ទីតាំងនៃសច្ចភាព

មានរឿងតំណាលថា មានមនុស្សសួរខុងជឺថា images​បើបានគ្រប់គ្រងប្រទេ​ស​ជាតិ​​តើគាត់​នឹងដោះស្រាយក្នុងរឿងអ្វីមុនគេ? ខុងជឺឆ្លើយតបថា នឹង​ដោះ​ស្រាយរឿងភាសាឲ្យត្រឹមត្រូវមុនគេ។ អ្នកសួរចម្លែកចិត្ត ទើប​សូម​ឲ្យ​ខុង​ជឺអធិប្បាយ ខុងជឺក៏អធិប្បាយថា៖

“បើភាសាមិនត្រឹមត្រូវ រឿងដែល​មនុស្សនាំគ្នានិយាយក៏នឹង​មិនត្រូវ​ត្រង់​ជា​មួយនឹងអ្វីដែលគេចង់ឲ្យអ្នកដទៃយល់។ បើមនុស្សមិនយល់ត្រូវត្រង់​តាម​អ្វីដែលគេនិយាយគ្នា​ រឿងដែលគួរនឹងធ្វើបានស្រេចបាច់រៀបរយ ក៏នឹងធ្វើមិនសម្រេច សុជីវធម៌ហើយនឹងសិល្បៈទាំងឡាយ​ក៏នឹង​អន់​ថយ​ចុះ​។​ ភាពយុត្តិធម៌ក៏នឹងល្អៀង កាលណាភាពយុត្តិធម៌ល្អៀង ប្រជាជន​ក៏​នឹងច្របូកច្របល់ផងដែរដោយសារគ្មានអ្វីជាទីពឹង ព្រោះថាកាល​បើសម្តី​មិន​​ត្រឹមត្រូវទៅហើយ តើនឹងប្រកាន់យកអ្វីជារឿងដែលត្រឹមត្រូវបានទៀត? រឿង​ភាសា​ទើប​ជា​រឿង​ដែល​សំខាន់ក្រៃលែងជាងរឿងអ្វីៗទាំងអស់។”

នេះគឺជាភាពសំខាន់របស់ភាសា ដែលខុងជឺបានអធិប្បាយយ៉ាងខ្លីៗ តែក៏អាចមើលឃើញ​និងអាច​យល់​បានដោយងាយ បើយើងចង់ក្លាយជាមនុស្សដែលមានគោលការច្បាស់លាស់ជា​ទីគោរពរា​ប់​អាន​របស់មនុស្សទាំងឡាយ ក៏ចូរព្យាយាមប្រើភាសាឲ្យត្រឹមត្រូវ។

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in ការអភិវឌ្ឍន៍ខ្លួន. Bookmark the permalink.

Leave a comment