការងារ។ យ៉ាត សាទ

  បើគិតចង់ឈានមុខក្នុងការងារ យើងក៏ត្រូវឧស្សាហ៍ លទ្ធ​ផល​តប​ស្នងរបស់ភាព​ឧស្សាហ៍មិនមែនសូន្យយ៉ាងពិតប្រាកដ។ ប្រាជ្ញ​ម្នាក់ពោលថា “អនាគតជារបស់បុគ្គលដែល​ឧស្សាហ៍​ធ្វើ​ការ​ងារ។” ពីភាពជោគជ័យរបស់បុគ្គលដ៏អស្ចារ្យទាំងឡាយ យើងបានជួបការពិតមួយខគឺ ក្នុងលោកនេះគ្មាន​អ្វីដែល​បាន​​មកដោ​យមិនបាច់ចំណាយទុនចំណាយកម្លាំង ដូច្នេះ បើ​យើង​​ឧស្សាហ៍ប្រឹងប្រែង យើងក៏អាចផ្លាស់​ប្តូរ​ជតាកម្ម​របស់​ខ្លួន​ឯងបាន។ បុរាណលោកថា “ទេព្យកោសល្យ​មិន​មែន​របស់​ដទៃ​ឯណា ការពិតគឺភាពពុះពារព្យាយាម ឧស្សាហ៍ប្រឹងប្រែងនេះឯង” សម្តីនេះជាអមតៈជានិច្ច។ ការធ្វើការងារនោះប្រៀបដូចការឡើងសង្វៀនប្រដាល់ ត្រូវបញ្ចេញកណ្តាប់ដៃយ៉ាងមានថាមពល អ្នក​ដែលចេះតែយកតម្រាប់ ប្រាសចាកការគិតច្នៃប្រឌិតថ្មីៗ ខ្វះវិធីសាស្រ្តថ្មីៗ​ ក៏នឹង​គ្មាន​តួ​នាទី​ថ្មីៗ​។ បើគិតចង់ប្រើថាមពលរបស់យើងផ្លាស់ប្តូរសភាពបរិស្ថានក្នុងបច្ចុប្បន្ន យើងត្រូវមាន​ថាម​ពល​ដ៏​រហ័ស​រហួន ហ៊ានគិតហ៊ានធ្វើ ទើបអាចបើកផ្លូវស្ថានការណ៍ថ្មីៗ ឡើងមកបាន។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

បុគ្គលដែលខ្វះភាពស្ទុះស្ទាជឿជាក់ មិនអាចធ្វើការធំបានទេ។ Ralph Waldo Emerson កវីជនជាតិអាមេរិច គ.ស. 1803-1882

អ្នកចិត្តវិទូពោលថា ភាពស្ទុះស្ទាភាពជឿជាក់ចាត់ទុកជាលក្ខណៈពិសេសម្យ៉ាងរបស់អច្ឆរិយៈ។ មេត្តា​សង្កេត​មើលចុះ វេលាធ្វើការ មនុស្សដែលជាអច្ឆរិយៈតែងតែស្ទុះស្ទាណាស់។ ភាព​ស្ទុះស្ទារបស់ពួកគេអាចជម្រុញជនដទៃឲ្យសហការជាមួយគេ ហើយ​ដោយសារ​ពួកគេ​ជឿជាក់ថាគ្រប់បែប​យ៉ាងនឹង​ផ្លាស់​ប្តូរ​​ទៅក្នុងផ្លូវដែលល្អប្រសើរឡើង ដូច្នេះ ពួកគេ​ទើបមិនរួ​ញ​រា​ពេលជួបឧបសគ្គ។ នឹងឃើញ​បានថាភាពស្ទុះស្ទាជឿជាក់ជា​ថាម​ពល​ជម្រុញ​របស់​​ភាពជោគជ័យ។ បុគ្គលដែល​សិក្សារៀនសូត្រដោយ​ភាព​ស្ទុះ​ស្ទាក៏នឹងមានលទ្ធផលការសិក្សាដែលល្អអស្ចារ្យ។ អ្នកដែលសិក្សា​ស្រាវជ្រាវដោយភាពស្ទុះស្ទាក៏​នឹង​មាន​​ស្នាដៃដ៏គួរឲ្យស្ញប់ស្ញែង ត្រូវមានចិត្តគំនិតបម្រើប្រជាជនយ៉ាងស្ទុះស្ទា ទើបនឹងអាច​សាង​គុណូ​បការៈ​​ដ៏អស្ចារ្យឲ្យដល់សង្គមបាន ត្រូវប្រតិបត្តិចំពោះអ្នកដទៃដោយភាពស្ទុះស្ទាជឿជាក់ ទើប​នឹង​មាន​មិត្តភាពដែលបរិសុទ្ធិ។ ក្រៅពីនេះ ភាពស្ទុះស្ទាថែមទាំងជាថាមពលដែលមានអានុភាពក្រៃលែង។ បុគ្គលដែលមាន​ភាពស្ទុះ​យ៉ាង​ខ្លាំង​ តែងនឹងធ្វើឲ្យអ្នកដទៃមានភាពស្ទុះស្ទាតាមទៅផងដែរ ដូច្នេះ ទើប​គេអាចអូសទាញ​ចិត្ត​អ្នក​ដទៃឲ្យ​សហការជាមួយនឹងខ្លួន។ បុគ្គលដែលមានភាពស្ទុះស្ទាយ៉ាងពិតប្រាកដតែងមានថាមពលដ៏អស្ចារ្យ ដល់ថ្នាក់អាចក្រឡាប់​ភ្នំ​​រំកិល​សមុទ្រ​បាន​តែម្តង ដូច្នេះ ពួកគេទើបមិនខ្លាចអ្នកដទៃបាចទឹកត្រជាក់ មិនខ្លាច​ឧបសគ្គ​បន្លា ព្រោះថាពួកគេមានបេះដូងដ៏ស្ទុះស្ទាមួយដួង មិនថានឹងធ្លាក់នៅក្នុងស្ថានការណ៍ដែលអាក្រក់​ប៉ុណ្ណា ​ពួកគេក៏នៅតែមានភ្លើង អាចពុះពារតស៊ូតទៅបានយ៉ាងមិនញាប់ញ័រ។ បើចង់មានបេះដូងដែលរោលរាលស្ទុះស្ទា ក៏ត្រូវចាប់ផ្តើមពីភាពជឿជាក់ ចាប់ផ្តើមធ្វើការងារ​គ្រប់​យ៉ាង​ដោយ​ភាពស្ទុះស្ទា សេពគប់មនុស្សដោយភាពស្មោះស ចាត់ការបញ្ហាដោយភាពស្ទុះស្ទា មិន​យូរ​ប៉ុន្មាន​ អ្នកក៏នឹងមានបេះដូងដែលរោលរាលស្ទុះស្ទា។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

បុគ្គលដែលមិនប្រើសតិបញ្ញាឲ្យសមរម្យជាមួយនឹងឳកាសគឺជាមនុស្សរឹងរូស។ ចំណែកបុគ្គលដែលមិនចេះប្រើសតិបញ្ញាគឺជាមនុស្សល្ងង់។ រីឯបុគ្គលដែលមិនហ៊ានប្រើសតិបញ្ញាគឺជាទាសករ។ ផ្លាតុង

  មាសគឺជារបស់ដែលបុថុជ្ជនឃើញថាមានតម្លៃបំផុត តែបើ​នាំ​មាសមកប្រៀបធៀបជាមួយនឹងគុជខ្យងហើយនោះ មាស​ក៏​ក្លាយ​ជារបស់សាមញ្ញទៅ។ អ្នកប្រាជ្ញម្នាក់ពោលថា “បុគ្គលដែលមានភាពឆ្លៀវឆ្លាត បុគ្គល​ដែលមានសតិបញ្ញា គឺជាបុគ្គលដែលមានបុណ្យវាសនា ព្រោះ​ថាការមានសតិបញ្ញានោះរមែង​ខ្ពង់ខ្ពស់​ជាងការ​មាន​ទ្រព្យ​សម្បត្តិ​ទាំងឡាយទាំងពួង មាសនិងគុជខ្យងឯណានឹងស៊ូបាន?”។ សតិបញ្ញានឹងមិនប្រកូកប្រកាសប្រយោជន៍ការប្រើប្រាស់ដល់បុគ្គលណា ដូច្នេះមនុស្ស​ល្ងង់​ខ្លៅ​ទើប​មើល​ងាយសតិបញ្ញា បុថុជ្ជនទើបឆ្កួតងប់ងល់នឹងសតិបញ្ញា មាន​តែបុគ្គលឆ្លាត​ប៉ុណ្ណោះដែល​ចេះប្រើ​វា​ឲ្យ​កើតប្រយោជន៍។ សតិបញ្ញាមាន 2 ប្រភេទគឺ សតិបញ្ញាពិតនិងសតិបញ្ញាក្លែងក្លាយ។ សតិបញ្ញាពិត​ជារបស់ដែល​មាន​ប្រយោជន៍​ចំពោះមនុស្សជាតិ។ សតិបញ្ញាក្លែងក្លាយជារបស់ដែលឲ្យទោសទុក្ខចំពោះមនុស្សជាតិ។ បើអ្នកចង់ទទួលជោគជ័យ លក្ខខណ្ឌដំបូងក៏គឺ អ្នកត្រូវស្វែងរកសតិបញ្ញាពិតឲ្យជួបឲ្យបាន។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

បើចង់ដឹងអត្ថន័យ គុណតម្លៃ និងសច្ចធម៌នៃជីវិត យើងក៏ត្រូវធ្វើតួនាទីរបស់ភាពជាមនុស្សឲ្យល្អជាទីបំផុត។ មើងចៀ

ជីវិតគឺជាការតស៊ូដែលជាប្រព័ន្ធមួយឈុត។ ជីវិតជាប្រភព​រួម​របស់​សេចក្តីសុខ​និង​សេចក្តីទុក្ខ​ជា​អនេកប្បការ​។ មាន​មនុស្ស​​និយាយថា “សេចក្តីពិតរបស់យើងមិនមែនជារឿង​ដែល​កើត​ឡើង​ក្នុង​មួយ​​​ពព្រិចភ្នែក។ សេចក្តីល្អ​របស់​យើង​មិន​មែនជារឿងបណ្តោះអាសន្ន។ ភាពស្រស់ស្អាត​របស់យើង​ក៏​មិន​​​មែនជាភាពសោះសូន្យទទេ។” មានតែ​ជីវិតដែលឆ្លង​កាត់​ការ​​តស៊ូយ៉ាងជោគជាំប៉ុណ្ណោះ ទើប​ក្លាយ​ជា​ជីវិតដែលស្គាល់​ការ​ពិត ជាជីវិតដែលស្រស់ស្អាតនិងឆើតឆាយ។ វិទ្យាសាស្ត្រស្វែងរកការពិត។ សាសនាស្វែងរកសេចក្តីល្អ។ សិល្បៈស្វែងរកភាពស្រស់ស្អាត។ ជីវិត​ដែល​មាន​ទាំងការពិត ទាំងសេចក្តីល្អ និងភាពស្រស់ស្អាត គឺជាគ្រីស្តាល់ដែលកើតពីការ​រួមគ្នារបស់វិទ្យា​សាស្ត្រ​ សាសនា និងសិល្បៈ។ បីយ៉ាងនេះគឺជាគោលដៅជីវិតដែលគ្រប់គ្នាស្វែងរក។ ទោះ​បី​ជា​ជួន​កាល​​យើងអាចនឹងមិនសម្រេចគោលដៅក៏ដោយ តែបើយើងប្រកាន់ខ្ជាប់គោលការដែលថា “តស៊ូតទៅ!” ​ជីវិតរបស់យើងក៏នឹងប្រពឹត្តទៅក្នុងសេចក្តីពិត សេចក្តីល្អ និងភាពស្រស់ស្អាត។    

Posted in យល់ជីវិត | Leave a comment

តស៊ូយ៉ាងពេញទំហឹងក្នុងវិថីដែលបានជ្រើសរើសហើយ

គ្មានវិធីណាដែលនឹងធ្វើឲ្យ​យើងឈាន​ទៅ​កាន់ភាពជោគជ័យបាន ក្រៅ​ពីត​ស៊ូ​អោយ​ពេញទំហឹងក្នុ​ងវិថីដែលបាន​សម្រេច​ចិត្ត​ជ្រើសរើសទៅហើយ។ ដូចពាក្យដែល ហ្លួងវិចិត្រវាទការ បាន​ពោល​ទុកជាគតិជីវិតថា “ក្នុងខ្សែទឹកហូរត្របាញ់ ត្រីរមែង​ហែល​បញ្ច្រាស់​ទឹក។ ត្រីដែលអណ្តែតតាមទឹក ក៏​មាន​តែត្រីស្លាប់។ មនុស្ស​ត្រូវ​តស៊ូ​ជា​មួយ​​ឧបសគ្គដូចត្រី​ដែល​ហែល​បញ្ច្រាស់​ទឹក។ អ្នកដែលបណ្តោយ​ជោគ​ជតា​ទៅ​តាមហេតុការណ៍ ក៏ដូចមនុស្សដែល​ស្លាប់​ទៅហើយ..។” ដូច្នេះមនុស្សដែលមានខ្យល់ដង្ហើមរមែងមិនព្រមឈប់ស្ងៀម តែនឹងតស៊ូបម្រះ​ននៀល​លើវិថីនៃ​ភាព​ជោគ​ជ័យ​របស់ខ្លួនរហូតដល់ទីបំផុត។ ពេលគិតជានិច្ចថា ភាពទន់ជ្រាយមិនអាចធ្វើឲ្យ​មនុស្ស​​យើង​ទទួលជោគជ័យបាន ក៏ប្រហែលគ្មានហេតុផលណាៗ ដែលយើងនឹងត្រូវ​ព្រួយ​បារម្ភ​ដល់​​ថ្នាក់ត្រូវព្រមចុះចាញ់នោះឡើយ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ឈានឲ្យបានឆ្ងាយជាងចំនុចចាប់ផ្តើម

អ្នកប្រហែលធ្លាប់បានរស់នៅជាមួយនឹងបច្ចុប្បន្នដោយភាពសោកស្តាយ ហើយតែងមើលត្រឡប់ទៅកាន់អតីតកាលជានិច្ច។ ក្នុងថ្ងៃនេះអ្នកអាចត្រូវការចាប់ផ្តើមធ្វើរឿងម្យ៉ាង តែមួយថ្ងៃហើយមួយថ្ងៃទៀតអ្នកក៏នៅតែមិនបានចាប់ផ្តើមធ្វើវាសោះ។ អ្នកបណ្តោយអោយឳកាសល្អៗ របូតដៃទៅម្តងហើយម្តងទៀត រហូតពេលវេលាកន្លងហួសមកដល់ថ្ងៃនេះ ទើធ្វើឲ្យអត់គិតមិនបានថា :- “បើពេលនោះអញបានចាប់ផ្តើមធ្វើក្នុងរឿងដែលបានតាំងចិត្តទុក ម្ល៉េះពេលនេះប្រហែលជាអញបានឃើញភាពជោគជ័យលេចចេញជារូបជារាងយូរទៅហើយ។ រឺបើថ្ងៃនោះអ្នកមានភាពក្លាហានគ្រប់គ្រាន់ក្នុងការសម្រេចចិត្តធ្វើក្នុងរឿងរ៉ាវខ្លះ ដែលបានឈានចូលមកក្នុងជីវិតក៏ប្រហែលមិនបាច់រវើរវាយស្រឡះដៃទទេដូចសព្វថ្ងៃនេះដែរ។”

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

គ្រប់វិបត្តិគឺជាឳកាស

ក្នុងខណៈពេលជួបឧបសគ្គធ្ងន់ធ្ងរ រឿងដំបូងដែលមនុស្សគ្រប់គ្នាតែងរំពឹងគិតនោះក៏គឺ ត្រូវការឆ្លងកាត់វាទៅឲ្យបាន ហើយជាច្រើនលើកច្រើនគ្រា ដែលមនុស្សយើងរឹងមាំរហូតអាចពុះពារឧបសគ្គទាំងនោះទៅបាន តែស្ថានភាពគឺខ្ទេចខ្ទាំទុរន់ទុរាមិនខុសគ្នាប៉ុន្មានឡើយ ដូច្នេះហើយ ទើបពួកគេច្រើនតែផ្តោតសេចក្តីសំខាន់ត្រឹមទៅលើ ភាពខូចខាតដែលខ្លួនបានទទួល។ ក្នុងខណៈពេលទន្ទឹមនឹងគ្នានេះដែរ បែរជាមានមនុស្សមួយក្រុមទៀត បានសង្កេតឃើញភាពផ្លាស់ប្តូរ ដែលកើតឡើងចំពោះខ្លួនឯង ក្នុងអំឡុងពេលដែលខ្លួនបានប្រើសេចក្តីអត់ធ្មត់ស៊ូទ្រាំ ហើយនឹង សមត្ថភាពដែលមានឈានកន្លង ពេលវេលាដ៏អាក្រក់នោះទៅបាន។ ពួកគេសុទ្ធតែមានភាពរឹងមាំខ្លាំងឡើង ហ៊ានដួល ហ៊ានក្រោក ហ៊ានប្រឈមមុខ គិតបានល្អិតល្អន់ជាងមុន ហើយនឹងមើលឃើញគុណតម្លៃនៃភាពជោគជ័យ ដែលនៅចំពោះមុខគេជានិច្ច។ មិនគ្រាន់តែប៉ុណ្ណោះ ដោយសារវិបត្តិដ៏អាក្រក់បានកន្លងផុតទៅ របស់ដែលគេបានទទួលត្រឡប់មកវិញ ដែលជាផលចំណេញមិនអាចកាត់ថ្លៃបានដល់ជីវិតរបស់គេនោះគឺ បទពិសោធន៍ដែលគេបានជួបប្រទះដោយខ្លួនឯង មិនមែនសម្តីនិយាយតៗគ្នាពីមាត់អ្នកដទៃតទៅទៀតឡើយ។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ទឹកឃ្មុំមួយតំណក់

បុរសស្រុកស្រែម្នាក់ រែកទឹកឃ្មុំដាក់ឆ្នាំងដីមកលក់នៅផ្សារ, មានអ្នកដើរមកជល់អម្រែករបស់គាត់ ធ្វើឲ្យទឹកឃ្មុំក្រឡកកំពប់នៅលើថ្នល់ហើយគាត់ក៏មិនបានថាអ្វីដើរលក់រឿយៗទៅ។ ពួកសត្វរុយធំក្លិនទឹកឃ្មុំទើបនាំគ្នាហើរមកក្រេបទឹកឃ្មំ។ ឆ្មាដែលនៅក្នុងផ្ទះក្បែរៗនោះ ឃើញសត្វរុយនាំគ្នាមកចោមរោមទឹកឃ្មុំក៏ចេញមកដេញសង្គ្រប់សត្វរុយ។ រីឯឆ្កែនៅផ្ទះបន្ទាប់ឃើញឆ្មានៅលើថ្នល់ ទើបរត់ចេញមកពីផ្ទះដេញខាំឆ្មា។ ឆ្មារប្រញាប់រត់គេចចូលក្នុងផ្ទះ ហើយឆ្កែក៏រត់ដេញព្រុះតាមឆ្មាទៅរហូតដល់ផ្ទះ។

Posted in និទានបង្រៀនគំនិត | Leave a comment

ស្វាហែកដំបៅ

មានស្វាមួយហ្វូងអាស្រ័យនៅក្នុងព្រៃក្បែភ្នំធំ។ ពួកវាហក់លោតលេងយ៉ាងសប្បាយរីករាយទៅតាមធម្មជាតិរបស់ស្វា។ ពេលនោះមានស្វាតូចមួយក្បាលលោតទៅតាមមែកឈើ តែដោយសារវិទ្យាយុទ្ធនៅខ្ចីបន្តិចទើបស្រវាមែកឈើខុសភ្លាត់ធ្លាក់ចុះមកបោកនឹងដង្គត់ឈើខាងក្រោម មានស្នាមរបួសរយះនៅត្រង់ពោះប្រហែលមួយធ្នាប់ហើយមានឈាមហូរចេញមក។ ពពួកមិត្តស្វាឃើញដូច្នោះ ទើចុះពីលើមែកឈើមកឈរចោមរោមមើលជុំវិញ។ មានស្វាមួយក្បាលមានលក្ខណៈហាក់ដូចជាមេហ្វូង, វាចូលទៅជិតហើយស្រែកចៀកៗ ដែលអាចប្រែបានថា “យ៉ាងម៉េចដែរកនយើង”។

Posted in និទានបង្រៀនគំនិត | Leave a comment

ល្អទាំងអស់

ស្វាមីភរិយាមួយគូររស់នៅជាមួយគ្នាមកជាយូរ។ ស្វាមីជាមនុស្សចិត្តត្រជាក់ ចំណែកឯភរិយាជាមនុស្សចិត្តឆេវឆាវពួកែងក់ងរ តែក៏ធ្វើតួនាទីជាមេផ្ទះមិនមានខ្វះខាត។ ថ្ងៃមួយភរិយាទៅធ្វើធុរៈត្រឡប់មកផ្ទះវិញល្ងាចជ្រុលបន្តិច ទើបប្រញាប់ដាំបាយធ្វើម្ហូបរងចាំស្វាមីដូចសព្វដង។ ដោយសារនាងប្រញាប់ប្រញាល់ចំអិនទើបបានបាយឆ្អិនបែបបីប្រភេទ គឺខាងលើមាត់ឆ្នាំងឆៅ ត្រង់កណ្តាលរីក ហើយឯបាតឆ្នាំងខ្លោច នឹងចំអិនជាថ្មីក៏ប្រហែលមិនទាន់ ទើបនាងរកផ្លូវដោះស្រាយដោយលើកថាសដាក់ម្ហូបអាហារទៅឯមុខផ្ទះ ដែលនៅក្បែរមាត់អូរ ដើម្បីឲ្យបានបរិយាកាសល្អ ស្វាមីនឹងមិនស្តីបន្ទោសរឿងបាយ។ លុះដល់ពេលស្វាមីត្រឡប់មកក៏ប្រញាប់ចេញទៅទទួលហើយនាំទៅឯរានសំយ៉ាបមុខផ្ទះ ដួសបាយមាត់ឆ្នាំងឲ្យស្វាមីហើយនឹងខ្លួនឯងនាំគ្នាទទួលទាន។ លុះទទួលទានបានពីរបីមាត់ ភរិយាក៏និយាយឡើងថា

Posted in និទានបង្រៀនគំនិត | Leave a comment

ភាពជោគជ័យ

– អាថ៌កំបាំងនៃភាពជោគជ័យ គឺការត្រៀមខ្លួនឲ្យរួចរាល់ជានិច្ចសម្រាប់ឳកាសដែលនឹងមកដល់។ (បេនចាមិន ឌិសរ៉ាអេលីៈ អតីតនាយកមន្ត្រីអង់គ្លេស) – មនុស្សជោគជ័យគិតទៅដល់របស់ដែលគេត្រូវការហើយរកមធ្យោបាយធ្វើវា។ មនុស្សបរាជ័យគិតទៅដល់របស់ដែលគេមិនត្រូវការហើយគិតថានឹងបន្ទោសនរណាល្អ។ (ប្រៃអាន់ ទ្រេស៊ីៈ គុរុផ្នែកអភិវឌ្ឍខ្លួនឯងអណ្តាប់លោក) – ជីវិតអ្នកនឹងប្រសើរឡើង ក៏លុះត្រាតែអ្នកប្រសើរឡើង ការអភិវឌ្ឍន៍ខ្លួនឯងរាល់ថ្ងៃ ជារឿងសំខាន់សម្រាប់ជីវិតដែលទទួលជោគជ័យ។ (បណ្ឌិត អ៊ឹងរង្សី) – អៃឃ្យូ (IQ) ទេពកោសល្យ ការសិក្សា មិនបានរ៉ាប់រងភាពជោគជ័យក្នុងជីវិតឡើយ ភាពពុះពារហើយនឹងការមិនព្រមបោះបង់ចោល សំខាន់បំផុត។ (ខាលវិន ឃូលលិតច៍ៈ អតីតប្រធានាធិបតីសហរដ្ឋ)

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ចិត្តមានសុបិន ចិត្តមានសង្ឃឹម ចិត្តនៅតស៊ូ

ចិត្តមានក្តីសុបិន ចិត្តមានក្តីសង្ឃឹម ចិត្តនៅមានការតស៊ូ។ ចិត្តនៅស្រែកកញ្ជ្រៀវហ៊ោលាន់មេឃថានៅអាចទៅរួច។ទោះទុក្ខខ្លះទោះលំបាកលំបិនក៏គ្មានបញ្ហាមិនថ្ងូរថ្ងួច។ព្រោះបេះដូងប្រាប់ថានៅទៅរួចបើព្រមតស៊ូពេញទំហឹង។ទោះបីផ្លាតភ្លាត់ខុសផ្លូវតែក៏នៅឈានទៅមុខ។ទោះត្រជាក់រឺក្តៅគគុកក៏ឈានទៅមុខមិនថយក្រោយ។ទោះទុក្ខលំបាកប៉ុណ្ណាមិនដេកទន្ទឹងរងចាំគេជួយ។ទោះកម្លាំងមានត្រឹមបន្តិចតូចមួយចិត្តនៅតស៊ូឆ្ពោះទៅកាន់ក្តីសុបិនដែលចាំនៅខាងមុខ។ មនុស្សជាច្រើនកាលបើវ័យនិងពេលវេលាផ្លាស់ប្តូរទៅ គំនិតក៏ផ្លាស់ប្តូរទៅដែរ ដោយមិនបានប្រើសុពលភាពរបស់ខ្លួនយ៉ាងពេញទី។

Posted in កលយុទ្ធដំណើរជីវិត | Leave a comment

គោលគំនិតអភិវឌ្ឍខ្លួនឯង ដើម្បីជីវិតដែលរឹតតែល្អជាង

សន្តានមនុស្សកែប្រែផ្លាស់ប្តូរបានលំបាកតែអាច​ពត់បាន​ដោយ​ការវិនិច្ឆ័យ​ដើម្បីឲ្យដឹងទាន់​នៅឧបនិស្ស័យរបស់​ខ្លួន​យើង​ខ្លួនឯង ព្រោះមនុស្សភាគច្រើនមិនពេញចិត្ត​ឲ្យអ្នក​ដទៃ​​មកវិភាគទិទៀន​ហើយនឹងពោលដល់សន្តាន​របស់​ខ្លួន​ឯង​។ ការវិនិច្ឆ័យដើម្បីឲ្យដឹងទាន់ កើតចេញពី​សមត្ថភាព​ក្នុង​ការផ្លាស់​ប្តូរនិស្ស័យដោយប្រព័ន្ធនៃការទទួលដឹង​ដ៏​ពេញ​លេញរបស់មនុស្សជាប្រព័ន្ធវាយ​តម្លៃគុណ​សេចក្តី​ល្អ​ដោយ​បញ្ញា ច្រើនជាងអារម្មណ៍និងការនឹកគិត។ មនុស្ស​មាន​ឳកាសគិតខុសបាន ខុសឆ្គងបាន តែដែលសំខាន់​គឺ​ត្រូវ​ផ្លាស់​ប្តូរ​វិធីគិតជាថ្មីគ្រប់ពេល កាលបើដឹងថាវាមិនសមគួរ កុំនាំយក​វិធីគិតដែលខុសឆ្គង​ដដែលៗ​មក​ប្រើឲ្យកើតកំហុសឆ្គងច្រំដែលទៀត វាមិនសមនឹងការដែលបានឈ្មោះថា​ “មនុស្ស​ជាសត្វ​ប្រសើរ​នោះឡើយ”។

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

សេចក្តីប្រាថ្នា

– បើអ្នកចង់បានអ្វី កុំបណ្តោយឲ្យវារសាត់អណ្តែតនៅលើអាកាស ចូរសរសេរចេញមក ការសរសេរនោះវាមានថាមពលមហាសាល។(បណ្ឌិត អ៊ឹងរង្សី) – មនុស្សភាគច្រើនរកហេតុផលសន្ធឹកសន្ធាប់ ហេតុអ្វីគេធ្វើមិនបានសោះ តាមការពិតហើយនោះគេត្រូវការត្រឹមហេតុផលតែមួយប៉ុណ្ណោះគឺ ហេតុអ្វីគេចង់បានរបស់នោះខ្លាំងម្ល៉េះ។ (បណ្ឌិត អ៊ឹងរង្សី) – ធម្មជាតិរបស់មនុស្សគឺ បើចង់ធ្វើវាក៏នឹងរកវិធីធ្វើ តែបើមិនចង់ក៏នឹងរកផ្លូវដោះសារ។ (បណ្ឌិត អ៊ឹងរង្សី) – មនុស្សជាច្រើនខ្លាចក្នុងការនិយាយថាខ្លួនឯងត្រូវការអ្វី ហើយនោះគឺជាហេតុផលដែលពួកគេមិនបានក្នុងរបស់ដែលត្រូវការ។  អ្នកចម្រៀង ហើយនឹងអ្នកសម្តែង)

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

កំលាំងចិត្ត

– គ្រប់ពេលដែលមានស្ថានការណ៍​មិនល្អ​កើត​ឡើង ឲ្យសួរខ្លួនឯងថា “យើងនឹង​ប្តូរ​រឿង​នេះ​ឲ្យក្លាយជាល្អដូចម្តេចបាន”។(បណ្ឌិត អ៊ឹងរង្សី) – ពេល​វេលាដ៏លំបាកលំបិននឹង​កន្លង​ផុត​ទៅ តែមនុស្សរឹងមាំប៉ុណ្ណោះនឹង​ស្ថិត​នៅ​។ (ដរ. រ៉ូប៊ើរ៍ត ឈូលលើរ៍ៈ អ្នកនិពន្ធ វាគ្មិន ជនជាតិអាមេរិច) – ធ្វើរឿងដែលធ្វើឲ្យអ្នកមានជីវិតជីវ៉ា ឈប់​​ធ្វើរឿង​ដែលធ្វើឲ្យអ្នកអស់ថាមពល​ជីវិត។ (បណ្ឌិត អ៊ឹងរង្សី) – ក្តីទុក្ខលំបាកធ្វើឲ្យអ្នក​កាន់តែ​រឹង​មាំ​ឡើង​។(បណ្ឌិត អ៊ឹងរង្សី) – មនុស្សដែលមិនធ្លាប់ជួបសេចក្តីលំបាក ក៏នឹងមិនស្គាល់ភាពរឹងមាំរបស់ខ្លួន​ឯង។ (ចរ៍ច​ វ៉ឈិងតុន ចហ៍នសឹនៈ អ្នកចម្រៀងល្បីឈ្មោះជនជាតិអាមេរិច)

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ក្តីសុបិន

– ចូរសុបិនឲ្យធំៗ ព្រោះ​សុបិន​តូច​ៗ មិនធ្វើ​ឲ្យ​បេះ​ដូង​នរណា​លោតខ្លាំងបានទេ។ (បណ្ឌិត អ៊ឹងរង្សី) – សុបិនតូចនិងសុបិនធំ​ ការតស៊ូហត់​ប្រហាក់​ប្រហែល​គ្នា តែរង្វាន់របស់ការសុបិនធំសមថ្លៃជាងសន្ធឹក។(បណ្ឌិត អ៊ឹងរង្សី) – បទពិសោធន៍ដែលគួរឲ្យរំភើបនិងអស្ចារ្យបំផុត គឺការ​ប្រើ​ជីវិតតាមក្តីសុបិនរបស់អ្នក។ (អូប្រាហ៍ វិនហ្វ្រ៊ីៈ ពិធី​ករ​ល្បីឈ្មោះ ស្តី្រអ្នកមានឥទ្ធិពលបំផុតអណ្តាប់លោក) – កុំរស់នៅដូចមនុស្សខ្លាចបរាជ័យ វាមិនសប្បាយ ចូរដើរតាមក្តីសុបិនរបស់អ្នក។ (បណ្ឌិត អ៊ឹងរង្សី)

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

ធ្វើការងារដែលខ្លួនស្រលាញ់

– បើអ្នកធ្វើការដែលអ្នកស្រលាញ់ យ៉ាងហោច​ណាស់​​អ្នក​ក៏​ធ្វើ​ឲ្យមនុស្សម្នាក់​មានក្តីសុខ។(បណ្ឌិត អ៊ឹងរង្សី) – បើអ្នកមិនស្រលាញ់ការងារដែលកំពុងធ្វើ វាមិន​អាច​​​ប្រ​ព្រឹត្ត​​ទៅបានទេក្នុងការ​ទទួល​ជោគ​ជ័យ​ក្នុង​រយៈ​ពេលវែង។ (ប្រៃអាន់ ឈើរ៍ៈ អ្នកនិពន្ធ បេស សេលលើរ៍) – បើអ្នករកការងារដែលល្អឥតខ្ចោះធ្វើរមិនបាន កុំភ្លេចថា​មាន​ផ្លូវជ្រើសរើសមួយទៀត…គឺសាងការងារដែលល្អឥតខ្ចោះឡើងមកខ្លួនឯង។ (បណ្ឌិត អ៊ឹងរង្សី)

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

កំឡុងពេលមួយពព្រេចភ្នែកប៉ុណ្ណោះ ដែលការផ្លាស់ប្តូរគ្រាសំខាន់តែងកើតឡើង

ក្រៅពីសច្ចធម៌ហើយនោះ សព្វសត្វនិងវត្ថុធាតុទាំងពួងសុទ្ធតែមានការផ្លាស់ប្តូរទៅ គ្មានវត្ថុរឺសភាវៈណាស្ថិតស្ថេរគង់វង់នៅមួយកន្លែងជានិច្ចនិរន្តរ៍បានឡើយ។ ជីវិតមនុស្សយើងគ្រប់រូបនាមក៏ផ្លាស់ប្តូរទៅតាមកាលវេលា អ្នកខ្លះក្នុងជីវិតមួយមានការផ្លាស់ប្តូរច្រើនដង អ្នកខ្លះក៏មានការផ្លាស់ប្តូរមិនប៉ុន្មានដង។ ការផ្លាស់ប្តូរម្តងៗក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលផ្សេងៗគ្នា។ ចំណុចសំខាន់នៃការផ្លាស់ប្តូរមិនមែនស្ថិតនៅលើអ្វីផ្សេងឡើយ តែវាស្ថិតនៅលើការសម្រេចចិត្តបែបឆាប់រហ័សរឺបន្ទាន់ភ្លាមៗនោះឯង ដូចលោក កូវឡេង (អ្នកប្រាជ្ញតៃវ៉ាន់) ពោលថា “ការផ្លាស់ប្តូរគ្រាសំខាន់ក្នុងកំឡុងជីវិតមួយរបស់មនុស្សយើងតែងតែត្រូវបានសម្រេចចិត្តក្នុងកំឡុងពេលមួយពព្រិចភ្នែក”

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

និទានរឿងសត្វតោហើយនឹងគោ The Lion and The Oxen นิทานเรื่อง เรื่องสิงโตกับวัว

There were three oxen who have good relations in the prairie of Africa. They were always together with playing, eating grass, and sleeping. One day, when the oxen were eating grass, a lion attacked to them. Wow! They look so … Continue reading

Posted in និទានបីភាសា | 2 Comments

និទានរឿងចោកំលោះនិងម៉ែរបស់គេ The Young Thief and His Mother  นิทานเรื่อง หัวขโมยหนุ่มกับแม่

A young Man had been caught in a daring act of theft and had been condemned to be executed for it. มีหนุ่มน้อยคนนึ่งถูกจับในข้อหาลักทรัพย์ และถูกตัดสินประการชีวิต មានកំលោះម្នាក់ត្រូវបានចាប់ព្រោះទោសលួចទ្រព្យ ហើយត្រូវបានកាត់ក្តីប្រហារជីវិត។ He expressed his desire to see his Mother, and to speak with her before he … Continue reading

Posted in និទានបីភាសា | Leave a comment

និទានរឿងសេះនិងលា The Horse and The Ass นิทานเรื่อง ม้ากับลา

A Horse and an Ass were travelling together, the Horse prancing along in its fine trappings, the Ass carrying with difficulty the heavy weight in its panniers. ม้ากับลาเดินทางไปด้วยกัน ม้าเดินส่ายโดยมีอานเป็นเครื่องประดับติดตัวสวยงาม ส่วนลากลับต้องบรรทุกของหนักอึ้งเต็มหลังและเดินด้วยความยากลำบาก សេះនិងលាធ្វើដំនើរទៅជាមួយគ្នា។ សេះដើរយោលយោកដោយមានអានសេះជាគ្រឿងប្រដាប់ដ៏ស្រស់ស្អាតនៅលើខ្លួនរបស់វា។ ចំណែកលាវិញបែរជាត្រូវផ្ទុកទំនិញដ៏ធ្ងន់នៅពេញលើខ្នងរបស់វា ដើរទាំងលំបាកលំបិន។

Posted in និទានបីភាសា | Leave a comment

និទានរឿងកង្កែបជាមួយនឹងអណ្តូងទឹក The Frogs and The Well นิทานเรื่อง กบกับบ่อน้ำ

The Frogs and The Well นิทานเรื่อง กบกับบ่อน้ำ និទានរឿងកង្កែបជាមួយនឹងអណ្តូងទឹក Two Frogs lived together in a marsh. But one hot summer the marsh dried up, and they left it to look for another place to live in: for frogs like damp places … Continue reading

Posted in និទានបីភាសា | Leave a comment

និទានរឿងឆ្កែព្រៃនិងពពែ​ The Fox and the Goat นิทานเรื่อง หมาป่ากับแพะ

By an unlucky chance a Fox fell into a deep well from which he could not get out. โชคไม่ดีที่เจ้าหมาป่า ตกลงไปในบ่อน้ำที่ลึกพอสมควร มันพยายามที่จะขึ้นจากบ่อน้ำนั้น แต่มันขึ้นมาเองไม่ได้ សំណាងមិនល្អ ឆ្កែព្រៃធ្លាក់ទៅក្នុងអណ្តូងទឹកដែលជ្រៅគ្រាន់បើ ហើយវាព្យាយាមឡើងពីអណ្តូងទឹកនោះ តែវាឡើងមកខ្លួនឯងមិនរួច។ A Goat passed by shortly afterwards, and asked the Fox what he was doing … Continue reading

Posted in ការអភិវឌ្ឍន៍ខ្លួន | Leave a comment

គ្មានអ្វីគួរឲ្យអស្ចារ្យស្មើជីវិត

ពេលពោលដល់ពាក្យថា អ៊ីទ្លែ ប្រហែលធ្វើឲ្យយើងចាំបានថា នេះជាឈ្មោះរបស់មនុស្ស ដែល​បានសាងភាពច្របូកច្របល់ឲ្យដល់ពិភពលោក​ រហូតមកទល់ពេលនេះពួកយើងភាគច្រើនបាន ជ្រាបប្រវត្តិរបស់ អ៊ីទ្លែ ក្នុងឋានៈជាមនុស្សផ្តាច់ការ ដែលនិយាយអ្វីហើយត្រូវតែដូច្នោះ។ មានតិច គ្នាណាស់ដែលជ្រាបថា កាលពីក្មេងនោះ អ៊ីទ្លែ ធ្លាប់តាំងចិត្តជាវិចិត្រករតែក៏មិនបានល្អ នឹងធ្វើជា​ស្ថាបនិកក៏មិនសម្រេច ព្រោះគាត់បានចូលសាលារៀនត្រឹមអាយុ 13 ឆ្នាំប៉ុណ្ណោះ។ ជីវិតរបស់ អ៊ីទ្លែ ក្នុង​ពេលនោះពោរពេញទៅដោយភាពក្រក្រី ពោរពេញទៅដោយភាពងងឹតឈ្លុបថែមទាំង​កំព្រា​មាតា​បិតា មាននរណាទៅគិតថាក្មេងក្រីក្រអនាថាស្ទើរតែដើរសុំទានគេស៊ីម្នាក់នេះ នឹង​ក្លាយ​ជា​មនុស្ស​មានអំណាចដ៏រុងរឿងមានអាជ្ញាសិទ្ធិលើមនុស្សរាប់រយលាននាក់។ នេះហើយ គឺភាពអស្ចារ្យរបស់ជីវិត។ អ្នកខ្លះក៏ថាជាជោគជតា ខ្លះក៏ថាជាព្រហ្មលិខិត តែទោះជា​អ្វី​ក៏​​ដោយចុះ ក្នុងពេលដែលជីវិតរបស់យើងកំពុងងងឹត ពេញទៅដោយភាពអស់សង្ឃឹម គ្មានទីពឹង យើង​ក៏មិនគួររួញរាចិត្ត ព្រោះភាពមហស្ចារ្យក្នុងជីវិតមានច្រើនសន្ធឹកសន្ធាប់ណាស់។ ថ្ងៃនេះ​យើងជាយាចកថ្ងៃស្អែកនេះអាចជាមហាសេដ្ឋី។ ឆ្នាំនេះជាមនុស្សដែលគ្មាននរណាស្គាល់ ឆ្នាំ​មុខ​ឈ្មោះរបស់យើង អាចខ្ចរខ្ចាយពេញប្រទេសរឺពេញពិភពលោក “ចូរមានសង្ឃឹមកាល​បើយើង​នៅ​មាន​​ជីវិត”។

Posted in កម្លាំងចិត្ត | 1 Comment